Category: សេដ្ឋកិច្ចជាតិ

គណៈប្រតិភូសាធារណរដ្ឋកូរ៉េ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯ‍កឧត្តម In-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប ឯ‍កឧត្តមសហប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី…

សេចក្ដីជូនដំណឹងស្ដីពី៖ ការលើកកម្ពស់សហគ្រិនកម្ពុជា ដែលមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម ដែលគម្រោងនេះចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤

លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Liang Shaoxiong អភិបាលរងក្រុងយានហ្វូ (Yuanfu City) ខេត្តក្វាងទុង (Guangdong Province) ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Liang Shaoxiong អភិបាលរងក្រុងយានហ្វូ (Yuanfu City) ខេត្តក្វាងទុង (Guangdong Province) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ…

សេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ស្តីពីការរៀបចំ “ពិព័រណ៍ម្ហូបអាហារ”

សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំ “ពិព័រណ៍ម្ហូបអាហារ” ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៥-១៧ ខែសីហា ឆ្នាំ២០២៤ និង “ពិព័រណ៍ផលិតផលស្រា និងភេសជ្ជៈអន្តរជាតិ” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមន្ត្រីសម្របសម្រួលតាមរយៈទូរស័ព្ទលេខ ០៨៩ ៩១១ ១០១/ ០៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល ritatong19 @gmail.com/sanphirun1977@gmail.com

កម្ពុជា រៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ”

កម្ពុជា រៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ” ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ” ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអាទិត្យ ទី២៤ មីនា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់…

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សាលើកាលានុវត្តភាពកិច្ចសហប្រតិបត្តិការ​ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ, ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សាលើកាលានុវត្តភាពកិច្ចសហប្រតិបត្តិការ​ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣ (BUILD + 3Ds)” និងចក្ខុវិស័យក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដើម្បីគៀងគរឱ្យមានការចូលរួមកាន់តែសកម្មពីវិស័យឯកជន។ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់ពីការចូលរួមយ៉ាងសកម្ម…

អគ្គនាយកដ្ឋានពន្ធដារ ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋ

អគ្គនាយកដ្ឋានពន្ធដារ ដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូនសាធារណៈជនជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករ សហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារជ្រាបថា ដើម្បីផ្តល់ភាពងាយស្រួល ឆាប់រហ័ស និង ចំណេញពេលវេលា ប្រកបដោយភាពជឿទុកចិត្តលើការផ្តល់សេវាអ្នកជាប់ពន្ធក្នុងការដាក់លិខិតរដ្ឋបាលផ្សេងៗមក អគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកម្មវិធី រដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) ដែលកម្មវិធីនេះនឹងជំនួសឱ្យកម្មវិធី បញ្ជូនឯកសារអេឡិចត្រូនិក (e-Documents Submission System) បន្ថែមពីលើជម្រើសនៃការអញ្ជើញមកដាក់លិខិតរដ្ឋបាលដោយផ្ទាល់នៅអគ្គនាយកដ្ឋានពន្ធដារ…

សូមស្វាគមន៍មកកម្ពុជា​ និងសូមរីករាយក្នុងការវិនិយោគនៅកម្ពុជា

កម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។ សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង​ FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១…

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ពីរខែដើមឆ្នាំ២០២៤ សម្រេចបានជាង $១,៤ ពាន់លាន

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៖ រយៈពេល ២ ខែដើមឆ្នាំ ២០២៤ នេះទំហំទឹកប្រាក់នៃការនាំចេញនាំចូលទំនិញឆ្លងព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយមានចំនួនសរុបជាង ១,៤ ពាន់លានដុល្លារ កើនជាង ៣០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន ខណៈការនាំចេញរបស់កម្ពុជា កើនឡើងជាង ៦០ ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ បើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះដដែរ បានបង្ហាញថា ចន្លោះខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែននៃប្រទេសទាំង ២…

កំណើននៃការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើង ៤៤% ក្នុងឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ ២០២២

ភ្នំពេញៈ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាមានប្រសាសន៍ថា ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ ២០២២។ លោកស្រីបានប្រសាសន៍បែបនេះក្នុងសិក្ខាសាលាខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្នុងដំណើរឆ្ពោះទៅមុខដើម្បីប្រាក់រៀល និងប្រព័ន្ធបាគង នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។ លោកស្រី ជា សិរី បានបន្តលើកឡើងថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលធនាគារជាតិនៃកម្ពុជាបានខិតខំ…