អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃជាង៣០០លានដុល្លារ បានបើកការហោះហើរក្នុងស្រុកជាលើកដំបូងនៅថ្ងៃទី២៦ធ្នូនេះហើយ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង បានបើកទទួលស្វាគមន៍ជើងហោះហើរក្នុងស្រុក ជាលក្ខណៈជួល (Charter/ជើងហោះហើរជួល) ជាលើកដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះហើយ ខណៈកាលពីថ្ងៃទី២៥ម្សិលមិញនេះ ក្រុមហ៊ុន Coastal Airport Investment (CAI) ក៏បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ។ សូមបញ្ជាក់ថា ការទទួលជើងហោះហើរដំបូងរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺជាការហោះហើរសាកល្បងជួល ឆាតទើរ (Charter/ជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ)សាកល្បងក្នុងស្រុកជំហានដំបូង រវាងរាជធានីភ្នំពេញ និងខេត្តកោះកុង(តារាសាគរ)។ ដោយការហោះហើរនេះ ជាការចាប់ផ្តើមនៃការធ្វើដំណើរតាមផ្លូវអាកាសដំបូងនៅតំបន់ឆ្នេរនៃខេត្តកោះកុងដំបូងគេរបស់កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការជំរុញយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច…