Category: ព័ត៌មានទូទៅ

ក្រុមហ៊ុន Ford និង GM ប្រកាសបរិច្ចាគម្នាក់ ១លានដុល្លារ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់លោក ត្រាំ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាមេរិក Ford និង General Motors (GM) កាលពីពេលថ្មីៗនេះ បានប្រកាសបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ក្នុងម្នាក់ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ ដែលនឹងរៀបចំធ្វើឡើងនាខែមករាខាងមុខ។ នេះបើយោងតាមចុះផ្សាយពីសារព័ត៌មាន Reuters។ ជុំវិញការបរិច្ចាគនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីគោលនយោបាយស្តីពីពន្ធគយថ្មី និងរថយន្តអគ្គិសនីដែលកំពុងស្ថិតនៅក្រោមការពិចារណាដោយរដ្ឋបាលរបស់លោក ត្រាំ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន នៅទីក្រុង Detroit រួមទាំង Ford ផងដែរ ដែលកំពុងជួបការលំបាកក្នុងការបង្កើន និងលក់ម៉ូដែលដែលប្រើថាមពលអគ្គិសនីរបស់ខ្លួន។…

ក្រុមហ៊ុន Allegro បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google ក្រោមការចោទប្រកាន់ថា បានធ្វើការប្រៀបធៀន និងប្រកួតប្រជែងដោយមិនស្មោះត្រង់

ប៉ូឡូញ ៖Ceneo គឺជាគេហទំព័រប្រៀបធៀបតម្លៃដ៏លេចធ្លោ និងពេញនិយមបំផុតមួយរបស់ប៉ូឡូញ ព្រមទាំងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Allegro ដែលនៅដើមសប្ដាហ៍នេះបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google ក្រោមការចោទប្រកាន់ថា បានធ្វើការប្រៀបធៀន និងប្រកួតប្រជែងដោយមិនស្មោះត្រង់។ គេហទំព័រ E-commerce មួយនេះ បានទាមទារសំណងពី Google ក្នុងទឹកប្រាក់ជិត ៥៦៨លានដុល្លារ ដោយបានលើកឡើងថា ការអនុវត្តរបស់ក្រុមហ៊ុន Google នៅលើ Google Search គឺមិនតម្លាភាព ជាពិសេសគឺបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ ដែលជាហេតុនាំឱ្យពួកគេខាតបង់ប្រាក់ជាច្រើនសន្ធឹក។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ…

នគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ

នគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ

ក្រុមហ៊ុនវៀតណាម Xanh SM បានដាក់ដំណើរការនៅឥណ្ឌូនេស៊ីចំនួន៧០០គ្រឿង នឹងគ្រោងពង្រាយដល់១,០០០គ្រឿង ទូទាំងប្រទេស

ឥណ្ឌូនេស៊ី៖ ក្រុមហ៊ុនវៀតណាម Xanh SM បានដាក់ដំណើរការឡានតាក់ស៊ីអគ្គិសនី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយមានមហិច្ចតាដាក់ពង្រាយ រហូតដល់ចំនួន ១,០០០គ្រឿង ត្រឹមឆ្នាំ២០២៥។ ក្នុងពិធីបើកដំណើរការ សេវាតាក់ស៊ីអគ្គិសនី នៅឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ តាក់ស៊ី Xanh SM ត្រូវបានលើកឡើងថា មានត្រឹមចំនួន៧០០គ្រឿង នៅថ្ងៃដំណើរកាផ្លូវការ។ ប៉ុន្តែ នៅឆ្នាំ២០២៥ ក្រុមហ៊ុនមានផែនការប្រកបដោយហិច្ចាតាដាក់ពង្រាយ ដល់១,០០០គ្រឿង ទូទាំងប្រទេស នេះបើតាមលោក Nguyen Van Thanh ដែលជានាយកប្រតិបត្តិរបស់…

ព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

ព្រះរាជក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

ចិន នៅតែបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន បានលើកឡើងថា ភាគីចិននៅតែបន្តគាំទ្រដល់កម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ហើយថា រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន និងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។ យោងតាមសំណេរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានអះអាងថា៖ «ជំនួយរបស់ចិនមកកាន់កម្ពុជា ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំ ដល់ភាគីកម្ពុជា ក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅ របស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌ លើកិច្ចសហប្រតិបត្តិរវាងចិន…

ជប៉ុន ផ្តល់លិខិតសរសើរដល់កម្ពុជា លើការចូលរួមលើកកម្ពស់គុណភាពស្ពានជ្រោយចង្វារទី១

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន (MLIT) បានផ្តល់លិខិតសរសើរ (Certificate of Appreciation) ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន លើការចូលរួមលើកកម្ពស់គុណភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា តាមរយៈគម្រោងស្តារឡើងវិញស្ពានមិត្តភាព កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១)។ ពិធីប្រគល់លិខិតសរសើរនេះ បានធ្វើឡើង កាលរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកទទួលលិខិតសរសើរ (Certificate of…

មេធំ TikTok ស្កាត់ជួបពិភាក្សាជាមួយលោក ត្រាំ មុនពេលកម្មវិធីរបស់ខ្លួនប្រឈមមុខនឹងការបិទនៅអាមេរិក

នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Chew Shou Zi កាលពីថ្ងៃទី១៦ ខែធ្នូកន្លងទៅ​ត្រូវបានគេរាយការណ៍ថា បានជួបជាមួយប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅឯលំនៅដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida ពោលគឺនៅត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលកម្មវិធីបណ្តាញសង្គមដ៏ពេញនិយមនេះ ប្រឈមមុខនឹងការបិទចោលទាំងស្រុងនៅទឹកដីសហរដ្ឋអាមេរិក ជុំវិញបញ្ហាសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។ ក្នុងកិច្ចប្រជុំឯកជនមួយដែលត្រូវបានបញ្ជាក់ដោយប្រភពមិនបញ្ចេញឈ្មោះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានប្រកាសថានឹងព្យាយាមដកចេញការហាមឃាត់នេះ ដើម្បីរក្សាទុកកម្មវិធី TikTok ឲ្យមានវត្តមានបន្តនៅអាមេរិក។…

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចាកចាញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីយាងបំពេញ ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ។ យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

ការឆបោកតាមអ៊ីនធឺណិត ក្នុងឆ្នាំ២០២៤ និងធ្វើឱ្យជនរងគ្រោះខាតបង់ប្រាក់ចំនួន ប្រមាណ៧៤៤លានដុល្លារអាម៉េរិក

វៀតណាម៖ សមាគមសន្តិសុខអ៊ីនធឺណិតជាតិវៀតណាម (NCA) បានរាយការណ៍ថា ការឆបោកតាមអ៊ីនធឺណិត បានប៉ះពាល់ដល់អ្នកប្រើប្រាស់ស្មាតហ្វូនម្នាក់ក្នុងចំណោម២២០នាក់ក្នុងឆ្នាំ២០២៤ និងធ្វើឱ្យជនរងគ្រោះខាតបង់ប្រាក់ចំនួន ១៨,៩ពាន់ពាន់លានដុង ឬត្រូវនឹងប្រមាណ៧៤៤លានដុល្លារអាម៉េរិក ខណៈការក្លែងបន្លំការវិនិយោគលេចឡើងញឹកញាប់ជាងគេ…។នេះបើយោងតាមគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាល។ សមាគមសន្តិសុខអ៊ីនធឺណិតជាតិវៀតណាម បានស្ទង់មតិអ្នកប្រើប្រាស់អ៊ីនធឺណិតជាង៥៩០០០នាក់ នៅចន្លោះថ្ងៃទី២៨ ខែវិច្ឆិកាដល់ថ្ងៃទី១៤ ខែធ្នូ។ លទ្ធផលចេញផ្សាយនៅថ្ងៃទី១៦ធ្នូ បង្ហាញថា មានតែ៤៥,៦៩ភាគរយនៃជនរងគ្រោះបានរាយការណ៍ពីការឆបោកទៅអាជ្ញាធរ ខណៈ៨៨,៩៨ភាគរយទៀត និយាយថា ពួកគេបានជូនដំណឹងដល់មិត្តភក្តិ និងក្រុមគ្រួសារអំពីការឆបោកនេះ។ ក្នុងនោះផងដែរសម្រាប់វិធីសាស្ដ្រទូទៅបំផុតដែលត្រូវបានប្រើប្រាស់ដោយអ្នកបោកប្រាស់ក្នុងឆ្នាំ២០២៤ រួមមាន៖ «គម្រោងវិនិយោគក្លែងក្លាយ, ការក្លែងបន្លំធ្វើជាមន្ត្រីរដ្ឋាភិបាល ឬអង្គការ, ការផ្ដល់ជូនរង្វាន់ និងការផ្សព្វផ្សាយក្លែងក្លាយ»។ យោងតាមការស្ទង់មតិ៧០,៧២ភាគរយនៃអ្នកប្រើប្រាស់ស្មាតហ្វូន…

ព័ត៌មានថ្មីៗ