មន្រ្តីជំនាញរកឃើញថាមូលហេតុ មន្រ្ដីសាលាក្រុងព្រះសីហនុជិត៥០នាក់មានអាការក្អួតចង្អោរ ដោយសារហូបសាំងវិចផ្ទុកបាក់តេរីអ៊ីកូឡាយ(E-coli)
ខេត្តព្រះសីហនុ៖ ក្រោយកើតមានករណីមន្រ្តីសាលាក្រុងព្រះសីហនុជិត៥០នាក់ ត្រូវទៅសង្គ្រោះនៅមន្ទីររពេទ្យ បន្ទាប់ពីបរិភោគសាំងវិចហើយមានអាការរាករូស និងក្អួតចង្អោរ មន្រ្តីជំនាញ បញ្ជាក់ថា សាំងវិចទាំងនោះ មានផ្ទុកបាក់តេរីប្រភេទ អ៊ីកូឡាយ(E-coli)។ តាមរយៈសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បំភ្លឺថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីមនុស្សចំនួន៤១នាក់ មានអាការរាករូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋានមួយកន្លែង។ ភ្លាមៗក្រោយទទួលបានសេចក្ដីរាយការណ៍ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ…