Month: March 2024

តើអ្វីដែលកំណត់ថាជាអ្នកជាប់ពន្ធតូច?

អ្នកជាប់ពន្ធ ត្រូវបានកំណត់ចំណាត់ថ្នាក់តាម២ករណីដោយឡែកពីគ្នា ចំពោះសហគ្រាសដែលប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក.ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស. ការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅតាមវិស័យចម្បងរួមមានវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម។ ខ. ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមទ្រព្យសកម្មអាជីវកម្ម. ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសមិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្ដែង ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធត្រូវបានធ្វើឡើងវិញដោយផ្អែកលើតម្លៃទ្រព្យសកម្មដែលប្រើប្រាស់ក្នុងអាជីវកម្ម។

ខេត្តព្រះសីហនុ រៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា»

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» នៅទីលានតេជោ ក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ។ នៅក្នុងឱកាសបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ឯកឧត្តម គួច ចំរើន បានថ្លែងថា ទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមថា «តារារះនាទិសនិរតី» ហើយការបង្កើតនូវព្រឹត្តិការណ៍នេះឡើង គឺក្នុងគោលបំណង៖ ១. បង្កើនការទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន…

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូតំណាងក្រុមហ៊ុន និងសហគ្រាសធំៗចំនួន១៧ របស់ចិនចូលជួបពិភាក្សាការងារ

ជួបជាមួយ លោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ ក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ២០០២ ដែលជាក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និងក្រណាត់ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅ Jiaxing ខេត្ត…

ក្រសួងពាណិជ្ជកម្ម អនុវត្តគម្រោង RT4D ដើម្បីជួយពង្រឹងសហគ្រិនកម្ពុជាដែលមានពិការភាព

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងអនុវត្តនូវគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ RT4D ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្នរបស់កម្ពុជា និងលើកទឹកចិត្ត ដល់ជនមានពិការភាពដែលជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យមដាក់ពាក្យស្នើសុំការគាំទ្រផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ បញ្ចកោណទី៣ មុំទី៤ ចំណុចទី៤ ស្តីពីការពង្រឹងការការពារកម្មសិទ្ធិបញ្ញា ការលើកកម្ពស់ការបង្កើតផលិតផលនិងសេវាកម្មថ្មីៗ ការច្នៃប្រឌិតនិងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងអនុវត្តគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ RT4D ។ គម្រោង…

សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ ចំនួន១៧ របស់ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោក ស៊ិន មីងរ៉ុង…

ក្រុមហ៊ុន Maekyung Media Group កំពុងមើលឱកាសវិនិយោគនៅកម្ពុជា

ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។ ក្រុមហ៊ុននេះ កំពុងសម្លឹងមើលឱកាសវិនិយោគនៅប្រទេសកម្ពុជា តាមរយៈជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន…

គណៈប្រតិភូសាធារណរដ្ឋកូរ៉េ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯ‍កឧត្តម In-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប ឯ‍កឧត្តមសហប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី…

អាមេរិកស្វែងរកចម្លើយ ពាក់ព័ន្ធការត្រួតពិនិត្យរបស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) លើក្រុមហ៊ុន Neuralink របស់ស្ថាបនិកបណ្ដាញសង្គមX

អន្តរជាតិ៖ អាមេរិកស្វែងរកចម្លើយ ពាក់ព័ន្ធការត្រួតពិនិត្យរបស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) លើក្រុមហ៊ុន Neuralink របស់ស្ថាបនិកបណ្ដាញសង្គមX សមាជិកសភាអាមេរិកមួយរូបដែលជាប់ពាក់ព័ន្ធនឹងគោលនយោបាយសុខភាព បានសួរទៅរដ្ឋបាលចំណីអាហារ និងឱសថ (FDA)របស់សហរដ្ឋអាមេរិក ថា ហេតុអ្វីបានជាស្ថាប័នេះ ពុំបានត្រួតពិនិត្យក្រុមហ៊ុន Neuralink របស់ស្ថាបនិកបណ្ដាញសង្គមX លោក Elon Musk មុនពេលអនុញ្ញាតឲ្យក្រុមហ៊ុនផ្សាំខួរក្បាលមួយនេះធ្វើតេស្តឧបករណ៍របស់ខ្លួននៅក្នុងខ្លួនមនុស្ស។ កាលពីខែកុម្ភៈ ដើមឆ្នាំ២០២៤នេះ សារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកត្រួតពិនិត្យរបស់ រដ្ឋបាល FDA បានរកឃើញបញ្ហាជាមួយនឹងការរក្សាសំណៅ…

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្ដើមបង្កើតវិធានការក្ដៅ បិទផ្លូវដឹកជញ្ជូនប្រេងដោយខុសច្បាប់របស់កូរ៉េខាងជើង

អន្តរជាតិ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគឺ កូរ៉េខាងត្បូង បានរួមដៃគ្នាចាប់ផ្តើមបង្កើតក្រុមការងារពិសេសថ្មីមួយ ដែលគេមើលឃើញថាជាវិធានការក្ដៅថ្មីមួយ ខ្ទប់ដង្ហើមផ្នែកមួយនៃសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ដើម្បីកុំឲ្យទទួលបានការដឹកជញ្ជូនប្រេងខុសច្បាប់ ស្របពេលភាពទាល់ច្រក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្កឲ្យមានភាពមិនច្បាស់លាស់ចំពោះអនាគតនៃទណ្ឌកម្មជាអន្តរជាតិដាក់លើប្រទេសឯកោមួយនេះ ជុំវិញកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។ កិច្ចប្រជុំលើកដំបូងនៃក្រុមការងារពង្រឹងការរារាំង ហៅកាត់ថា (EDTF) ត្រូវបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ២៦ មីនា សប្ដាហ៍នេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ជំនួបនេះមានការចូលរួមពីមន្ត្រីជាង ៣០ រូប មកពីក្រសួង និងទីភ្នាក់ងារទទួលបន្ទុកការទូត…

ព័ត៌មានថ្មីៗ