ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក Trump មានតម្លៃជាង ៩ ពាន់លានដុល្លារ ខណៈភាគហ៊ុនកើនឡើងនៅក្នុងការបង្ហាញខ្លួនលើកដំបូង
អន្តរជាតិ៖ ភាគហ៊ុន Trump Media & Technology Group របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាហក់ឡើងជាង ៣៦% កាលពីថ្ងៃអង្គារ ២៦ មីនាសប្ដាហ៍នេះ ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅលើផ្សារភាគហ៊ុន Nasdaq ដែលមានរយៈពេលជាង ២ឆ្នាំចាប់តាំងពីការរួមបញ្ចូលគ្នារបស់ខ្លួនជាមួយក្រុមហ៊ុនបណ្ដុះបណ្ដាលជំនាញផ្នែកវិនិយោគមួយត្រូវបានប្រកាស។ ដោយមានតម្លៃ៦៨,២៨ ដុល្លារក្នុងមួយភាគហ៊ុន តម្លៃភាគហ៊ុនសរុបក្នុងទីផ្សាររបស់ក្រុមហ៊ុននេះ មានតម្លៃ ៩,២៥ ពាន់លានដុល្លារ។ ការជួញដូរភាគហ៊ុនក្រោមក្រុមហ៊ុនថ្មី “DJT” របស់លោក ត្រូវបានផ្អាកមួយរយៈពេលខ្លី…