គណៈកម្មការមូលបត្រកម្ពុជា បង្កើតឡើងដើម្បីអ្វី?
គណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.)មានគោលដៅ និងគោលបំណងដូចខាងក្រោម៖ • គ្រប់គ្រង និងត្រួតពិនិត្យទីផ្សារមូលបត្រ រួមទាំងទីផ្សារមូលបត្ររដ្ឋនៃព្រះរាជាណាចក្រកម្ពុជា • កំណត់លក្ខខណ្ឌ ដើម្បីផ្តល់ការអនុញ្ញាតជូនប្រតិបតិ្តករទីផ្សារមូលបត្រ ប្រតិបតិ្តករប្រព័ន្ធផាត់ទាត់និងទូទាត់មូលបត្រ និងប្រតិបត្តិកររក្សាទុកមូលបត្រ។ • កំណត់លក្ខខណ្ឌដើម្បីផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនមូលបត្រ និងភ្នាក់ងាររបស់ក្រុមហ៊ុនមូលបត្រ • លើកកម្ពស់ និងជម្រុញដល់ការគោរពតាមលក្ខខណ្ឌនៃច្បាប់ និងបទប្បញ្ញតិ្តដែលពាក់ព័ន្ធនានា • បង្កើត និងរក្សាទំនុកចិត្តអ្នកវិនិយោគដោយការពារសិទិ្ធរបស់អ្នកវិនិយោគ និងធានាឲ្យមានការបោះផ្សាយមូលបត្រប្រកបដោយសណ្តាប់ធ្នាប់ និងត្រឹមត្រូវ។ • ជម្រុញការអភិវឌ្ឍន៌ទីផ្សារមូលបត្រ • ដោះស្រាយវិវាទនានា ដែលពាក់ព័ន្ធនឹងវិស័យមូលបត្រ • បង្ការ…