មហាសេដ្ឋិនីអចនទ្រព្យវៀតណាមលោកស្រី Truong My Lan ស្នើសុំតុលាការឱ្យសម្រាលស្ថានទម្ងន់ទោសប្រហារជីវិត លើរូបនាងពីបទឆបោកទ្រង់ទ្រាយធំ
វៀតណាម៖ មហាសេដ្ឋីអចលនទ្រព្យវៀតណាម លោកស្រីជុង មីឡាន(Truong My Lan) ដែលតុលាការក្រុងហូជីមិញបានកាត់ទោសប្រហារជីវិតពីបទ ការក្លែងបន្លំលើទឹកប្រាក់រាប់សិបពាន់លានដុល្លារអាម៉េរិកនោះ បានស្នើសុំដល់តុលាការបន្ធូបន្ថយស្ថានទម្ងន់ទោសដល់រូបលោកស្រី ដោយបានលើកឡើងកាលពីថ្ងៃអង្គារថា លោកស្រីនឹងព្យាយាមសងបង្វិលលុយទំាងអស់នោះមកវិញ ចំពោះអ្វីដែលបានលួចបន្លំកន្លងមក។ លោកស្រី ជុង មី ឡាន មានអាយុ៦៨ឆ្នំាជាអគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យមួយ ត្រូវបានគេរកឃើញកំហុស ហើយកាត់ទោសកាលពីដើមឆ្នំានេះពីបទក្លែងបន្លំបោកប្រាស់លុយពីធនាគារពាណិជ្ជសៃហ្គន់ ឬហៅកាត់ថា (SCB) ខណៈដែលរដ្ឋអាជ្ញាបានលើកឡើងថា លោកស្រីបានកាន់កាប់ និងក្លែងបន្លំលួចលើទំហំទឹកប្រាក់ប្រមាណជា២៧ពាន់លានដុល្លារអាម៉េរិក ដែលគេចាត់ទុកថា នេះជាករណីអំពើពុករលួយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសវៀតណាម។ នៅក្នុងសារលិខិតថ្លែងចុងក្រោយរបស់លោកស្រី នៅមុនពេលតុលាការប្រកាសសាលក្រមនោះ លោកស្រី ឡាន…