Month: November 2024

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងនាយិកាទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD)

នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងនាយិកាទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងស្នើសុំអនុសាសន៍ឯកឧត្តមរដ្ឋមន្ត្រីក្នុងការពិគ្រោះយោបល់ជាមួយប្រតិបត្តិករបារាំងក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅដើមឆ្នាំ២០២៥ សម្រាប់បង្កើតដៃគូសហការជាមួយសាលា និងកិច្ចសហប្រតិបត្តិការទេសចរណ៍ផ្សេងៗទៀតជាមួយប្រទេសបារាំង ជាពិសេសការសហការជាមួយសាកលវិទ្យាល័យ Toulouse និងអង្គការ Acting For Life នៃទីក្រុង Toulouse ប្រទេសបារាំង…

រដ្ឋមន្រ្តីការបរទេសថ្មី ដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល៤ថ្ងៃ

លោក ប្រាក់ សុខុន ដែលទើបឡើងកាន់តំណែងថ្មីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ច​នៅប្រទេសចិន​រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់ភាគីចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលផ្សាយចេញកាលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងឱកាសទស្សនកិច្ចនេះ លោក ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក ជីវ…

វៀតណាម ស្នើឲ្យសហរដ្ឋអាមេរិក ដកការរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាមួយចំនួនរបស់ខ្លួន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះ បានស្នើឲ្យសហរដ្ឋអាមេរិក ដកការរឹតបន្តឹងលើការនាំចេញបច្ចេកវិទ្យាមួយចំនួនរបស់ខ្លួន ចំពេលមានការប្រកាសអំពីផែនការដំឡើងពន្ធថ្មី របស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ដោយថ្លែងក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិក នៅទីក្រុងហាណូយ លោក Chinh បានគូសបញ្ជាក់ថា ប្រទេសទាំងពីរគួរតែរក្សាទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាលើសកលលោក។ ទន្ទឹមនឹងនេះ លោក Chinh បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានថា ៖”យើងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងដកការហាមឃាត់របស់ពួកគេ…

កិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នានៅឆ្នាំ២០២៥

កិច្ចព្រមព្រៀង ដែលគ្រោងចុះហត្ថលេខា នៅឆ្នាំ២០២៥ខាងមុខនេះរួមបញ្ចូល នូវការយកពន្ធលើប្រាក់ចំណូល ដែលពលរដ្ឋ និងនិវេសនកជនហ្វីលីពីន និងកម្ពុជាទទួលបាន ហើ យរៀបរាប់ពីរបៀប ដែលរដ្ឋបាលពន្ធ របស់ប្រទេសនីមួយៗត្រូវដាក់ និងពន្ធឥណទាន ដែលបានបង់ស្របតាមច្បាប់ចំណូ លនៅក្នុងប្រទេសទាំងពីរ។ ការចរចាលើកិច្ចព្រមព្រៀងនេះ បានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយត្រូវបានបន្តរហូតដល់ឆ្នាំ២០១៩ នៅខេត្តសៀមរាប ប្រទេសកម្ពុជា៕ប្រភព: Inquirer.net

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចរបស់ខ្លួន បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស តាមរយៈការប្រើប្រាស់ការវិនិយោគពីវិស័យឯកជន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចរបស់ខ្លួន បង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស តាមរយៈការប្រើប្រាស់ការវិនិយោគពីវិស័យឯកជន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ១. ផ្តោតលើ MSMEs និង បរិវត្តកម្មឌីជីថល ៖ កម្មវិធីនៃគំនិតផ្តួចផ្តើមនេះផ្តោតលើតួនាទីសំខាន់នៃសហគ្រាសធុនតូច ខ្នាតតូច និងមធ្យម (MSMEs) នៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។ ២. ការដោះស្រាយឧបសគ្គចំពោះពាណិជ្ជកម្ម និងការវិនិយោគ ៖ កម្មវិធីពាណិជ្ជកម្ម និងការប្រកួតប្រជែងបានលើកឡើងពីឧបសគ្គសំខាន់ៗចំនួនបី ដែលបច្ចុប្បន្នរារាំងដល់ការអភិវឌ្ឍន៍ដ៏ទូលំទូលាយរបស់កម្ពុជា ដូចជាបរិយាកាសធុរកិច្ចគ្មានប្រសិទ្ធភាព សហគ្រាសធុនតូច និងមធ្យមដែលមិនទាន់អភិវឌ្ឍ និងឧបសគ្គចំពោះពាណិជ្ជកម្មឆ្លងដែន។ បញ្ហាប្រឈមទាំងនេះរួមគ្នាកាត់បន្ថយផលិតភាព និងការប្រកួតប្រជែង…

រដ្ឋាភិបាលសហរដ្ឋអាមេរិក ឱ្យ ក្រុមហ៊ុន Google លក់ Chrome ដោយពាក់ព័ន្ធនឹងការប្រកួតប្រជែងមិនស្មោះត្រង់ និងចោទប្រកាន់ថា Google បានធ្វើទីផ្សារផ្ដាច់មុខ មិនឱ្យមានការប្រកួតប្រជែង

រដ្ឋាភិបាលសហរដ្ឋអាមេរិក ឱ្យ ក្រុមហ៊ុន Google លក់ Chrome ដោយពាក់ព័ន្ធនឹងការប្រកួតប្រជែងមិនស្មោះត្រង់ និងចោទប្រកាន់ថា Google បានធ្វើទីផ្សារផ្ដាច់មុខ មិនឱ្យមានការប្រកួតប្រជែង តាមហេតុផលធំៗ ដូចខាងក្រោម : 1. Search Engine Chrome របស់ Google មានអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើន ហើយ Google បង្ហាញតែ ផលិតផល និងសេវាកម្មរបស់ខ្លួន នៅក្នុងលទ្ធផលស្វែងរក ដែលអាចធ្វើឱ្យប៉ះពាល់ដល់ដៃគូប្រកួតប្រជែង។ 2.Chrome បានក្លាយជាកម្មវិធី…

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Stephen Karpin ប្រធាន Visa ប្រចាំ Asia Pacific និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ជាបឋម ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការស្វាគមន៍ និងបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមជំរុញទេសចរណ៍កម្ពុជារបស់ក្រុមហ៊ុន VISA នាពេលកន្លងមក។ ឯកឧត្តមក៏បានជម្រាបលោកប្រធាន Visa ប្រចាំ Asia Pacific និងសហការីថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សន្តិភាព សណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។…

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ ដើម្បីផ្តល់ជាអនុសាសន៍ និងណែនាំតម្រង់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តនៅខែបន្ទាប់ ក៏ដូចជាស្តាប់នូវបញ្ហាប្រឈម ចំណុចខ្វះខាត និងសំណូមពរនានា ជាពិសេសការតាមដាន និងពិនិត្យវឌ្ឍនភាពការងារបន្តក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ នាថ្ងៃទី១៣-១៥ ខែធ្នូ នៅខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម…

ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលនឹងជំរុញឱ្យការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជាកាន់តែលឿន និងមានតម្លាភាព

(ភ្នំពេញ)៖ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីជំរុញឱ្យការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជាកាន់តែលឿន មានសុក្រិតភាព និងមានតម្លាភាព បន្ទាប់ពីប្រព័ន្ធនេះ បានដាក់ឱ្យដំណើរការសាកល្បង និងចុះបញ្ជីគម្រោងវិនិយោគជិត ១០០គម្រោង។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការដាក់ ដំណើរនូវប្រព័ន្ធ cdcIPM នាពេលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញវិស័ យឌីជីថលនៅកម្ពុជា ឱ្យមានភាពងាយស្រួលក្នុងការទាក់ទាញវិនិយោគិន និងផ្តល់ព័ត៌មានទៅដល់វិនិយោគិន។ ឯកឧត្តមបញ្ជាក់ថា…

ក្រុមហ៊ុនកាហ្វេអាមេរិក Starbucks នៅតែផ្តល់៦០ភាគរយនៃប្រាក់លើកទឹកចិត្ត ឬ Bonus សរុប ជូនដល់បុគ្គលិករបស់ខ្លួន ទោះសេដ្ឋកិច្ចធ្លាក់ចុះ

បរទេស៖ ទោះបីជាជួបប្រទះការលក់ធ្លាក់ចុះខ្លាំង ជាលើកដំបូង ក្នុងពេល៤ឆ្នាំ ក៏ដោយ ក្រុមហ៊ុនកាហ្វេអាមេរិក Starbucks នៅតែផ្តល់ ៦០ភាគរយនៃប្រាក់លើកទឹកចិត្ត ឬ Bonus សរុប ជូនដល់បុគ្គលិករបស់ខ្លួន នេះបើតាមការចេញផ្សាយរបស់កាសែត VNexpress។ បុគ្គលិកសាជីវកម្មជាច្រើននាក់ នៅ Starbucks នឹងទទួលបាន Bonus សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ចំពេលមានការធ្លាក់ចុះ នៃការលក់ប្រចាំឆ្នាំ ជាលើកដំបូង របស់ក្រុមហ៊ុន ចាប់តាំងពីឆ្នាំ២០២០។ លទ្ធផលមិនល្អរបស់ក្រុមហ៊ុនកាហ្វេយក្សមួយនេះ គឺកើតមាននៅក្នុងឆ្នាំសារពើពន្ធ ដែលបានបញ្ចប់ត្រឹមថ្ងៃទី…