មហាសេដ្ឋីអាមេរិកម្នាក់ ផ្តល់សំណើទឹកប្រាក់ ២០ពាន់លានដុល្លារ ដើម្បីទិញយក TikTok មកគ្រប់គ្រង
មហាសេដ្ឋីលំដាប់កំពូលរបស់សហរដ្ឋអាមេរិក លោក Frank McCourt ត្រូវបានគេរាយការណ៍ថា គ្រោងផ្តល់ជូនសំណើជាទឹកប្រាក់ចំនួន ២០ពាន់លានដុល្លារ ដើម្បីទិញយក TikTok មកគ្រប់គ្រង ចំពេលកម្មវិធីកម្សាន្តដ៏ធំនេះ កំពុងប្រឈមមុខទៅនឹងការបង្ខំឲ្យដាក់ខ្លួនចេញពីទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Tech In Asia។ លោក McCourt មានគោលបំណងផ្លាស់ប្តូរគំរូអាជីវកម្មរបស់ TikTok ដោយផ្តល់ឲ្យអ្នកប្រើប្រាស់នូវការគ្រប់គ្រងលើការផ្សាយពាណិជ្ជកម្ម និងខ្លឹមសារបានដោយខ្លួនឯងផ្ទាល់ ខណ:ពួកគេក៏អាចបង្កើតប្រាក់ចំណូលតាមរយ:ការលក់ទំនិញលើអនឡាញ និងអាជ្ញាប័ណ្ណទិន្នន័យផងដែរ។ គួរឲ្យដឹងផងដែរថា ក្រុមការងាររបស់មហាសេដ្ឋី លោក McCourt បានចូលរួមចរចាជាមួយភាគីពាក់ព័ន្ធសំខាន់ៗ រួមទាំងការពិភាក្សាដំបូងជាមួយបណ្តាញរបស់ប្រធានាធិបតីលោក…