ហ្វីលីពីនចាប់ខ្លួនជនបរទេស ៤០០នាក់ ក្រោយចូលឆ្មក់ទ្រង់ទ្រាយធំ លើកន្លែងដែលគេសង្ស័យថា ឆបោកតាមអ៊ីនធឺណិតនៅក្នុងទីក្រុងម៉ានីល
ហ្វីលីពីន៖ ជនជាតិបរទេសប្រមាណ៤០០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើកន្លែងដែលគេសង្ស័យថា ឆបោកតាមអ៊ីនធឺណិតនៅក្នុងទីក្រុងម៉ានីល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥។ អាជ្ញាធរហ្វីលីពីនបានឆ្មក់ចូលអគារមួយហើយបានរកឃើញកម្មកររាប់រយនាក់ដែលត្រូវបានគេចោទថា បានចូលរួមក្នុងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដែលកំណត់គោលដៅលើជនរងគ្រោះនៅបរទេស។ អ្នកនាំពាក្យការិយាល័យអន្តោប្រវេសន៍ លោកស្រី Dana Sandoval បានប្រាប់ AFP ថា ជនបរទេសដែលត្រូវបានចាប់ខ្លួនទាំងនោះភាគច្រើនជាជនជាតិចិន ហើយកំពុងស្ថិតនៅក្រោមនីតិវិធីច្បាប់។ ពួកគេនឹងត្រូវឃុំខ្លួនបណ្ដោះអាសន្នដើម្បីរង់ចាំការនិរទេសខ្លួនចេញពីហ្វីលីពីន។ លោក Fortunato Manahan ប្រធានផ្នែកស៊ើបការណ៍សម្ងាត់របស់ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយពណ៌នាអំពីការវាយឆ្មក់ចុងក្រោយថា៖«ប្រតិបត្តិការរបស់ពួកគេត្រូវបានរកឃើញថា បំពានច្បាប់អន្តោប្រវេសន៍ និងបង្កហានិភ័យយ៉ាងសំខាន់ដល់សាធារណជន»។ ប្រធានាធិបតីហ្វីលីពីន…