លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Liang Shaoxiong អភិបាលរងក្រុងយានហ្វូ (Yuanfu City) ខេត្តក្វាងទុង (Guangdong Province) ចូលជួបសម្តែងការគួរសម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ៍ ទី២៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Liang Shaoxiong អភិបាលរងក្រុងយានហ្វូ (Yuanfu City) ខេត្តក្វាងទុង (Guangdong Province) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងភាគីទាំងពីរ។ ក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ…
សេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ស្តីពីការរៀបចំ “ពិព័រណ៍ម្ហូបអាហារ”
សេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំ “ពិព័រណ៍ម្ហូបអាហារ” ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៥-១៧ ខែសីហា ឆ្នាំ២០២៤ និង “ពិព័រណ៍ផលិតផលស្រា និងភេសជ្ជៈអន្តរជាតិ” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមន្ត្រីសម្របសម្រួលតាមរយៈទូរស័ព្ទលេខ ០៨៩ ៩១១ ១០១/ ០៧៧ ៣៦១ ៨៣៦ ឬអ៊ីម៉ែល ritatong19 @gmail.com/sanphirun1977@gmail.com
បន្តជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលមធ្យម
អន្តរជាតិ់៖ បន្តជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលមធ្យម ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF លោកស្រី Kristalina Georgieva បាននិយាយនៅឯវេទិកាអភិវឌ្ឍន៍ចិន២០២៤ ថា ប្រទេសចិន នឹងបន្តជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលមធ្យម រួមទាំងកញ្ចប់ដ៏ទូលំទូលាយនៃកំណែទម្រង់គាំទ្រទីផ្សារដ៏មានសក្តានុពលក្នុងការជំរុញសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត។ វេទិកាដែលបានគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទក្នុងទីក្រុងប៉េកាំង ផ្តោតលើប្រធានបទ “ការអភិវឌ្ឍដែលនៅតែបន្តទៅមុខរបស់ប្រទេសចិន”។ លោកស្រី Georgieva បាននិយាយថា IMF ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងនៅតែមានកម្រិតប្រហែល ៣ ភាគរយនៅឆ្នាំ ២០២៤ និង ឆ្នាំ ២០២៥។ លោកស្រីបានបន្តទៀតថា…
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន សង្ឃឹមថានឹងទទួលបានជោគជ័យ ក្នុងបង្ហាញខ្លួនលើកដំបូងនៅឯពិព័រណ៍រថយន្តក្រុងបាងកក ប្រទេសថៃ
អន្តរជាតិ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន សង្ឃឹមថានឹងទទួលបានជោគជ័យ ក្នុងបង្ហាញខ្លួនលើកដំបូងនៅឯពិព័រណ៍រថយន្តក្រុងបាងកក ប្រទេសថៃ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Bangkok International Motor Show នៅថ្ងៃចន្ទ ទី ២៥ ខែមីនា ដើមសប្ដាហ៍នេះ ហើយត្រូវគេរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ ក្នុងពិព័រណ៍រថយន្តដ៏ធំនៅប្រទេសថៃ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដែលទើបបង្ហាញខ្លួនថ្មីនេះ បង្ហាញឲ្យឃើញពីការកើនឡើងការប្រកួតប្រជែង ចំពោះក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន ដែលដណ្ដើមបានទីផ្សាររថយន្តរបស់ប្រទេសថៃជាយូរមកហើយ។ បណ្ដាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ដូចជា ក្រុមហ៊ុន Geely’s Zeekr និងក្រុមហ៊ុន…
ហានិភ័យភូមិសាស្ត្រនយោបាយ ធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្កក្ដីបារម្ភដល់ការផ្គត់ផ្គង់សកល
ហានិភ័យភូមិសាស្ត្រនយោបាយ ធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្កក្ដីបារម្ភដល់ការផ្គត់ផ្គង់សកល តម្លៃប្រេងបានហក់ឡើងខ្ពស់នៅក្នុងការជួញដូរដំបូងនៅអាស៊ី នៅថ្ងៃចន្ទទី២៥មីនា សប្ដាហ៍នេះ ព្រោះតែបារម្ភលើការផ្គត់ផ្គង់សកលដែលកាន់តែតានតឹង ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈការបូមយកប្រេងរបស់សហរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយ បានរុញឲ្យតម្លៃប្រង ហក់ឡើងខ្ពស់។ ភាគហ៊ុនប្រេងឆៅរបស់ក្រុមហ៊ុន Brent បានកើនឡើង ២៤ សេន ឬ ០,៣% ដល់ ៨៥ ,៦៧ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង០០២៩ (0029 GMT) ម៉ោងសកល។ ភាគហ៊ុនរបស់ប្រេងឆៅអាមេរិកបានកើនឡើង…
កម្ពុជា រៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ”
កម្ពុជា រៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ” ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ” ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអាទិត្យ ទី២៤ មីនា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់…
តើពន្ធលើឈ្នួលផ្ទះ និង ដី ជាអ្វី?
អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធឈ្នួលផ្ទះ និងដី ត្រូវបានកំណត់យកលើប្រាក់ឈ្នួលដែលបានមកពីការជួល៖ ◇អាគារដែលសង់លើដីដូចជាផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យ… ◇យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហ៍កម្ម ◇ឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហ៍កម្ម ដែលនៅនឹងមួយកន្លែង អាគារធំៗដែលដាក់ធាតុរាវឬផលិតផលផ្សេងៗ ដូចជាប្រេងឥន្ទនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ ◇ផ្ទះបណ្ដែតទឹក កប៉ាល់សំរាប់ធ្វើលំនៅដ្ឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗ ◇ដីធ្លីដែលគ្មានសំណង់ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរឬស្រែអំបិល។ ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករ។ បើករណីអ្នកជួលជាសហគ្រាសបានចុះបញ្ជីពន្ធដារក្នុងរបបស្វ័យប្រកាស ប្រាក់ឈ្នូលនេះត្រូវបានបង្វែរមកគិតពន្ធនឹងបង់តាមវិធានពន្ធកាត់ទុកទូទៅវិញក្នុងអត្រា ១០%។ ពន្ធនេះមិនត្រូវអនុវត្តទេ ចំពោះកម្មសិទ្ធករ…
តើពន្ធលើដីធ្លីមិនបានប្រើប្រាស់ជាអ្វី?
អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាប្រភេទពន្ធប្រចាំឆ្នាំ ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ មានគោលបំណងដើម្បី៖ ◇ទប់ស្កាត់រាល់រូបភាពទិញដីទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់យកកម្រៃលើស ◇ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ ◇បង្កើនសកម្មភាពសេដ្ឋកិច្ចនិងកម្លាំងការងារ រួមចំណែកដល់ប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។ ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករ នៃដីជាប់ពន្ធនិង អ្នកជួលដីពីរដ្ឋ ត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាសបង់ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ នៅអគ្គនាយកដ្ឋានពន្ធដារ ចំពោះដីដែលស្ថិតនៅរាជធានីភ្នំពេញនិង នៅខេត្ត ឬនៅសាខាពន្ធដារខេត្តដែលដីនោះស្ថិតនៅ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត…