គណៈរដ្ឋមន្ត្រីថៃ សម្រេចអនុម័តជាគោលការណ៍ កាត់បន្ថយចំណាយសម្រាប់ក្រុមហ៊ុននាំចេញអង្ករ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង
ថៃ ៖ គណៈរដ្ឋមន្ត្រីថៃ ថ្មីៗនេះបានសម្រេចអនុម័តជាគោលការណ៍ លើផែនការរបស់ក្រសួងពាណិជ្ជកម្មដើម្បីកាត់បន្ថយការចំណាយបន្ថែម ចំពោះក្រុមហ៊ុនអ្នកនាំចេញអង្ករថៃទៅក្រោមកូតានាំចេញអង្ករទៅអឺរ៉ុប និង អង់គ្លេស។ នេះបើយោងតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។ ការកាត់បន្ថយការចំណាយលើការនាំចេញអង្ករនេះ គឺមានគោលដៅជួយឲ្យអង្កររបស់ថៃ ដែលនាំចេញទៅ នឹងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង ពិសេសអាចប្រជែងឈ្នះអង្កររបស់វៀតណាម។ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ការចំណាយបន្ថែមលើការនាំចេញអង្ករនឹងត្រូវបានកាត់បន្ថយប្រមាណ ១.៥០០បាត ឬស្មើនឹងជិត៥០ដុល្លារនៅក្នុងអង្ករមួយតោន សម្រាប់អង្ករដែលនាំចេញទៅទីផ្សារអឺរ៉ុប និង កាត់បន្ថយចំណាយប្រហែលជិត៤០ដុល្លារ ក្នុងមួយតោនសម្រាប់ការនាំចេញទៅអង់គ្លេស។ ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ការកាត់បន្ថយការចំណាយបន្ថែមសម្រាប់អ្នកនាំចេញអង្ករនេះ គឺនឹងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់អ្នកនាំចេញអង្ករបស់ថៃ នៅក្នុងទីផ្សារអឺរ៉ុប និងអង់គ្លេសនេះ។ ការនាំចេញអង្ករថៃ ប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីបណ្ដាប្រទេសដូចជាវៀតណាម…
អភិបាលខេត្តកំពង់ធំ ប្រកាសគាំទ្រចំពោះកងកម្លាំងចម្រុះទាំងអស់ បានបំពេញភារកិច្ចការងារទប់ស្កាត់បទល្មើសធនធានធម្មជាតិ
ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ រយៈពេល ៦ខែ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ និងកងកម្លាំងទាំងបី។ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានគាំទ្រ ចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេសមន្រ្តីជំនាញទាំងអស់ធ្វើការអប់រំផ្សព្វផ្សាយ ពន្យល់ឱ្យគាត់យល់អំពី ច្បាប់ និងយល់អំពីនីតិវិធីច្បាប់…
អភិបាលខេត្តកណ្ដាល ជំរុញអភិបាលស្រុកល្វាឯមថ្មី ត្រូវបន្តរឹតបណ្ដឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងលុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ
ខេត្តកណ្តាល ៖ លោក លីវ វណ្ណថេង ត្រូវបានប្រកាសតែងតាំងជា អភិបាលស្រុកល្វាឯម ដែលពិធីប្រកាសតែងតាំងនេះបានរៀបចំឡើងនារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋបាលស្រុកល្វាឯម ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបាន…
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានស្នើគ្រប់ភាគីពាក់ព័ន្ធ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ក្នុងព្រះរាជពិធីបុណ្យអុំទូក ដើម្បីរក្សាអនាម័យបរិស្ថាន
នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាលើបច្ចេកទេសនិងទិដ្ឋភាពទូទៅក្នុងក្រុងសៀមរាប សម្រាប់រៀបចំព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឱ្យបានរលូនប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិង បរិស្ថានល្អសម្រាប់ទាំងអស់គ្នា ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាប្រធានអនុគណៈកម្មការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរក្រុង…
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងជំនាញពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ សំដៅទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសប្រឆាំងការជួញដូរមនុស្ស
រាជធានីភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានណែនាំដល់កម្លាំងនគរបាលជំនាញ ត្រូវបន្ដពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ ដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ពិសេសព័ត៌មានសន្ដិសុខ សំដៅទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសប្រឆាំងការជួញដូរមនុស្ស។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំខែតុលា និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរព័ត៌មានជាមួយប្រទេសដទៃនេះ ជាកត្តាសំខាន់ក្នុងការបង្ការ…
រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈរៀបចំ ព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណៈ ក៏ដូចកែលំអរសោភណ្ឌភាពទីក្រុង ពិសេសនៅជុំវិញតំបន់ប្រារព្ធពិធីដោយធានាថា ព្រះរាជពិធីបុណ្យអុំទូកខាងមុខដ៏ខ្លីនេះដំណើការទៅដោយរលូន ប្រកបដោយសន្តិសុខល្អ និងសោភណ្ឌភាព។ ឯកឧត្តម…
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវជាថ្ងៃទី២ នៃវេទិកាថ្នាក់ខេត្តស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង សុីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អនុប្រធាននាយកដ្ឋានកិច្ច ការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាក្រុង-ស្រុក គណៈអភិបាលក្រុង-ស្រុក…
តម្លៃក្រុមហ៊ុនបន្ទះឈីប Nvidia កើនឡើងដល់ដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ៣.៦ពាន់ពាន់លានដុល្លារភ្លាមៗ បន្ទាប់ពីលោក ត្រាំជាប់ឆ្នោត
អាមេរិក ៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia បានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលធ្វើឱ្យក្រុមហ៊ុននេះមានតម្លៃថ្លៃបំផុតដំបូងគេក្នុងប្រវត្តិសាស្ត្រទីផ្សារភាគហ៊ុន បន្ទាប់ពីឈានដល់តម្លៃ ៣.៦ ពាន់ពាន់លានដុល្លារ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការកើនឡើងតម្លៃភាគហ៊ុនរបស់ Nvidia នៅពេលនេះ គឺបន្ទាប់ពីការវិលត្រឡប់មកសេតវិមានវិញរបស់លោក Donald Trump ដែលទើបជាប់ឆ្នោតថ្មីៗ។ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប AI មួយនេះ ហាក់លេចធ្លោខ្លាំងនិងបានកើនឡើង ២.២% បន្ថែមទៀត ខណៈអ្នកវិនិយោគជាច្រើនបង្ហាញពីគំនិតសុទិដ្ឋិនិយមអំពីការកាត់បន្ថយពន្ធ និងការបន្ធូរបន្ថយផ្នែកច្បាប់ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតរបស់បេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald…
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អបអរសាទ អង្ករក្រអូបកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក បញ្ជាក់កាន់តែច្បាស់អំពីគុណភាព នៃអង្ករក្រអូបរបស់កម្ពុជា
ភ្នំពេញ ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា អង្ករក្រអូបកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក (World Best Rice) បានបញ្ជាក់កាន់តែច្បាស់ជាថ្មីម្ដងទៀត អំពីគុណភាព នៃអង្ករក្រអូបរបស់កម្ពុជា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា « អង្ករក្រអូបកម្ពុជា ឈ្នះពានរង្វាន់អង្ករល្អប្រណីតផ្តាច់គេលើពិភពលោក(World Best Rice)ជាលើ កទីប្រាំមួយនៅក្នុង កម្មវិធី សន្និសីទស្រូវអង្ករពិភពលោក…
សេដ្ឋកិច្ចឌីជីថលត្រូវបានគេមើលឃើញថាកើនឡើង 19% នៅឆ្នាំ 2024
បរទេស៖ សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃនៅតែបន្តកើនឡើងយ៉ាងខ្លាំងដោយមានចំនួនពីរអត្រាដែលជំរុញដោយការកើនឡើងនៃពាណិជ្ជកម្មអេឡិចត្រូនិកជាពិសេសពាណិជ្ជកម្ម វីដេអូ និងសេវាកម្មទេសចរណ៍តាមអនឡាញ។ នៅឆ្នាំ ២០២៤ សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងកើនឡើង ១៩% លើឆ្នាំមុនដល់ ៤៦ ពាន់លានដុល្លារអាមេរិក ដោយផ្អែកលើតម្លៃសរុបនៃទំនិញ (GMV) ។ សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះបានពង្រីក ២៦% នៅឆ្នាំ២០២៣ ដើម្បីបង្កើត GMV ចំនួន ៣៩ ពាន់លានដុល្លារហើយវាត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ GMV ចំនួន ០០-១៦៥ ពាន់លានដុល្លារនៅឆ្នាំ២០៣០ នេះបើយោងតាមរបាយការណ៍ដែលផលិតដោយ Google, Temasek…