ក្រសួងសុខាភិបាល ប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ ២៨ឆ្នាំ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ ២៨ឆ្នាំម្នាក់ទីលំនៅភូមិលេខ២២ ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើបុរសអាយុ ២៨ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែមករា…
គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៩,២២%ហើយ
ក្រចេះ ៖ ឯកឧត្ដម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៩,២២% ហើយបើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើយោងតាមការឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ផន រឹម។ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១ ៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប ១៥,៤៩០ គីឡូម៉ែត្រ (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គីឡូម៉ែត្រ និងត្រើយខាងលិចប្រវែង…
សេចក្តីប្រកាសព័ត៌មានស្តីពីស្តីពី លទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ូហាម៉េដ អ៊ីស្មាអ៊ែល ដាលវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥
សេចក្តីប្រកាសព័ត៌មានស្តីពីស្តីពី លទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ម៉ូហាម៉េដ អ៊ីស្មាអ៊ែល ដាលវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ Mr. Paul Clements អនុប្រធានក្រុមហ៊ុនរូយ៉ាលគ្រុប
ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន Mr. Paul Clements អនុប្រធានក្រុមហ៊ុនរូយ៉ាលគ្រុប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំកិច្ចសហការគាំទ្រ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីចំពោះការរៀបចំព្រឹត្តការណ៍ប្រកួតកីឡាវាយកូនហ្គោល LIV Golf កម្រិតអន្តរជាតិជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្រុមហ៊ុន Royal Group នឹងរៀបចំនៅខែតុលា ឆ្នាំ២០២៥ ខាងមុខ។
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម អាណាតូលី បូរ៉ូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម អាណាតូលី បូរ៉ូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
រថយន្តអគ្គិសនី និង រថយន្តកូនកាត់ Plug-inរបស់ចិន កំពុងដណ្តើមទីផ្សាររថយន្ត បានច្រើនបំផុត ក្នុងទីផ្សារពិភពលោក
(ប៉េកាំង)៖ ការលក់រថយន្តនៅប្រទេសចិនរក្សាបាននូវកំណើននៅឆ្នាំ២០២៤ ខណៈការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ Plug-in នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតក្នុងពិភពលោកនេះបានឈានដល់កម្រិតខ្ពស់បំផុត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសចិនទទួលបានកំណើនដ៏លេចធ្លោដែលជួយដល់ក្រុមហ៊ុនស្រុកដូចជាក្រុមហ៊ុន BYD ក្រុមហ៊ុន Geely និងក្រុមហ៊ុន Xiaomi ក្នុងការទទួលបានចំណែកទីផ្សារបន្ថែមទៀត។ កំណើនទីផ្សារនៅប្រទេសចិននេះក៏ផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Tesla ផងដែរដោយការលក់នៅប្រទេសចិនរបស់ក្រុមហ៊ុននេះបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២៤ ដោយបានជួយទប់ស្កាត់ការធ្លាក់ចុះការលក់ជារួមនៅទូទាំងពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ។ ក្រុមហ៊ុនផលិតរថយន្តបរទេសផ្សេងទៀតដូចជាក្រុមហ៊ុន General Motors ក្រុមហ៊ុន Toyota និងក្រុមហ៊ុន Volkswagen បានបន្តបាត់បង់ចំណែកទីផ្សារទៅឱ្យគូប្រជែងក្នុងស្រុក។ ទោះជាយ៉ាងណា ក្រុមហ៊ុនទាំងនេះភាគច្រើនកំពុងតស៊ូរក្សាចំណែកទីផ្សាររបស់ខ្លួននៅប្រទេសចិនប្រកបដោយប្រសិទ្ធភាព។សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) ថា…
ក្រុមហ៊ុនធំៗជាច្រើននៅ អាមេរិក នាំគ្នាផ្តល់ប្រាក់បរិច្ចាគ ១លានដុល្លារ ក្នុងមួយក្រុមហ៊ុន ដល់មូលនិធិប្រធានាធិបតីជាប់ឆ្នោត លោក Trump
អាមេរិក ៖ មូលនិធិរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump នៅពេលនេះ បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដោយមានការរួមចំណែកគួរឱ្យកត់សម្គាល់ចំនួន ១លានដុល្លារ ក្នុងមួយក្រុមហ៊ុន ដោយមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកធំៗបានផ្ដល់ជូន។ យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញឱ្យដឹងថា គិតមកដល់ពេលនេះក្រុមហ៊ុន Big Tech អាមេរិកដែលជាបងធំនៅក្នុងពិភពបច្ចេកវិទ្យា មានដូចជា Google, Apple, Microsoft, Meta (Facebook) និង Amazon បាននាំគ្នាបរិច្ចាគ ១លានដុល្លារអាមេរិកក្នុងមួយក្រុមហ៊ុន ដើម្បីគាំទ្រដល់មូលនិធិរបស់លោក Trump ឱ្យដំណើរការរលូន។…
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុនមេ VINCI និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និងសហការី
រសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន Mr. Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុនមេ VINCI និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈយុទ្ធសាស្រ្តអំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុនសូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ (SOCIÉTÉ CONCESSIONNAIRE DE L’AÉROPORT) ដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ និងការពង្រីកជើងហោះហើរថ្មីបន្ថែមមកកម្ពុជាសម្រាប់ឆ្នាំថ្មីនេះ។
ក្រុងសៀងហៃដែលជាក្រុងពាណិជ្ជកម្មធំបំផុតរបស់ចិន ចាប់ផ្តើមផែនការអនុញ្ញាតឱ្យមានមន្ទីរពេទ្យដែលមានម្ចាស់គ្រប់គ្រងជាបរទេសទាំងស្រុងនៅក្នុងទីតាំងចំនួន ៩រួមទាំងទីក្រុងប៉េកាំង
សៀងហៃ៖ ទីក្រុងសៀងហៃបានចាប់ផ្តើមផែនការអនុញ្ញាតឱ្យមានការបង្កើតមន្ទីរពេទ្យដែលគ្រប់គ្រងដោយជនបរទេសទាំងស្រុងនៅក្នុងទឹកដីខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗ តំបន់ជីវឱសថ និងសង្កាត់កណ្តាលទីក្រុងដែលជាកន្លែងរស់នៅរបស់ជនបរទេសជាច្រើន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៥។ រដ្ឋធានីពាណិជ្ជកម្មនេះគឺជាទីក្រុងដំបូងគេដែលប្រកាសអំពីការចាប់ផ្តើមផែនការនេះ បន្ទាប់ពីរដ្ឋាភិបាលកណ្តាលបាននិយាយកាលពីខែកញ្ញាថា ខ្លួននឹងអនុញ្ញាតឱ្យមានមន្ទីរពេទ្យគ្រប់គ្រងដោយបរទេសទាំងស្រុងនៅក្នុងទីតាំងចំនួន ៩រួមទាំងទីក្រុងប៉េកាំងផងដែរ។ គោលបំណងគឺដើម្បីទាក់ទាញការវិនិយោគ ធ្វើអោយប្រសើរឡើងនូវបរិយាកាសអាជីវកម្មក្នុងចំណោមវិនិយោគិនបរទេស និងធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក មានសេដ្ឋកិច្ចប្រសើរឡើងវិញមួយកំរិតទៀត។ រដ្ឋាភិបាលក្រុងសៀងហៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថាទីក្រុងសៀងហៃនឹងអនុញ្ញាតឱ្យមន្ទីរពេទ្យគ្រប់គ្រងដោយបរទេសមាននៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗរួមទាំងតំបន់ពិសេស Lingang និងសង្កាត់ពាណិជ្ជកម្ម Hongqiao ។ តាមរយៈគំនិតផ្តួចផ្តើមនេះ ទីក្រុងនេះមានគោលបំណងពង្រីកបន្ថែមការបើកវិស័យថែទាំសុខភាព ពង្រឹងសេវាថែទាំសុខភាព និងកែលម្អបរិយាកាសអាជីវកម្ម។ម្ចាស់អាជីវកម្មនេះ តម្រូវឱ្យបង្ហាញនូវConcept(គំនិត) គំរូ និងស្តង់ដារសេវាកម្មនៃការគ្រប់គ្រង និង ដំណើរការមន្ទីរពេទ្យកម្រិតខ្ពស់…
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងឯកឧត្តម Mohammed Ismaeil A. Dahlwy Ambassador ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា
ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Mohammed Ismaeil A. Dahlwy Ambassador ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីរៀបចំចាត់តាំងក្រុមការងារក្នុងការចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថានឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីត និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន សន្តិភាព ភាពសុខដុមរមនា ជំនឿសាសនានៃប្រទេសកម្ពុជា។