កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាកាន់តែច្រើនឡើង
ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម អាណាតូលី បូរូវីក (H.E. Mr. Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសកម្ពុជា-រុស្សី ដោយបានឯកភាពចាត់តាំងក្រុមការងារបច្ចេកទេសរៀបចំពង្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទទួលបន្ទុកទេសចរណ៍រុស្សី។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីសិ្ថរភាពនយោបាយ សង្គម និងសន្តិសុខល្អប្រសើររបស់កម្ពុជានាពេលបច្ចុប្បន្នដែលជាកត្តាដ៏សំខាន់ទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាបន្ថែម។
ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ជំរុញផលិតផលកសិកម្មរបស់កសិករក្នុងស្រុក
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី.ខេមបូឌា បានអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រមូលទិញពោតក្រហម ដំឡូងមី កញ្ចុងអង្ករ និងកន្ទក់ ពីកសិករក្នុងស្រុក។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា៖ ជាលទ្ធផលនៃកិច្ចសហការ ពោតក្រហមចំនួន ៣៦៦ ៣៨៦តោន ដំឡូងមីចំនួន ១៣២ ៣៩៧តោន និងកន្ទក់ចំនួន ១១០ ៨៣៦តោន បានត្រូវប្រមូលទិញពីកសិករ។ ចំណែកការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាចំនួន៥ រវាងក្រុមហ៊ុនបន្លែ រួមមាន៖ CamAgri, Lala CSDS, ផ្សារកូនកាំបិត, ផ្សារខ្មែរបន្លែធម្មជាតិ និងផ្សារស្នាដៃម៉ែ…
ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សង់បានជិត ៨០ % គ្រោងបញ្ចប់នារដូវប្រាំង ឆ្នាំ២០២៥
យោងតាមវឌ្ឍនភាពការងារគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៧៨%ហើយ ដោយគ្រោងបញ្ចប់នារដូវប្រាំងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។ក្រសួងបានឱ្យដឹងថា ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) បានសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥នេះ។ នៅមិនយូរប៉ុន្មានទេការងារអ៊ុត AC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុត AC គ្រោងបញ្ចប់នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះហើយ។…
សហភាពអឺរ៉ុប នឹងបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា
លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុប នឹងបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពនានា។ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ថ្លែងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលចុងសប្តាហ៍។នាឱកាសនោះលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការប្តេជ្ញាចិត្ត របស់សហភាពអឺរ៉ុប ក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាតាមរយៈជំនួយ បច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព…
ក្រុមហ៊ុនចិន ចង់ពង្រីកកិច្ចសហប្រតិបត្តិការលើសេវាហោះហើរឯកជនជាមួយកម្ពុជា
ក្រុមហ៊ុន Heli-Eastern និងក្រុមហ៊ុន Amber Aviation Limited ដែលមកពីទីក្រុងស៊ីនជិន ប្រទេសចិន បានបង្ហាញពីបំណងរបស់ខ្លួន ដោយចង់ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយផ្តោតលើសេវាហោះហើរឯកជន។យោងតាមហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា បំណងរបស់ក្រុមហ៊ុនចិនខាងលើនេះ ត្រូវបានធើ្វឡើងនៅក្នុងដំណើរទស្សនកិច្ច ដឹកនាំដោយ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីសិក្សាស្វែងយល់អំពីប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាំងពីរ។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រុមហ៊ុន…
ក្រុមហ៊ុន Evercore Asia មានបំណងវិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញ
ក្រុមហ៊ុន Evercore Asia បានបង្ហាញការចាប់អារម្មណ៍ពីការរីកចម្រើននៅកម្ពុជា ខណៈក្រុមហ៊ុននេះ ក៏មានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញផងដែរ។ការបញ្ជាក់របស់ក្រុមហ៊ុនដូច្នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ លោកប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ទន្ទឹមគ្នានេះ លោកបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជា…
ក្រសួងរៀបចំដែនដី ដាក់សំណើរទៅកាន់រដ្ឋាភិបាលដើម្បីរៀបចំផ្លូវជិះកង់នៅខេត្តកោះកុង និងខេត្តកែប
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់សំណើជូនទៅរាជរដ្ឋាភិបាល ដើម្បីរៀបចំផ្លូវជិះកង់ដោយផ្សារភ្ជាប់សហគមន៍នេសាទជាច្រើនទីតាំង ដោយលាតសន្ធឹងពីទឹកដីខេត្តកោះកុងរហូតដល់ខេត្តកែប។នេះបើតាម លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជាមួយសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីពេលថ្មីៗនេះ។ នាឱកាសនោះ លោក សាយ សំអាល់ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី បានដាក់សំណើជូនទៅរាជរដ្ឋាភិបាលរួចហើយ ដើម្បីរៀបចំផ្លូវជិះកង់ ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យមានការផ្សារភ្ជាប់សហគមន៍នេសាទជាច្រើនទីតាំងលាតសន្ធឹងពីទឹកដីខេត្តកោះកុងរហូតដល់ខេត្តកែប ឱ្យក្លាយជាគោលដៅទេសចរណ៍ ក្នុងស្រុកថ្មីៗ ជាពិសេសសម្រាប់អ្នកទេសចរក្នុងស្រុក ដែលនឹងផ្តល់ជាឱកាសការងារ និងប្រាក់ចំណូលបន្ថែមជាច្រើនជូនដល់ប្រជាជនកម្ពុជា។…
សម្តេចធិបតី៖ ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា ស្របពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។សម្តេចធិបតីថ្លែងឱ្យដឹងដូចនេះ ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនោះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចធិបតី…
កំណើនសេដ្ឋកិច្ចបានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥
ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើងជាង ៧%ក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើន រហូតដល់ ២៩,៦១ ពាន់លានដុល្លារអាម៉េរិក។ ចំណែកការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី១១០លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ។ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ពាន់លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០៤…
តើវិស័យអ្វី ដែលជំពាក់បំណុលនៅគ្រឹះស្ថានធនាគារ ច្រើនជាងគេនៅកម្ពុជា?
បើយោងតាមធនាគារជាតិនៃកម្ពុជា បានបង្ហាញឲ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានដែលត្រូវបានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលទៅក្នុងវិស័យសេដ្ឋកិច្ចគឺមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក) កើនឡើងចំនួន២,២% ធៀបនឹងឆ្នាំមុន ខណៈការកើនឡើងនេះ ភាគច្រើនដោយសារកំណើនឥណទានក្នុងវិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។ជាមួយគ្នានោះ ទិន្នន័យបានបង្ហាញថា វិស័យនៃការជួញដូរដុំ និងរាយ មានចំណែកច្រើនជាងគេបំផុត រហូតដល់ ២៤,៦ % តាមពីក្រោយដោយវិស័យសំណង់មានចំណែក ១១,៨%…