ព្រឹត្តិការណ៍ថ្មីៗ

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញថ្លែងបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា ត្រូវជាលោកឪពុកក្មេក សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

គិតត្រឹមខែមីនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករជាង១០ម៉ឺននាក់ ទៅកូរ៉េខាងត្បូង

ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០០៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ១០៥,៨៤៤នាក់ ដែលក្នុងនោះមានស្រី ២៣.០៧៦ នាក់ ទៅធ្វើការនៅកូរ៉េខាងត្បូងក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ។គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ពលករកម្ពុជាចំនួន ៤៥,១៧០នាក់ (ស្រី ១២,០៣៩ នាក់) កំពុងធ្វើការនៅកូរ៉េខាងត្បូង ដោយទទួលបានបៀរវត្សរ៍ប្រចាំខែជាមធ្យមប្រមាណ ១,៤៥០ដុល្លារអាមេរិក។នេះបើយោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ប្រភពដដែលនេះ បានឱ្យដឹងថា ពលករដែលបាននិងកំពុងធ្វើការនៅប្រទេសកូរ៉េ បានផ្ញើប្រាក់មកគ្រួសារជាមធ្យមពី ៥០០ ទៅជិត ៦០០លានដុល្លារ ជារៀងរាល់ឆ្នាំ ដែលនេះជាការរួមចំណែកជួយគ្រួសាររបស់ពួកគេផង…

ការវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ នៅកម្ពុជា ក្នុងទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារ

គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការវិនិយោគរបស់ប្រទេសវៀតណាមនៅកម្ពុជា ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក។ នេះបើតាមការឱ្យដឹងពីលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រកែច្នៃឈើដាំក្នុងស្រុក (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) របស់ក្រុមហ៊ុន TNTVN Forestry Co.,Ltd នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ លោក ជា វុទ្ធី បានលើកឡើងថា រោងចក្រ TNTVN Forestry…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកស្រី JOVANA MAJSTOROVIC ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកសម្រាប់តំបន់អាស៊ី

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោកស្រី JOVANA MAJSTOROVIC ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកសម្រាប់តំបន់អាស៊ី សហព័ន្ធរុស្សី និងបណ្តាប្រទេសឯករាជ្យនៃ Commonwealth នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មសែប៊ី (Chamber of Commerce and Industry of Serbia) ព្រមទាំងគណៈប្រតិភូធុរជន និងវិនិយោគិនមកពីប្រទេសសែប៊ី នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី…

មហាជន អ្នកសិក្សា ស្រាវជ្រាវ ប្រជាពលរដ្ឋទូទៅ និងយុវជនកម្ពុជា បង្ហាញគាំទ្រយ៉ាងពេញទំហឹងនូវវិធានការនានាក្នុងកាត់បន្ថយការប្រើប្រាស់បារីនេះ ជាពិសេសគឺវិធានការពន្ធ

ភ្នំពេញ៖ មហាជន អ្នកសិក្សា ស្រាវជ្រាវ ប្រជាពលរដ្ឋទូទៅ ក៏ដូចជាយុវជនក៏បានគាំទ្រយ៉ាងពេញទំហឹងនូវវិធានការនានាក្នុង កាត់បន្ថយការប្រើប្រាស់បារីនេះ ជាពិសេសគឺវិធានការពន្ធ។ការបង្ហាញការគាំទ្រនេះធ្វើឡើងនៅក្នុង វេទិកាយុវជនតាមស្ដីពី «អាការពិសេសលើថ្នាំជក់» ដែលបានធ្វើឡើងនៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជាកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកាយុវជនតាមស្ដីពី «អាការពិសេសលើថ្នាំជក់» នេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងអង្គការសុខភាពពិភពលោក តំណាងក្រសួងអប់រំ ក្រសួងសុខាភិបាល អង្គការចលនាដើម្បីសុខភាពកម្ពុជា អ្នកសិក្សាស្រាវជ្រាវ និស្សិត និងមន្ត្រីរាជការសរុប ៣២០នាក់។ តាមរយៈវេទិកាទាំងពីរលើកកន្លងមក បានបង្ហាញថា ការទប់ស្កាត់ការរីករាលដាលនៃការប្រើប្រាស់បារីនិងថ្នាំជក់មានវិធានការជាច្រើន…

អង្គការពាណិជ្ជកម្មពិភពលោក WTOដាក់ចំណាត់ថ្នាក់ប្រទេសវៀតណាម ជាប្រទេសនាំចេញធំបំផុតលំដាប់លេខ២នៅ អាស៊ាន និងលេខ១១នៅលើពិភពលោក

វៀតណាម៖ វៀតណាមបានបោះជំហានទៅមុខយ៉ាងលឿនស្លេវដូចផ្លេកបន្ទោរ ដោយឈោងចាប់បានតំណែងជាប្រទេសនាំចេញធំបំផុតទី១១នៅលើពិភពលោក ហើយឥឡូវនេះឈរនៅលំដាប់ទីពីរនៅអាស៊ានក្នុងនាមជាប្រទេសការនាំចូល-នាំចេញធំបំផុត បន្ទាប់ពីប្រទេសសិង្ហបុរី។ នេះបើតាមអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ អ្នកជំនាញមកពីក្រុមហ៊ុន KTP FTA Consulting បានគូសបញ្ជាក់ថា វៀតណាមបានរលាស់ខ្លួនក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញដែលមានកំណើនលឿនបំផុតទាំងបួននៅទូទាំងពិភពលោក ចន្លោះឆ្នាំ២០១៩ និង២០២៣ ដោយក្នុងនោះរួមមាន៖ ប្រទេសឥណ្ឌា កាណាដា និងចិន។ សម្រាប់សមិទ្ធផលទាំងនេះ ត្រូវបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្រសមាហរណកម្មសេដ្ឋកិច្ចដ៏រឹងមាំរបស់រដ្ឋាភិបាលវៀតណាម ខណៈប្រទេសក្បែរខាងកម្ពុជាមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៦ និងការបើកចំហទីផ្សារជាមួយដៃគូជិត៦០។ គួរបញ្ជាក់ថា ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៤ វិស័យសេដ្ឋកិច្ចក្នុងស្រុកវៀតណាមមានកំណើនដ៏រឹងមាំ ដោយសម្រេចបាននូវអត្រា៤ដង នៃការវិនិយោគលើក្រុមហ៊ុនបរទេសដោយផ្ទាល់។ ចំណែកការនាំចេញ-នាំចូលនៃវិស័យក្នុងស្រុកបានកើនឡើងដល់៣២ភាគរយ នៃចំនួនសរុបរបស់ប្រទេស។…

សេចក្តីប្រកាសព័ត៌មានស្តីពី ការចូលរួមកម្មវិធី «GX Foundation Khmer Cuisine Charity Dinner» តំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤

សេចក្តីប្រកាសព័ត៌មានស្តីពី ការចូលរួមកម្មវិធី «GX Foundation Khmer Cuisine Charity Dinner» តំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកអនុរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ កីឡា និងទេសចរណ៏នៃតំបន់រដ្ឋបាលពិសេសហុងកុង

ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកអនុរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ កីឡា និងទេសចរណ៏នៃតំបន់រដ្ឋបាលពិសេសហុងកុង លោកប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ហុងកុង តំណាងការិយាល័យទេសចរណ៍តំបន់រដ្ឋបាលពិសេសម៉ាកាវ តំណាងក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និងក្រុមហ៊ុន Hong Kong Airlines, នាយកប្រតិបត្តិនៃទីភ្នាក់ងារទេសចរណ៍ធំ និងល្បីៗ ក្នុងទីផ្សារហុងកុងនិងម៉ាកាវ ព្រមទាំងក្រុមហ៊ុនប្រឹក្សាយោបល់ក្នុងគម្រោង Disneyland Hong Kong សរុបជាង30។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដែលមានស្ថិរភាព…

អគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យអ្នកបង្ហោះវីដេអូល្បែងអនឡាញ លុបចេញវិញទាំងអស់, បើមិនលុបនឹងចាត់វិធានការច្បាប់

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកដែលបង្ហោះវីដេអូផ្សព្វផ្សាយពីល្បែងអនឡាញទាំងអស់ ត្រូវលុបចេញវិញជាបន្ទាន់នូវរាល់ការបង្ហោះ របស់ខ្លួននាពេលកន្លងមក។ តាមរយៈសារជូនដំណឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា ក្នុងករណីអ្នកដែលបានបង្ហោះនាពេលកន្លងមក មិនបានលុបចោលនូវវីដេអូទាំងអស់នោះវិញទេ នឹងត្រូវចាត់វិធានការច្បាប់ជាធរមាន។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើការទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងឡាយ ធ្វើការលុបចោលព័ត៌មានល្បែង អនឡាញពីបណ្តាញសង្គម។ ក្នុងករណីចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវ»។…

ស្គាល់បណ្តើរៗសិនទៅ! មហាសេដ្ឋីទាំង ៧រូបនេះ ត្រូវបានលោកត្រាំ ឲ្យតំណែងមកជួយការងារក្នុងអាណត្តិថ្មីរបស់លោក

លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពបានជាប់ឆ្នោតជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានជ្រើសរើសរួចជាស្រេចហើយនូវសេដ្ឋី មហាសេដ្ឋីចំនួន ៧នាក់ មកកាន់តំណែងជាន់ខ្ពស់ ក្នុងជួររដ្ឋបាលរបស់ខ្លួន ខណៈចំនួននេះក៏អាចនឹងកើនឡើងបន្ថែមទៀតក៏ថាបាន ប្រសិនណាបើក្រោយពេលដែលលោកចូលកាន់តំណែងផ្លូវការ ឃើញនរណាម្នាក់មានទេពកោសល្យជួយជ្រោមជ្រែងលោកបានទៀត។ បើតាមការឲ្យដឹងពី Inequality បុគ្គលជាមហាសេដ្ឋីទាំង ៧រូប ដែលមាននូវធនធានទ្រព្យសម្បត្តិច្រើនមហាសាល និងមាននូវសមត្ថភាពពេញលេញ អាចឲ្យលោក ដូណាល់ ត្រាំ ទុកចិត្តផ្តល់ឱកាសចាត់ចែងក្នុងកិច្ចការងាររដ្ឋបាននោះ មានដូចជា៖ ១. លោក Elon Musk (៣៣០ពាន់លានដុល្លារ) មានមុខតំណែងជា សហប្រធាននាយកដ្ឋានប្រសិទ្ធភាព…

មហាសេដ្ឋីឌុយបៃម្នាក់ គ្រោងបោះទុន ៣ពាន់លានដុល្លារ សង់មជ្ឈមណ្ឌទិន្នន័យនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍

ក្រុមហ៊ុន Damac Group ដែលគាំទ្រដោយមហាសេដ្ឋីឌុយបៃ លោក Hussain Sajwani គ្រោងនឹងបោះទុនវិនិយោគប្រហែល ៣ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ នៅទូទាំងអាស៊ីអាគ្នេយ៍ ក្នុងគោលបំណងធ្វើឲ្យតំបន់នេះប្រែក្លាយជាមជ្ឈមណ្ឌលដ៏ធំបំផុត សម្រាប់សេវាកម្ម AI និង cloud ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។ បើតាមលោក Danish Nayar អនុប្រធានជាន់ខ្ពស់ផ្នែកវិនិយោគ និងការទិញយករបស់ក្រុមហ៊ុន Damac Group បាននិយាយថា ទឹកប្រាក់វិនិយោគដ៏ច្រើននេះ ទៅនឹងត្រូវចាក់បញ្ចូលតាមរយ:ក្រុមហ៊ុនបុត្រសម្ព័ន្ធ Edgnex…

ព័ត៌មានថ្មីៗ