ព្រឹត្តិការណ៍ថ្មីៗ

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញថ្លែងបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា ត្រូវជាលោកឪពុកក្មេក សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

រយៈពេល ៩ខែដំបូងឆ្នាំនេះកម្ពុជានាំមុខហ្វីលីពីន ក្នុងការទាទាក់ទាញភ្ញៀវទេសចរបរទេស

កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ៤,៨លាននាក់នៅរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៤ ដោយចំនួននេះគឺជាការកើនឡើង២២% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឯប្រទេសហ្វីលីពីនវិញ បានទាក់ទាញភ្ញៀវទេសចរបានត្រឹមចំនួន ៤,០៨លាននាក់ប៉ុណ្ណោះ។ ក្នុងចំណោមភ្ញៀវទេសចរមកពីបណ្តាប្រទេសទាំងអស់នៅលើពិភពលោក ភ្ញៀវទេសចរដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើនជាងគេនៅរយៈពេលចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤នេះ គឺជាភ្ញៀវមកពីប្រទេសថៃ ដែលមានចំនួនប្រមាណ ១,៥២លាននាក់ តាមពីក្រោយដោយភ្ញៀវទេសចរមកពីប្រទេសវៀតណាមមានចំនួនជាង ៩៧៣ ០០០នាក់ និងភ្ញៀវមកពីប្រទេសសចិនមានចំនួនប្រមាណ ៦០៧ ០០០នាក់។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា។ យ៉ាងណា បើងាកទៅអំឡុងពេលដែលមានជំងឺឆ្លងរាតត្បាតកូវីដ១៩ វិញ ប្រទេសហ្វីលីពីនបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ៨,២លាននាក់ ស្របពេលប្រទេសកម្ពុជាឯណេះវិញ បានទទួលស្វាគមន៍ត្រឹមចំនួន ៦,៦លាននាក់ប៉ុណ្ណោះ។…

កម្ពុជា ប្តេជ្ញាជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ប្តេជ្ញាក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យសម្រេចបានអត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០។ នេះបើយោងតាមសារលិខិតរបស់ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៥ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ នៅក្នុងលិខិតនោះ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បី ផ្សព្វផ្សាយ…

អ្នកទេសចរជាង៨ម៉ឺននាក់ ចូលមកទស្សនាខេត្តសៀមរាប

ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជាង៨ ម៉ឺន៧ពាន់នាក់ បានទៅទស្សនាក្នុងខេត្តសៀមរាប នាថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដោយ មានការកើនឡើងប្រមាណ ៨.១៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៨០,៥៥០ នាក់ ក្នុងនោះ ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ភ្ញៀវទេសចរណ៍ជាង៨ម៉ឺននាក់នោះ គឺទេសចរបរទេសមានចំនួន ៤,១១៩ នាក់ មានការកើនឡើង ១៦.០៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៣,៥៥០ នាក់។ដោយឡែក…

ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដើរលេងកម្សាន្ត និងទស្សនា ការប្រណាំងទូកនៅដងស្ទឹងសៀមរាប

សៀមរាប ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤— ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ដើរលេងកម្សាន្ត និងទស្សនា ការប្រណាំងទូកនៅដងស្ទឹងសៀមរាប ស្ថិតនៅក្រុងសៀមរាប នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។

សេចក្តីជូនដំណឹង ស្តីពីការលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក

ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់ ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមឧស្សាហកម្មទេសចរណ៍ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍បានសម្រេចលុបអាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍របស់ លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅផ្ទះលេខ ៩៨DE0 ផ្លូវ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោយពិនិត្យឃើញថា លោកស្រី អ៊ុក រដ្ឋា ម្ចាស់អាជ្ញាបណ្ណភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល (ខេមបូឌា)…

លោក Pichai Chunhavajira រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃរំពឹងកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ ចំនួន៣,៥ភាគរយ

បាងកក៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយនៅថ្ងៃពុធទី ១៣ ខែវិច្ឆិកាថា ថៃកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៣,៥ ភាគរយនៅឆ្នាំ២០២៥ បន្ទាប់ពីកំណើន ២,៧ ភាគរយក្នុងឆ្នាំនេះ ហើយរាជរដ្ឋាភិបាលនឹងពិចារណាលើវិធានការជំរុញបន្ថែមទៀត និងការដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៃគម្រោងផ្តល់ប្រាក់ចំនួន ១៤ពាន់លានដុល្លាររបស់ខ្លួន។ ក្នុងវេទិកាធុរកិច្ច លោក ភីឆៃ បានលើកឡើងថា កំណើនមានភាពយឺតយ៉ាវ ដោយសារការវិនិយោគ និងការងារទាប ក៏ដូចជាបំណុលគ្រួសារខ្ពស់ និងបញ្ហាសម្រាប់អាជីវកម្មខ្នាតតូច។ សេដ្ឋកិច្ចធំទី២របស់អាស៊ីអាគ្នេយ៍ បានកើនឡើងត្រឹមតែ…

មហាសេដ្ឋី Elon Musk ត្រូវបានលោក ត្រាំ ផ្តល់តំណែងដឹកនាំនៅក្នុងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល

ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសថាមហាសេដ្ឋីពិភពលោក Elon Musk និងអតីតបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក Vivek Ramaswamy នឹងត្រូវចូលកាន់តំណែងដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox News។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ត្រាំ បាននិយាយថា អ្នកទាំងពីរនឹងត្រូវធ្វើការរួមគ្នានៅក្នុងនាយកដ្ឋានដែលទើបបង្កើតថ្មីនេះ ដើម្បីជួយសម្រួលប្រតិបត្តិការរបស់រដ្ឋាភិបាលសហពន្ធ លុបបំបាត់ការចំណាយសារណ:លើសលប់ កាត់បន្ថយការចំណាយដែលខ្ជះខ្ជាយ និងរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារសហព័ន្ធឡើងវិញ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានបញ្ជាក់ទៀតផងដែរថា ​ការផ្តល់ឲ្យបុគ្គលដែលមានសមត្ថភាពខ្ពស់នៅក្នុងមុខជំនួញ…

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំដល់អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែន បន្តជំរុញការពង្រឹងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង

នៅថ្ងៃពុធ ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំដល់អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែន បន្តជំរុញការពង្រឹងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង មានខ្លឹមសារដូចខាងក្រោម៖

ឯកឧត្តម វ៉ី សំណាង ទទួលជួបពិភាក្សាការងារជាមួយ វិស័យឯកជនអំពីគំរោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ

នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ។ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង…

ពិធីសំណេះសំណាលជាមួយគណៈកម្មការទូក «ង» និងឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមកីឡាករទូក «ង» មកពីខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មការទូក «ង» និងឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមកីឡាករទូក «ង» ទាំងអស់ មកពីខេត្តកំពង់ចាម ដែលត្រូវចូលរួមប្រកួតប្រជែង ប្រណាំងទូក…

ព័ត៌មានថ្មីៗ