ពលរដ្ឋជប៉ុន បង្ហាញការព្រួយបារម្ភ និងបាត់បង់ទំនុកចិត្ត ចំពោះរឿងអាស្រូវអាហារបំប៉នក្រុមហ៊ុន កូបាយ៉ាស៊ិ (Kobayashi)
អន្តរជាតិ៖ ប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុន បានបង្ហាញកង្វល់ចំពោះរបស់សុវត្ថិភាពនៃអាហារបំប៉នសុខភាព និងការបាត់បង់ជំនុកចិត្តចំពោះក្រុមហ៊ុនផលិតឱសថ កូបាយ៉ាស៊ិ ហ្វាម៉ាស៊ីធិខល (Kobayashi Pharmaceutical) ក្រោយក្រុមហ៊ុន រាយការណ៍ករណីមានមនុស្ស៥នាក់បានស្លាប់ ដែលអាចជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ផលិតផលអាហារបំប៉នរបស់ខ្លួន។ ក្រុមហ៊ុនផលិតឱសថខ្នាតយក្ស នៅទីក្រុង អូសាកា (Osaka) មួយនេះ បានបញ្ជាក់របាយការណ៍ថា អ្នកទទួលទានអាហារបំប៉នប្រភេទគ្រាប់មានសារធាតុ បេនី-កូជិ (Beni-koji) ដែលមានប្រសិទ្ធភាពបញ្ចុះកម្រិតកូឡេស្តេរ៉ល បានបង្កឲ្យបញ្ហាតម្រងនោម និងជំងឺផ្សេងៗទៀត។ ក្រោយមានរបាយការណ៍ករណីស្លាប់ និងការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាងមួយរយនាក់ ក្រុមហ៊ុនផលិតឱសថមួយនេះ បានប្រមូលយកផលិតផលដែលពាក់ព័ន្ធមកវិញទាំងអស់ និងសូមអភ័យទោសចំពោះបញ្ហានេះ។ ដោយសារមូលហេតុនៃការស្លាប់ និងជំងឺទាក់ទងនឹងការទទួលទានថ្នាំគ្រាប់មានសារធាតុមេដំបែក្រហមរបស់ក្រុមហ៊ុន…
ក្រុមហ៊ុនបរទេសបានខាតបង់ជាង១០០ពាន់លានដុល្លារព្រោះចាកចេញពីរុស្ស៊ី ចាប់តាំងពីមានសង្រ្គាមអ៊ុយក្រែន
អន្តរជាតិ៖ យោងតាមការវិភាគរបស់សារព័ត៌មាន Reuters បណ្ដាក្រុមហ៊ុនបរទេសដែលបានចាកចេញពីប្រទេសរុស្ស៊ី ចាប់តាំងពីប្រទេសនេះបានចូលលុកលុយនៅក្នុងអ៊ុយក្រែនកាលពីឆ្នាំ២០២២ បានខាតបង់ប្រាក់ចំណូលប្រមាណ១០៧ ពាន់លានដុល្លារក្នុងដំណើរការនៃការចាកចេញពីទីផ្សារ។ នៅពេលនោះ បណ្ដាក្រុមហ៊ុនបរទេសដែលចាកចេញពីប្រទេសរុស្ស៊ីបានខាតបង់ប្រាក់ជាងប្រាក់ចំណូល ៨០ ពាន់លានដុល្លារក្នុងដំណើរការចាកចេញពីប្រទេសរុស្ស៊ីជាផ្នែកមួយនៃការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចរបស់ប្រទេសនេះ។ ក្រុមហ៊ុនទាំងឡាយ ដែលចាកចេញពីប្រទេសរុស្ស៊ី បានបាត់បង់ប្រយោជន៍យ៉ាងច្រើនក្នុងកំណត់ត្រារបស់ខ្លួន និងបាត់បង់ប្រាក់ចំណូល ដោយសារតែរបបរបស់លោកប្រធានាធិបតី Vladimir Putin បានអនុវត្តវិធានការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងសម្រាប់ការចាកចេញរបស់ក្រុមហ៊ុន។ វិធានការរបស់រុស្ស៊ី ទាំងនោះ រួមមានការតម្រូវឱ្យក្រុមហ៊ុនលក់ទ្រព្យសកម្មរបស់ពួកគេដោយការបញ្ចុះតម្លៃ ៥០% និងបង់ប្រាក់យ៉ាងហោចណាស់ ១០% នៃការលក់របស់ពួកគេចូលទៅថវិកាសហព័ន្ធ។ ទីក្រុងវ៉ាស៊ីនតោន បានហៅការបង់ប្រាក់បែបនេះថាជាការដកពន្ធ៕
សង្រ្គាម រុញឲ្យតម្លៃម្ហូបអាហារហក់ឡើងខ្ពស់កប់ពពកនៅក្នុងតំបន់ហ្កាហ្សា
តម្លៃស្បៀងអាហារនៅតំបន់ហ្កាហ្សាស្ទ្រីប បានហក់ឡើងយ៉ាងខ្លាំង ខណៈជម្លោះកំពុងបន្តរវាងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកកាន់តែខ្លាំង និងប្រឈមគ្រោះទុរ្ភិក្ស។ ក្រោយផ្ទុះសង្រ្គាម អ៊ីស្រាអែល បានបិទផ្លូវស្ទើរគ្រប់ទីកន្លែងនៅតំបន់ហ្កាហ្សាស្ទ្រីប ដោយអនុញ្ញាតឱ្យរថយន្តជំនួយមួយចំនួនតូចចូលតែប៉ុណ្ណោះ ជាដើមចមនាំឲ្យខ្វះខាតការផ្គត់ផ្គង់ធ្ងន់ធ្ងរ និងនាំឲ្យតម្លៃគ្រឿងផ្គត់ផ្គង់ជីវភាពដ៏ចាំបាច់ប្រចាំថ្ងៃ ដូចជាម្សៅមី និងស្ករជាដើម ហក់ឡើងខ្ពស់កប់ពពក។ ស្ថានភាពមនុស្សធម៌នៅភាគខាងជើង ហ្កាហ្សាស្ទ្រីប កាន់តែយ៉ាប់យ៉ឺនខ្លាំង ដោយសារកង្វះការផ្គត់ផ្គង់ស្បៀងអាហារ ដែលគំរាមកំហែងដល់អាយុជីវិតអ្នកស្រុករាប់សែននាក់។ តម្លៃម្សៅមីមួយគីឡូក្រាម បានឡើងថ្លៃចាប់ពីតិចជាង ១ ស្ហាកែល (០,២៧ ដុល្លារ) ដល់ ៥០ ស្ហាកែល (១៣,៦៥…
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំជាមួយ គណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសក្នុងការឈ្វេងយល់ការវិនិយោគក្នុងប្រទេសកម្ពុជា
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) ចូលជួបពិភាក្សាការងារ និងឈ្វេងយល់អំពីឱកាសវិនិយោគក្នុងប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ អាចឈ្វេងយល់អំពីឱកាសវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ដោយហេតុថាក្នុងចំណោមក្រុមហ៊ុនដែលមានវត្តមាននាឱកាសនេះ មានក្រុមហ៊ុនមួយចំនួនកំពុងមានសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាស្រាប់ និងកំពុងសម្លឹងរកមើលឱកាសវិនិយោគថ្មី លើវិស័យសក្ដានុពល និងវិស័យដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងនាឱកាសនេះ…
ឯកឧត្តម ស៊ុន ចាន់ថុល អនុញ្ញាតជូន ក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េចំនួន៥ផ្សេងៗគ្នា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េចំនួន៥ផ្សេងៗគ្នា ដែលមួយចំនួនកំពុងវិនិយោគនៅកម្ពុជា ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីព្រឹកថ្ងៃអង្គារនេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនចំនួន៥ផ្សេងៗគ្នា ជាបន្តបន្ទាប់បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមមាន៖ ១. លោក Eui-sun Chung ប្រធានក្រុមហ៊ុន Hyundai Motor គឺជាក្រុមហ៊ុនមានអាជីវកម្មផលិតរថយន្តច្រើនប្រភេទរួមមានប្រភេទរថយន្តគ្រួសារ, រថយន្តដឹកទំនិញ, រថយន្តក្រុង,…
កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់បួនជើងក្នុងមួយសប្តាហ៍ ខណៈវិស័យកសិកម្ម ក៏មានកិច្ចសហការល្អដែរ
ភ្នំពេញ៖ កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់រហូតដល់បួនជើងក្នុងមួយសប្តាហ៍។ជាពិសេស ខេត្តហៃណាន ក៏មានកិច្ចសហការល្អជាមួយកម្ពុជាលើវិស័យកសិកម្ម។ នេះជាបញ្ជាក់របស់ឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ នៅក្នុងជំនួបនេះឯកឧត្តម ហ្វេង ហ្វៃ បានកត់សម្គាល់ថា…
សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលចិនគាំទ្រគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់នៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើរដ្ឋាភិបាលចិនឱ្យជួយគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏មានសារៈសំខាន់នៅកម្ពុជា។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន នេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចជួបពិភាក្សាការងារជាមួយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន នាទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងជំនួបនោះ សម្តេចតេជោ បានជម្រាបលោក ចាវ ឡឺជី ថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់នៅកម្ពុជា ហើយសម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា…
ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ ទៅសិក្សាបន្តនៅប្រទេសជប៉ុនក្នុងឆ្នាំសិក្សាឆ្នាំ២០២៤-២០២៦
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅសិក្សាបន្តនៅប្រទេសជប៉ុន ក្នុងឆ្នាំសិក្សាឆ្នាំ២០២៤-២០២៦។ កិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គភាពពាក់ព័ន្ធ។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…
តើអ្នកណាខ្លះ អាចចុះបញ្ជីអាជីវកម្ម ឬស្នើសុំអាជ្ញាបណ្ណជំនាញ នៅលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបាន?
គ្រប់ប្រភេទអាជីវកម្ម ដែលជាអ្នកជាប់ពន្ធតូចឡើងលើ (ឬផលរបរប្រចាំឆ្នាំ ចាប់ពី ២៥០ លានរៀល ឬប្រហែល ៦២ ៥០០ ដុល្លារអាម៉េរិកឡើងទៅ) សុទ្ធតែអាចប្រើប្រាស់ប្រព័ន្ធនេះបាន។ លោកអ្នកអាចចុះបញ្ជីដោយខ្លួនឯងបាន ឬឱ្យអ្នកណាក៏បានធ្វើជាអ្នកតំណាងចុះបញ្ជីជំនួស ប្រសិនបើជាសហគ្រាសឯកបុគ្គល។ប៉ុន្តែសម្រាប់ទម្រង់សហគ្រាសក្រៅពីសហគ្រាសឯកបុគ្គល អ្នកតំណាងត្រូវតែជាភ្នាក់ងារដែលទទួលស្គាល់ ប្រសិនបើលោកអ្នកជ្រើសមិនធ្វើការចុះបញ្ជីដោយខ្លួនឯង។