ព្រឹត្តិការណ៍ថ្មីៗ

ពិធីបើក «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» អមដោយការសម្តែងសិល្បៈពិសេស «សម្រស់កម្ពុជា-ជាំងស៊ូ» សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ហ្ស៊ី ឃុនលីន អភិបាលនៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ និង ឯកឧត្តមអភិបាលខេត្តជាំងស៊ូ XU Kulin ផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ធ្វើជាសក្ខីភាព នៃការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម XU Kunlin អភិបាល នៃរដ្ឋបាលប្រជាជនខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន សូមស្វាគមន៍! ក្រុមភ្ញៀវទេសចរចិនដំបូងចំនួន១២៥នាក់ ក្នុងចំណោមភ្ញៀវទេសចរចិនប្រមាណជាង ១០០០ នាក់ ដែលមកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥”  ដែលរៀបចំដោយ China Tourism Group

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន សង្ឃឹមថានឹងទទួលបានជោគជ័យ ក្នុងបង្ហាញខ្លួនលើកដំបូងនៅឯពិព័រណ៍រថយន្តក្រុងបាងកក ប្រទេសថៃ

អន្តរជាតិ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន សង្ឃឹមថានឹងទទួលបានជោគជ័យ ក្នុងបង្ហាញខ្លួនលើកដំបូងនៅឯពិព័រណ៍រថយន្តក្រុងបាងកក ប្រទេសថៃ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Bangkok International Motor Show នៅថ្ងៃចន្ទ ទី ២៥ ខែមីនា ដើមសប្ដាហ៍នេះ ហើយត្រូវគេរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ ក្នុងពិព័រណ៍រថយន្តដ៏ធំនៅប្រទេសថៃ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដែលទើបបង្ហាញខ្លួនថ្មីនេះ បង្ហាញឲ្យឃើញពីការកើនឡើងការប្រកួតប្រជែង ចំពោះក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន ដែលដណ្ដើមបានទីផ្សាររថយន្តរបស់ប្រទេសថៃជាយូរមកហើយ។ បណ្ដាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ដូចជា ក្រុមហ៊ុន Geely’s Zeekr និងក្រុមហ៊ុន…

ហានិភ័យភូមិសាស្ត្រនយោបាយ ធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្កក្ដីបារម្ភដល់ការផ្គត់ផ្គង់សកល

ហានិភ័យភូមិសាស្ត្រនយោបាយ ធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្កក្ដីបារម្ភដល់ការផ្គត់ផ្គង់សកល តម្លៃប្រេងបានហក់ឡើងខ្ពស់នៅក្នុងការជួញដូរដំបូងនៅអាស៊ី នៅថ្ងៃចន្ទទី២៥មីនា សប្ដាហ៍នេះ ព្រោះតែបារម្ភលើការផ្គត់ផ្គង់សកលដែលកាន់តែតានតឹង ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈការបូមយកប្រេងរបស់សហរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយ បានរុញឲ្យតម្លៃប្រង ហក់ឡើងខ្ពស់។ ភាគហ៊ុនប្រេងឆៅរបស់ក្រុមហ៊ុន Brent បានកើនឡើង ២៤ សេន ឬ ០,៣% ដល់ ៨៥ ,៦៧ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង០០២៩ (0029 GMT) ម៉ោងសកល។ ភាគហ៊ុនរបស់ប្រេងឆៅអាមេរិកបានកើនឡើង…

្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើក ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ”។

កម្ពុជា រៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ”

កម្ពុជា រៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ” ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “ សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ” ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃអាទិត្យ ទី២៤ មីនា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់…

តើពន្ធលើឈ្នួលផ្ទះ និង ដី ជាអ្វី?

អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធឈ្នួលផ្ទះ និងដី ត្រូវបានកំណត់យកលើប្រាក់ឈ្នួលដែលបានមកពីការជួល៖ ◇អាគារដែលសង់លើដីដូចជាផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យ… ◇យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហ៍កម្ម ◇ឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហ៍កម្ម ដែលនៅនឹងមួយកន្លែង អាគារធំៗដែលដាក់ធាតុរាវឬផលិតផលផ្សេងៗ ដូចជាប្រេងឥន្ទនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ ◇ផ្ទះបណ្ដែតទឹក កប៉ាល់សំរាប់ធ្វើលំនៅដ្ឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗ ◇ដីធ្លីដែលគ្មានសំណង់ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរឬស្រែអំបិល។ ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករ។ បើករណីអ្នកជួលជាសហគ្រាសបានចុះបញ្ជីពន្ធដារក្នុងរបបស្វ័យប្រកាស ប្រាក់ឈ្នូលនេះត្រូវបានបង្វែរមកគិតពន្ធនឹងបង់តាមវិធានពន្ធកាត់ទុកទូទៅវិញក្នុងអត្រា ១០%។ ពន្ធនេះមិនត្រូវអនុវត្តទេ ចំពោះកម្មសិទ្ធករ…

តើពន្ធលើដីធ្លីមិនបានប្រើប្រាស់ជាអ្វី?

អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាប្រភេទពន្ធប្រចាំឆ្នាំ ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ មានគោលបំណងដើម្បី៖ ◇ទប់ស្កាត់រាល់រូបភាពទិញដីទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់យកកម្រៃលើស ◇ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ ◇បង្កើនសកម្មភាពសេដ្ឋកិច្ចនិងកម្លាំងការងារ រួមចំណែកដល់ប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។ ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករ នៃដីជាប់ពន្ធនិង អ្នកជួលដីពីរដ្ឋ ត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាសបង់ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ នៅអគ្គនាយកដ្ឋានពន្ធដារ ចំពោះដីដែលស្ថិតនៅរាជធានីភ្នំពេញនិង នៅខេត្ត ឬនៅសាខាពន្ធដារខេត្តដែលដីនោះស្ថិតនៅ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត…

តើពន្ធប្រថាប់ត្រាជាអ្វី?

អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធប្រថាប់ត្រា គឺជាប្រភេទពន្ធដែលកំណត់លើ ៖ ◇ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន ◇ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូនឬយានយន្តគ្រប់ប្រភេទ ◇ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន ◇កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ ◇លិខិតមានលក្ខណៈគតិយុត្ត ដូចជា ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន។ ពន្ធនេះត្រូវបានបង្កើតដើម្បីជាគុណប្រយោជន៍ ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់អភិវឌ្ឍមូលដ្ឋាន។ ប្រភេទពន្ធនេះត្រូវប្រមូលពីអ្នកទទួលសិទ្ធិកាន់កាប់។

តើពន្ធលើអចលនទ្រព្យជាអ្វី?

អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធលើអចលនទ្រព្យ គឺជាប្រភេទពន្ធប្រចាំឆ្នាំ ដែលប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងរដ្ឋបាលក្រុងនៃខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការប្រមូលពន្ធលើអចលនទ្រព្យនេះគឺសម្រាប់ជាផលប្រយោជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។ កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយត្រូវមកចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងដាក់លិខិតប្រកាសបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬតាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App ដែលមានក្នុង App Store…

តើពន្ធលើចំណេញមូលធនជាអ្វី?

អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធលើចំណេញមូលធន ត្រូវអនុវត្តលើចំណេញមូលធនសម្រេចបានពីការលក់ឬផ្ទេរ (មូលធននៅក្នុងព្រះរាជាណាចក្រកម្ពុជានិងនៅបរទេសចំពោះរូបវន្តបុគ្គលនិវាសនជន, មូលធននៅក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះរូបវន្តបុគ្គលនិងនីតិបុគ្គលអនិវាសនជន)។ ដែលមូលធននោះរួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុបរទេស។ ចំពោះ កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ អ្នកជាប់ពន្ធ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើចំណេញមូលធនតាមប្រតិបត្តិការនីមួយៗជូនរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល មិនលើសពី ០៣ខែ បន្ទាប់ពីសម្រេចបានចំណេញមូលធន។ ◇ចំពោះទ្រព្យដែលស្ថិតនៅរាជធានីភ្នំពេញត្រូវដាក់លិខិតប្រកាសនៅអគ្គនាយកដ្ឋានពន្ធដារនិងបង់ប្រាក់ពន្ធនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ◇ចំពោះទ្រព្យដែលស្ថិតនៅតាមបណ្តាខេត្ត ត្រូវដាក់លិខិតប្រកាស នៅសាខាពន្ធដារខេត្តដែលទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារតាមការស្នើសុំរបស់អ្នកជាប់ពន្ធ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត ឬនៅធនាគារ ជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពន្ធលើចំណេញមូលធន…

តើអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក.) ជាអ្វី?

ធនាគារជាតិនៃកម្ពុជា៖ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក.) គឺជាអង្គការចាត់តាំងមួយដែលមានឯករាជ្យភាព និងស្ថិតក្រោមធនាគារជាតិនៃកម្ពុជា តាមរយៈច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ស្របតាមស្តង់ដាអន្តរជាតិ ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០០៨។ បេសកកម្មចម្បងរបស់ ស.ហ.ក. គឺទប់ស្តាត់កុំឱ្យឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ដើម្បីលាងសម្អាតមូលនិធិ និងទ្រព្យសម្បត្តិដែលបានពីសកម្មភាពល្មើសច្បាប់របស់ខ្លួន ឬមួយយកមូលនិធិ ឬទ្រព្យសម្បត្តិនោះមកប្រព្រឹត្តិ ឬគាំទ្រសកម្មភាពភេរវកម្មតាមរូបភាពផ្សេងៗ។ ភារកិច្ចចម្បងរបស់ ស.ហ.ក. រួមមាន ការទទួលរបាយការណ៍ប្រតិបត្តិការសង្ស័យ និងរបាយការណ៍ប្រតិបត្តិការសាច់ប្រាក់ ការប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម ការវិភាគរបាយការណ៍ និងការបញ្ជូនរបាយការណ៍វិភាគទៅអាជ្ញាធរមានសមត្ថកិច្ច នៅពេលវិភាគឃើញថាមានបទល្មើសលាងសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្មកើតឡើង។ ក្រៅពីនេះ ស.ហ.ក. អនុវត្តភារកិច្ចមួយចំនួនផ្សេងទៀត…

ព័ត៌មានថ្មីៗ