កម្ពុជា-វៀតណាម រួមគ្នាបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
កម្ពុជា-វៀតណាម បានសហការរៀបចំវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែប្រសើរថែមទៀត។វេទិកានេះ រៀបចំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា បានធ្វើឡើង កាលរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ តំណាងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា បានលើកឡើងថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កលក្ខណៈសម្រាប់វិនិយោគិន និងធុរជនកម្ពុជា និងវៀតណាមក្នុងការបង្កើតទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា…