Author: RTZ Business news

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនអ្នកឧកញ៉ា សួរ វិរៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ

នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា សួរ វិរៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd.) និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងគោរពរាយការណ៍ពីសកម្មភាពអាជីវកម្ម និងសមិទ្ធផលធំៗ របស់ក្រុមហ៊ុនដែលបានចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់សព្វថ្ងៃនេះ តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង…

រាជរដ្ឋាភិបាលថៃ បានចេញបទបញ្ជាហាមប្រាមមិនឱ្យលក់គ្រឿងស្រវឹងក្នុងថ្ងៃបុណ្យព្រះពុទ្ធសាសនា លើកលែងតែនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ

បាងកក៖ រាជរដ្ឋាភិបាលថៃ បានចេញបទបញ្ជាហាមប្រាមមិនឱ្យលក់គ្រឿងស្រវឹងក្នុងថ្ងៃបុណ្យព្រះពុទ្ធសាសនា លើកលែងតែនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ។ ការណ៍នេះ ធ្វើឡើងដើម្បីជំរុញការចំណាយរបស់អ្នកដំណើរ និងលើកកម្ពស់វិស័យទេសចរណ៍…។ រាជរដ្ឋាភិបាលថៃ បានចេញការហាមប្រាមជាយូរមកហើយជុំវិញការលក់ស្រានៅថ្ងៃបុណ្យព្រះពុទ្ធសាសនា យ៉ាងណា ពេលនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការលក់គ្រឹងស្រវឹងសម្រាប់អ្នកដំណើរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ក្នុងរយៈពេលប្រាំថ្ងៃ។ តើប្រាំថ្ងៃនោះមានថ្ងៃអ្វីខ្លះ? យោងតាមបទបញ្ជានេះ រាជរដ្ឋាភិបាលថៃហាមប្រាមលក់គ្រឿងស្រវឹងក្នុងថ្ងៃ ពិធីបុណ្យមាឃបូជា បុណ្យវិសាខបូជា ពិធីបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា ចូលព្រះវស្សា និងចេញព្រះវស្សា លើកលែងតែនៅភោជនីយដ្ឋាន និងហាងកាហ្វេក្នុងអាកាសយានដ្ឋានអន្តរជាតិ។ គួរជម្រាបថា ប្រតិបត្តិករក៏ដូចជាអាជីវករនៃកន្លែងកម្សាន្តនានា បានអំពាវនាវដល់រាជរដ្ឋាភិបាលថៃអស់ជាច្រើនឆ្នាំ ដើម្បីលុបចោលការហាមប្រាមនេះ ដោយលើកហេតុផលថា ថៃមិនមែនជាប្រទេសកាន់ព្រះពុទ្ធសាសនាទាំងស្រុងទេ…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc និង ភរិយារបស់លោក គឺ លោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងក្រុមគ្រួសារ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន…

ប្រេស៊ីល បញ្ជាឲ្យផ្អាកសាងសង់រោងចក្ររបស់ BYD ក្រោយរកឃើញថាកម្មករធ្វើការប្រៀបដូចជា​ទាសករ​

អាជ្ញាធរប្រេស៊ីល បានបញ្ជាឲ្យផ្អាកការសាងសង់រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សចិន BYD បណ្តោះអាសន្ន បន្ទាប់ពីរកឃើញថាកម្មករសំណង់នៅទីនោះធ្វើការ និងរស់នៅប្រៀបបីដូចជាទាសករ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាការងារសាធារណៈ (MPT) បានបង្ហាញឲ្យដឹងថា កម្មករដែលជាជនជាតិចិនជាង ១៦០ នាក់ ត្រូវបានជួយសង្គ្រោះ នៅទីតាំងសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន BYD ដែលស្ថិតនៅក្នុងរដ្ឋ Bahia ភាគឦសាននៃប្រទេសប្រេស៊ីល។ ប្រភពដដែលនេះ បាននិយាយទៀតថា កម្មករសំណង់ទាំងនោះ ​ត្រូវបានបង្ខិតបង្ខំឲ្យធ្វើការងារជាច្រើន ពោលគឺសឹងតែគ្មានពេលឈប់សម្រាក ស្របពេលលិខិត​ឆ្លង​ដែន​ និង​ប្រាក់​ខែ​របស់​ពួក​គេ​ ត្រូវ​បាន​ក្រុមហ៊ុន​ម៉ៅការសាងសង់​ដកហូតទុកផងដែរ។ ទន្ទឹមនឹងនេះ អធិការកិច្ចការងារ…

ចិន នឹងសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតលើពិភពលោក នៅតំបន់ខ្ពង់រាបទីបេ

ប្រទេសចិន កាលពីពេលថ្មីៗនេះកន្លងទៅនេះ បានអនុម័តទៅលើការសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ដែលជាការចាប់ផ្តើមគម្រោងដ៏មានមហិច្ឆតារបស់ខ្លួន ដោយស្ថិតនៅ​ឯចុងភាគខាងកើតនៃតំបន់ខ្ពង់រាបទីបេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។​ យោងតាមការប៉ាន់ស្មានដោយក្រុមហ៊ុន Power Construction Corp របស់ប្រទេសចិន ក្នុងឆ្នាំ២០២០ បានបង្ហាញឲ្យដឹងថា ទំនប់ដែលមានទីតាំងនៅផ្នែកខាងក្រោមនៃទន្លេ Yarlung Zangbo នេះ អាចផលិតអគ្គិសនីបានរហូតដល់ទៅ ៣០០ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ចំនួននេះ នឹងច្រើនជាងបីដងនៃសមត្ថភាពផលិតបាន ៨៨,២ ពាន់លានគីឡូវ៉ាត់ម៉ោងរបស់ទំនប់ Three Gorges ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថាជាទំនប់អគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន។ ទន្ទឹមនឹងនេះ…

ផលិតកម្ម​របស់ Toyota ​នៅ​ទូទាំង​ពិភពលោក​ ​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ ១០​ខែជាប់ៗគ្នា ​ត្បិត​ការ​លក់​កើន​ឡើងខ្ពស់

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Toyota Motor បាននិយាយកាលពីពេលថ្មីៗនេះថា ការផលិតរថយន្តជាសកលរបស់ខ្លួន បានធ្លាក់ចុះក្នុងរយៈពេល១០ខែជាប់ៗគ្នា គិតនៅត្រឹមខែវិច្ឆិកា បើទោះបីជាការលក់នៅទូទាំងពិភពលោក បានកើនឡើងក្នុងរយៈពេលពីរខែជាប់គ្នា បន្ទាប់ពីត្រូវបានជំរុញដោយតម្រូវការដ៏រឹងមាំនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសចិនក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ពិភពលោក បានផលិតរថយន្តសរុបចំនួន ៨៦៩ ២៣០ គ្រឿងនៅទូទាំងពិភពលោក ក្នុងខែវិច្ឆិកា ធ្លាក់ចុះ ៦,២% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះ ០,៨% ធៀបទៅនឹងខែតុលា។ ជុំវិញការធ្លាក់ចុះនេះ ត្រូវបានកើតឡើង បន្ទាប់ពីទិន្នផលរបស់នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ…

ឆ្នាំ ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថាមានកំណើន ៦,៣%

ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ បានឱ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចរយៈពេលមធ្យម ឆ្នាំ ២០២៥-២០២៧ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថាស្ថិតក្នុងអត្រាជាមធ្យម ៦,៥% ក្នុងនោះឆ្នាំ ២០២៥ ព្យាករថាមានកំណើន ៦,៣% ក្រោមការរំពឹងទុកនៃនិន្នាការល្អនៃតម្រូវការ សកល និងកំណើនទំនុកចិត្តវិនិយោគិនបរទេស,ស្របពេលដែលលក្ខខណ្ឌហិរញ្ញវត្ថុសកលអាចប្រសើរឡើង ។ ទន្ទឹមនេះ ការពង្រឹងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និងឆន្ទៈក្នុងការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច របស់រាជរដ្ឋាភិបាល នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហារចនាសម្ព័ន្ធ ដែលមាន ភាពប្រទាក់ក្រឡា សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការកសាងមូលធនមនុស្ស, ពង្រឹងអភិបាលកិច្ចវិស័យ ឯកជន…

ចិន នឹងបន្តផ្តល់ជំនួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ និងទឹកស្អាតនៅកម្ពុជា

រដ្ឋាភិបាលចិន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ និងទឹកស្អាតនៅកម្ពុជា។នេះបើយោងតាមជំនួបពិភាក្សាការងាររវាងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជាមួយលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ នាឱកាសនោះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទដែលប្រែក្លាយតំបន់ជនបទឱ្យមានភាពរីកចម្រើនតាមរយៈការកាត់បន្ថយភាពក្រីក្រ។ លោកបន្តថា តាមរយៈចំណងមិត្តភាពដ៏យូរអង្វែងជាមួយកម្ពុជា ភាគីចិត្តនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត ដោយបន្តផ្តល់ជំនួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងជួយក្នុងការអភិវឌ្ឍភូមិគំរូនៅកម្ពុជាបន្ថែមទៀត។ ជុំវិញរឿងនេះ លោក ឆាយ…

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃជាង៣០០លានដុល្លារ បានបើកការហោះហើរក្នុងស្រុកជាលើកដំបូងនៅថ្ងៃទី២៦ធ្នូនេះហើយ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង បានបើកទទួលស្វាគមន៍ជើងហោះហើរក្នុងស្រុក ជាលក្ខណៈជួល (Charter/ជើងហោះហើរជួល) ជាលើកដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះហើយ ខណៈកាលពីថ្ងៃទី២៥ម្សិលមិញនេះ ក្រុមហ៊ុន Coastal Airport Investment (CAI) ក៏បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ។ សូមបញ្ជាក់ថា ការទទួលជើងហោះហើរដំបូងរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គឺជាការហោះហើរសាកល្បងជួល ឆាតទើរ (Charter/ជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ)សាកល្បងក្នុងស្រុកជំហានដំបូង រវាងរាជធានីភ្នំពេញ និងខេត្តកោះកុង(តារាសាគរ)។ ដោយការហោះហើរនេះ ជាការចាប់ផ្តើមនៃការធ្វើដំណើរតាមផ្លូវអាកាសដំបូងនៅតំបន់ឆ្នេរនៃខេត្តកោះកុងដំបូងគេរបស់កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការជំរុញយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច…

ព័ត៌មានថ្មីៗ