តម្លៃប្រេងសកលបន្តហក់ឡើង ខណៈហានិភ័យនៃការផ្គត់ផ្គង់ភូមិសាស្ត្រនយោបាយកាន់តែខ្លាំង
អន្តរជាតិ៖ តម្លៃប្រេងបានបន្តហក់ឡើងនៅថ្ងៃពុធទី៣មីនាសប្ដាហ៍នេះ ស្របពេលក្រុមវិនិយោគិនបានសម្លឹងមើលទៅក្ដីបារម្ភជុំវិញការផ្គត់ផ្គង់ប្រេងឆៅ និងប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី និងលទ្ធភាពនៃការរីកសាយកាន់តែធំនៃសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ឈានដល់ការផ្ទុះជម្លោះដោយផ្ទាល់ជាមួយប្រទេសអ៊ីរ៉ង់ផងដែរ។ ភាគហ៊ុនប្រេងឆៅ Brent សម្រាប់ខែមិថុនា បានកើនឡើង ១៧ សេន ឬ ០,១៩% ដល់ ៨៩,០៩ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង 0650 ម៉ោងសកល ស្របពេលភាគហ៊ុនប្រេងឆៅរបស់អាមេរិក West Texas Intermediate សម្រាប់ខែឧសភា បានកើនឡើង ៧ សេន ឬ…