ពលរដ្ឋជប៉ុន បង្ហាញការព្រួយបារម្ភ និងបាត់បង់ទំនុកចិត្ត ចំពោះរឿងអាស្រូវអាហារបំប៉នក្រុមហ៊ុន កូបាយ៉ាស៊ិ (Kobayashi)
អន្តរជាតិ៖ ប្រជាពលរដ្ឋនៅក្នុងប្រទេសជប៉ុន បានបង្ហាញកង្វល់ចំពោះរបស់សុវត្ថិភាពនៃអាហារបំប៉នសុខភាព និងការបាត់បង់ជំនុកចិត្តចំពោះក្រុមហ៊ុនផលិតឱសថ កូបាយ៉ាស៊ិ ហ្វាម៉ាស៊ីធិខល (Kobayashi Pharmaceutical) ក្រោយក្រុមហ៊ុន រាយការណ៍ករណីមានមនុស្ស៥នាក់បានស្លាប់ ដែលអាចជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ផលិតផលអាហារបំប៉នរបស់ខ្លួន។ ក្រុមហ៊ុនផលិតឱសថខ្នាតយក្ស នៅទីក្រុង អូសាកា (Osaka) មួយនេះ បានបញ្ជាក់របាយការណ៍ថា អ្នកទទួលទានអាហារបំប៉នប្រភេទគ្រាប់មានសារធាតុ បេនី-កូជិ (Beni-koji) ដែលមានប្រសិទ្ធភាពបញ្ចុះកម្រិតកូឡេស្តេរ៉ល បានបង្កឲ្យបញ្ហាតម្រងនោម និងជំងឺផ្សេងៗទៀត។ ក្រោយមានរបាយការណ៍ករណីស្លាប់ និងការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាងមួយរយនាក់ ក្រុមហ៊ុនផលិតឱសថមួយនេះ បានប្រមូលយកផលិតផលដែលពាក់ព័ន្ធមកវិញទាំងអស់ និងសូមអភ័យទោសចំពោះបញ្ហានេះ។ ដោយសារមូលហេតុនៃការស្លាប់ និងជំងឺទាក់ទងនឹងការទទួលទានថ្នាំគ្រាប់មានសារធាតុមេដំបែក្រហមរបស់ក្រុមហ៊ុន…