Category: សេដ្ឋកិច្ចអន្តរជាតិ

រថយន្តអគ្គិសនី និង រថយន្តកូនកាត់ Plug-inរបស់ចិន កំពុងដណ្តើមទីផ្សាររថយន្ត បានច្រើនបំផុត ក្នុងទីផ្សារពិភពលោក

(ប៉េកាំង)៖ ការលក់រថយន្តនៅប្រទេសចិនរក្សាបាននូវកំណើននៅឆ្នាំ២០២៤ ខណៈការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ Plug-in នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតក្នុងពិភពលោកនេះបានឈានដល់កម្រិតខ្ពស់បំផុត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសចិនទទួលបានកំណើនដ៏លេចធ្លោដែលជួយដល់ក្រុមហ៊ុនស្រុកដូចជាក្រុមហ៊ុន BYD ក្រុមហ៊ុន Geely និងក្រុមហ៊ុន Xiaomi ក្នុងការទទួលបានចំណែកទីផ្សារបន្ថែមទៀត។ កំណើនទីផ្សារនៅប្រទេសចិននេះក៏ផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Tesla ផងដែរដោយការលក់នៅប្រទេសចិនរបស់ក្រុមហ៊ុននេះបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២៤ ដោយបានជួយទប់ស្កាត់ការធ្លាក់ចុះការលក់ជារួមនៅទូទាំងពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ។ ក្រុមហ៊ុនផលិតរថយន្តបរទេសផ្សេងទៀតដូចជាក្រុមហ៊ុន General Motors ក្រុមហ៊ុន Toyota និងក្រុមហ៊ុន Volkswagen បានបន្តបាត់បង់ចំណែកទីផ្សារទៅឱ្យគូប្រជែងក្នុងស្រុក។ ទោះជាយ៉ាងណា ក្រុមហ៊ុនទាំងនេះភាគច្រើនកំពុងតស៊ូរក្សាចំណែកទីផ្សាររបស់ខ្លួននៅប្រទេសចិនប្រកបដោយប្រសិទ្ធភាព។សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) ថា…

រដ្ឋាភិបាលឥណ្ឌូណេស៊ី រួមជាមួយអ្នកវិនិយោគពីប្រទេសកាតា សាងសង់លំនៅឋានតម្លៃសមរម្យចំនួន១លានខ្នង

ឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២៥ ជាមួយអ្នកវិនិយោគមកពីប្រទេសកាតា ដើម្បីសាងសង់លំនៅឋានតម្លៃសមរម្យចំនួន១លានខ្នង។ រដ្ឋមន្ត្រីក្រសួងលំនៅឋាន លោក Maruarar Sirait បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានក្រុមហ៊ុនកាតា Qilaa International Group នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto។ លោក Maruarar បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងផ្តល់អាទិភាពដល់វណ្ណៈទាបកណ្ដាលដែលរស់នៅក្នុងទីក្រុង»។ រដ្ឋាភិបាល នឹងផ្តល់ដីសម្រាប់សាងសង់អាផាតមិន ខណៈដែលអ្នកវិនិយោគនឹងក្លាយជាអ្នកម៉ៅការ ហើយនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ។ សូមបញ្ជាក់ថា គម្រោងនេះ…

រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសស៊ីរី បានប្រកាសនៅថា រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ

រដ្ឋធានីដាម៉ាស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសស៊ីរី បានប្រកាសនៅថា រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ បន្ទាប់ពីបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាព និងគណនេយ្យភាព។ ការដំឡើងប្រាក់ខែនេះ ត្រូវបានប៉ាន់ប្រមាណថានឹងចំណាយអស់១,៦៥ពាន់ពាន់លានផោនស៊ីរី ឬប្រហែល១២៧លានដុល្លារអាម៉េរិក នឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយធនធានរដ្ឋដែលមានស្រាប់ បូករួមទាំងការរួមបញ្ចូលជំនួយក្នុងតំបន់ ការវិនិយោគថ្មី និងការខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិបង្កក ដែលមាននៅក្រៅប្រទេស។ លោកMohammed Abazeedរដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសស៊ីរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖«នេះគឺជាជំហានដំបូងឆ្ពោះទៅរកដំណោះស្រាយសង្គ្រោះបន្ទាន់ចំពោះសេដ្ឋកិច្ចនៅក្នុងប្រទេស»។ លោកបន្ថែមថា ប្រាក់ឈ្នួលប្រចាំខែសម្រាប់បុគ្គលិកផ្នែកសាធារណៈ នឹងត្រូវបើកក្នុងសប្តាហ៍នេះ។ វិធានការទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយដោយរដ្ឋាភិបាលចាំផ្ទះថ្មីរបស់ប្រទេសស៊ីរី ដើម្បីធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស បន្ទាប់ពីជម្លោះ និងការដាក់ទណ្ឌកម្មអស់រយៈពេល១៣ឆ្នាំ។ លោក អាបាហ្សេត បាននិយាយថា…

អត្រាអតិផរណារបស់ប្រទេសឡាវបន្តធ្លាក់ចុះ ការចំណាយលើអាហារ ការថែទាំសុខភាព និងថ្នាំពេទ្យកាន់តែមានតម្លៃខ្ពស់

ឡាវ៖ អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ មកនៅត្រឹម២១,៣ភាគរយ ធ្លាក់ចុះពី៣១,២ភាគរយក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ផ្លូវការដែលចុះផ្សាយដោយសារព័ត៌មាន the Laotion times នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៥។ ទោះបីជាមានការធ្លាក់ចុះក៏ដោយ តម្លៃនៃការរស់នៅនៅតែស្ថិតក្នុងកម្រិតខ្ពស់ពេញមួយឆ្នាំ ដោយទិន្នន័យពីការិយាល័យស្ថិតិជាតិបង្ហាញពីការកើនឡើងនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ដែលបានកើនឡើងពី២០៨,៣ក្នុងឆ្នាំ២០២៣ ដល់២៤៣,៥ក្នុងឆ្នាំ២០២៤។ បញ្ហានេះ វាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ ជាពិសេសនៅក្នុងផ្នែកដូចជា ការថែទាំសុខភាព និងអាហារ។ នៅឆ្នាំ២០២៣ ការចំណាយលើតម្រូវការមូលដ្ឋានដូចជាអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល ជាទំនិញដែលប្រជាជនឡាវបានទិញញឹកញាប់បំផុត មានឥទ្ធិពលខ្លាំងបំផុតទៅលើថវិកាគ្រួសារ។ ផ្នែកសំខាន់នៃប្រាក់ចំណូលត្រូវបានបែងចែកទៅលើទំនិញប្រភេទនេះ។ ការចំណាយផ្សេងទៀត…

GDPរបស់ប្រទេសវៀតណាមឆ្នាំ ២០២៤ ឡើងដល់ ៧,០៩% ជាអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលពីរឆ្នាំ

វៀតណាម៖ ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម បានបង្ហាញនៅថ្ងៃចន្ទទី៦ ខែមករានេះថា ផលិតផលក្នុងស្រុកសរុប(GDP)របស់វៀតណាម កើនឡើង ដល់៧,០៩ភាគរយកាលពីឆ្នាំមុន ខណៈកាលពីឆ្នាំ២០២៣ GDP វៀតណាមមានកំណើន៥,០៥ភាគរយ។ ការងើបឡើងនៃទំហំសេដ្ឋកិច្ចឥតឈប់ឈររបស់វៀតណាម គឺដោយសារទំហំនៃការនាំចេញ និងរំហូរវិនិយោគិនបរទេស…។ របាយការណ៍បានបង្ហាញថា GDP របស់ប្រទេសវៀតណាម បានកើនឡើង៧,៥៥ភាគរយ នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២៤។ ប្រទេសកុម្មុយនីស្ដវៀតណាមគឺជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ដ៏សំខាន់ និងបានទទួលអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញនៃការប្រើប្រាស់សកល បើទោះបីជាត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះទីហ្វុងដ៏ខ្លាំងបំផុតរបស់អាស៊ីកាលពីឆ្នាំមុនក៏ដោយ។ ជាមួយគ្នានេះ របាយការណ៍បានបង្ហាញថា ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ២០២៤ បានកើនឡើង១៤,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដល់ទៅ៤០៥,៥៣ពាន់លានដុល្លារអាម៉េរិក ផ្តោតលើការនាំចេញគ្រឿងអេឡិចត្រូនិច ស្មាតហ្វូន សម្លៀកបំពាក់…

ក្រុមហ៊ុនដឹកជញ្ជូន Evergreen Marine និង EVA Airរបស់តៃវ៉ាន់ ចំណាយប្រាក់ស្មើនឹងប្រាក់ខែ២ឆ្នាំ ដើម្បីផ្តល់ប្រាក់រង្វាន់នាឲកាសបុណ្យចូលឆ្នាំដល់បុគ្គលិក

តៃវ៉ាន់ ៖ ក្រុមហ៊ុនដឹកជញ្ជូន Evergreen Marine បានចំណាយប្រាក់ស្មើនឹងប្រាក់ខែ ២ឆ្នាំ ដើម្បីផ្តល់ប្រាក់រង្វាន់នាឲកាសបុណ្យចូលឆ្នាំដល់បុគ្គលិក នៅពេលដែលប្រាក់ចំណេញសុទ្ធបានកើនឡើង ៣ដងធៀបនឹងឆ្នាំមុន។នេះបើតាមសារព័ត៌មាន Taiwan News នៅថ្ងៃទី៣១ ខែធ្នូ។ ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine បានប្រកាសប្រាក់បំណាច់ឆ្នាំជាមធ្យមចំនួន ២០ខែសម្រាប់បុគ្គលិកម្នាក់ៗ។ បច្ចុប្បន្ន វាជាក្រុមហ៊ុនដឹកជញ្ជូនដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ ក្រុមហ៊ុនបានកត់ត្រាប្រាក់ចំណូលចំនួន ៣៤៧,៧ពាន់លានដុល្លារតៃវ៉ាន់ (១០,៥ពាន់លានដុល្លារ) កើនឡើងជិត ៦៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធបានឈានដល់ ១០៨,៧ពាន់លានដុល្លារតៃវ៉ាន់…

Apple គ្រោងលក់ iPhone បញ្ចុះតម្លៃទ្រង់ទ្រាយធំនៅប្រទេសចិន ចំពេលមានការប្រកួតប្រជែងកើនឡើង

ក្រុមហ៊ុន Apple និងផ្តល់ការលក់បញ្ចុះតម្លៃដ៏កម្របំផុតមួយ រហូតដល់ទៅ ៥០០យ៉ន់ (៦៨,៥០ដុល្លារ) ទៅលើម៉ូដែល iPhone ជំនាន់ចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសចិន ខណ:ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ព្យាយាមការពារចំណែកទីផ្សាររបស់ខ្លួន ចំពេលមានការកើនឡើងនៃការប្រកួតប្រជែងពីសំណាក់គូប្រជែងក្នុងស្រុក ដូចជា Huawei ។ នេះបើតាមកាចុះផ្សាយពីសារព័ត៌មាន CNA។ ការផ្តល់ជូនពិសេសនេះនឹងមានរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ដោយអនុវត្តចំពោះម៉ូដែល iPhone ជាច្រើន។ ​តួយ៉ាង​ដូចជាទូរស័ព្ទ iPhone 16 Pro ដែលមានតម្លៃដើម…

បើគិតពីប្រាក់ចំណូលប្រចាំឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ រកស៊ីកាក់កបជាងគេ

ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាស គឺជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ដោយបានតភ្ជាប់មនុស្សពីទ្វីបមួយទៅទ្វីបមួយ ឬពីប្រទេសមួយទៅប្រទេសមួយទៀត បានយ៉ាងងាយស្រួល នឹងឆាប់រហ័សជាងការធ្វើដំណើរលើមធ្យោបាយដ៏ទៃផ្សេងៗទៀត ដែលនេះវាបានជួយបង្កើននៃការរួមចំណែកយ៉ាងធំធេញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសរៀងៗខ្លួន។ ទន្ទឹមនឹងភាពពេញនិយមលើការធ្វើដំណើរដូច្នេះ ក៏សូមណែនាំនូវក្រុមហ៊ុនអាកាសចរណ៍ទាំង១០ ដែលធំជាងគេបង្អស់នៅលើពិភពលោក ផ្អែកតាមប្រាក់ចំណូលប្រចាំឆ្នាំ៖ ១. ក្រុមហ៊ុន Delta Air Lines មានទីស្នាក់ការកណ្តាលនៅអាមេរិក រកចំណូលប្រចាំឆ្នាំបានចំនួន ៥៦,២ពាន់លានដុល្លារ ២. ក្រុមហ៊ុន United Airlines មានទីស្នាក់ការកណ្តាលនៅអាមេរិក រកចំណូលប្រចាំឆ្នាំបានចំនួន ៥៦ពាន់លានដុល្លារ ៣. ក្រុមហ៊ុន American Airlines…

ម៉ិកស៊ិក គ្រោងដាក់ពន្ធបន្ថែមជាង ៣៦% លើការនាំចូលដែកលួសពីប្រទេសវៀតណាម

ប្រទេសម៉ិកស៊ិក នឹងដាក់ពន្ធបន្ថែមដល់ ៣៦,២៣% លើការនាំចូលដែកលួសដែលប្រើសម្រាប់ការផ្សារដែក ពីប្រទេសវៀតណាម ក្រោយចោទប្រកាន់ថាប្រទេសក្នុងតំបន់អាស៊ានមួយនេះ កំពុងធ្វើឲ្យប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។ ក្រសួង​សេដ្ឋកិច្ច​ម៉ិកស៊ិក បាន​បាននិយាយថាវៀតណាម​ ថា​កំពុង​ធ្វើឲ្យមានភាព​ជន់ជោរ​នៃដែកលួស​នៅក្នុងប្រទេស​ម៉ិកស៊ិក ដោយសារតែផលិតផលរបស់ពួកគេ​មាន​តម្លៃ​ទាប​ជាង​ទីផ្សារ។ ការសម្រេចចិត្តដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទនៅក្នុងសារព័ត៍មានជាតិ គឺជាវិធានការចុងក្រោយរបស់ម៉ិកស៊ិក ដើម្បីកំណត់ការនាំចូលផលិតផលពីអាស៊ី បន្ទាប់ពីបានដាក់ពន្ធលើផលិតផលដែកថែប និងលើសម្លៀកបំពាក់ថោកៗរបស់ចិន ផងដែរ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយទៀតថា ខ្លួនបានធ្វើការស៊ើបអង្កេតលើទំនិញដែកលួសរបស់វៀតណាម ចាប់តាំងពីចុងឆ្នាំ២០២៣ មកម្លេះ បន្ទាប់ពីក្រុមហ៊ុនម៉ិកស៊ិក Electrodos Infra SA de…

ផលិតកម្ម​របស់ Toyota ​នៅ​ទូទាំង​ពិភពលោក​ ​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ ១០​ខែជាប់ៗគ្នា ​ត្បិត​ការ​លក់​កើន​ឡើងខ្ពស់

ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ជប៉ុន Toyota Motor បាននិយាយកាលពីពេលថ្មីៗនេះថា ការផលិតរថយន្តជាសកលរបស់ខ្លួន បានធ្លាក់ចុះក្នុងរយៈពេល១០ខែជាប់ៗគ្នា គិតនៅត្រឹមខែវិច្ឆិកា បើទោះបីជាការលក់នៅទូទាំងពិភពលោក បានកើនឡើងក្នុងរយៈពេលពីរខែជាប់គ្នា បន្ទាប់ពីត្រូវបានជំរុញដោយតម្រូវការដ៏រឹងមាំនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសចិនក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ពិភពលោក បានផលិតរថយន្តសរុបចំនួន ៨៦៩ ២៣០ គ្រឿងនៅទូទាំងពិភពលោក ក្នុងខែវិច្ឆិកា ធ្លាក់ចុះ ៦,២% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន និងធ្លាក់ចុះ ០,៨% ធៀបទៅនឹងខែតុលា។ ជុំវិញការធ្លាក់ចុះនេះ ត្រូវបានកើតឡើង បន្ទាប់ពីទិន្នផលរបស់នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ…

ព័ត៌មានថ្មីៗ