ក្រសួងទេសចរណ៍ និងវិទ្យុមិត្តភាពកម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) សហការរៀបចំព្រឹត្តការណ៍ថ្មីៗ និងទាក់ទាញ ព្រមទាំងបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ដើម្បីឱ្យប្រជាជនចិនបានដឹង និងមកលេងកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងរដូវកាលបៃតង (Green Season) នេះ
នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Feng Hui អ្នកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ នៃអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាអំពីការអនុវត្តផែនការសកម្មភាពផ្នែកតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ កម្ពុជា និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដែលបានចុះហត្ថលេខា និងផ្លាស់ប្តូរក្រោម សក្ខីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីថ្ងៃទី១៧…