ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនអ្នកឧកញ៉ា សួរ វិរៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ
នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនអ្នកឧកញ៉ា សួរ វិរៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd.) និងសហការី ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងគោរពរាយការណ៍ពីសកម្មភាពអាជីវកម្ម និងសមិទ្ធផលធំៗ របស់ក្រុមហ៊ុនដែលបានចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់សព្វថ្ងៃនេះ តាមរយៈការដឹកជញ្ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង…