Category: ព័ត៌មានទូទៅ

២០២៤៖ អាត្រាគ្របដណ្តប់ទឹកស្អាតមូលដ្ឋានទូទាំងប្រទេសមានប្រមាណ ៨៧%

លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះក៏មានការចូលរួមដោយរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំមន្រ្ដីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទផងដែរ។ នាឱកាសនោះ លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៤ អាត្រាគ្របដណ្តប់ទឹកស្អាតជាមូលដ្ឋាននៅទូទាំងប្រទេសមានប្រមាណ…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងនូវសេចក្ដីគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើរសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារឯកឧត្តមរដ្ឋមន្ត្រី ក្នុងគ្រាដ៏សែនលំបាកនេះ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងនូវសេចក្ដីគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើរសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារឯកឧត្តមរដ្ឋមន្ត្រី ក្នុងគ្រាដ៏សែនលំបាកនេះ។ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបួងសួង​ដល់គុណបុណ្យព្រះរតនត្រៃកែវទាំងបី វត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សាសម្តេចតេជោ…

ក្រុមហ៊ុនថាមពល Gazpromរបស់រុស្ស៊ី បញ្ឈប់ការនាំចេញប្រេងទៅអ៊ឺរ៉ុប ក្រោយកិច្ចព្រមព្រៀងបង្ហូរប្រេងឆ្លងកាត់ ជាមួយអ៊ុយក្រែនត្រូវបានបញ្ចប់

រុស្ស៊ី៖ ក្រុមហ៊ុនថាមពល Gazprom ប្រកាសថា បំពង់បង្ហូរប្រេងឆ្លងកាត់អ៊ុយក្រែនត្រូវបានបិទនៅម៉ោង ៨ព្រឹកនៅទីក្រុងម៉ូស្គូ នៅថ្ងៃទី១ ខែមករា។ បើតាមក្រុមហ៊ុន Gazprom ដោយសារតែការបដិសេធរបស់ភាគីអ៊ុយក្រែនជាបន្តបន្ទាប់ ដែលមានភាពច្បាស់លាស់ជុំវិញការបន្តកិច្ចព្រមព្រៀងទាំងនេះ ក្រុមហ៊ុន Gazprom ត្រូវបានដកហូតនូវសមត្ថភាពបច្ចេកទេស និងផ្លូវច្បាប់របស់ខ្លួនក្នុងការផ្គត់ផ្គង់ឧស្ម័នក្នុងការដឹកជញ្ជូនឆ្លងកាត់ទឹកដីអ៊ុយក្រែនចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ ការបិទបំពង់បង្ហូរឧស្ម័ននឹងធ្វើឱ្យអ៊ុយក្រែនខាតបង់ប្រហែល១ពាន់លានអឺរ៉ូក្នុងថ្លៃដឹកជញ្ជូនប្រចាំឆ្នាំ ហើយក្រុមហ៊ុន Gazprom នឹងបាត់បង់ប្រាក់ចំណូលចំនួន ៥ពាន់លានអឺរ៉ូ។ បច្ចុប្បន្ន រុស្ស៊ីនៅតែនាំចេញឧស្ម័នទៅកាន់អឺរ៉ុបតាមបំពង់ TurkStream នៅលើសមុទ្រខ្មៅ។ រុស្ស៊ីបានដឹកជញ្ជូនឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈអ៊ុយក្រែនតាំងពីឆ្នាំ១៩៩១។ នៅដំណាក់កាលតម្រូវការខ្ពស់បំផុត ទីក្រុងម៉ូស្គូបានផ្គត់ផ្គង់ឧស្ម័នប្រហែល…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំដោយមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ម្តាយ ជីដូន បានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៥០ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំដោយមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ម្តាយ ជីដូន បានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៥០ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ក្រុមហ៊ុនធានារ៉ាប់រងនឹងបង់សំណងជាង ១ពាន់លានដុល្លារ នៅក្នុងសោកនាដកម្មធ្លាក់យន្តហោះ Jeju Air

ក្រុមហ៊ុនធានារ៉ាប់រងរបស់កូរ៉េខាងត្បូងចំនួន ៥ និងអាជីវកម្មបរទេសមួយចំនួនផ្សេងទៀត អាចនឹងត្រូវបង់ប្រាក់ជាង ១ពាន់លានដុល្លារ ជាសំណងសម្រាប់ការខាតបង់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Jeju Air កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។យោងតាមអាជ្ញាធរហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា សំណងសរុបសម្រាប់ភាគីពាក់ព័ន្ធនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air អាចនឹងមានប្រហែល ១,៥២ទ្រីលានវ៉ុន (១,០៣ពាន់លានដុល្លារ) ដោយក្នុងនោះរួមបញ្ចូលទាំងទឹកប្រាក់ ១,៤ទ្រីលានវ៉ុន (១ពាន់លានដុល្លារ) សម្រាប់ការធានាខុសត្រូវចំពោះផលិតផល និង ៥៣,៧ពាន់លានវ៉ុន (៣៦,៥លានដុល្លារ) សម្រាប់ការខូតខាតយន្តហោះ។ គួរឲ្យដឹងផងដែរថា សម្រាប់សំណងធានារ៉ាប់រងលើទំនួលខុសត្រូវផលិតផល នឹងត្រូវបង់ដោយក្រុមហ៊ុនចំនួនប្រាំ រួមមាន…

រថភ្លើងដឹកទំនិញ ចំនួន ៣៦គ្រឿង ដែលក្រុមហ៊ុន រ៉ូយាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជាហើយ

រថភ្លើងដឹកទំនិញ ចំនួន ៣៦គ្រឿងបន្ថែមទៀត ដែលក្រុមហ៊ុន រ៉ូយាល់រេលវេ (Royal Railway) របស់អ្នកឧកញ៉ា គិត ម៉េង បញ្ជារទិញពីប្រទេសចិន បានដឹកមកដល់កម្ពុជានិងលើកដាក់ចុះពីនាវាដោយជោគជ័យ កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពង្រឹងបន្ថែមទៀត នូវសេវាកម្មដឹកជញ្ជូនតាមរថភ្លើងឱ្យមានប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា។ក្រុមហ៊ុន រ៉ូយាល់រេលវេ បានឱ្យដឹងថា រថភ្លើងដឹកទំនិញថ្មីទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៃប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយមានសមត្ថភាពពិសេសជាច្រើន សម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូនដូចជាកុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗទៀតយ៉ាងជំនាញ។ រថភ្លើងដឹកទំនិញទាំងនេះ ជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។ មុនពេលដាក់ឱ្យបម្រើសេវាកម្ម…

ប្រទេសទាំង១០ នេះ ទាក់ទាញភ្ញៀវទេសចរទៅទស្សនាច្រើនជាងគេបំផុតលើពិភពលោក ក្នុងឆ្នាំ២០២៤

វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រីកសេដ្ឋកិច្ចពិភពលោក ហើយទន្ទឹមនឹងនោះ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បាន​ធូរ​ស្បើយឡើងវិញ ចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសផ្សេងៗ ត្រូវបានមើលឃើញថាមានកំណើនយ៉ាងខ្លាំងផងដែរ។យោងតាមក្រុមប្រឹក្សាទេសចរណ៍ពិភពលោក (WTTC) បានព្យាករថា ឆ្នាំ២០២៤ នេះ នឹងក្លាយជាឆ្នាំបំបែកកំណត់ត្រាសម្រាប់ការធ្វើដំណើរ និងទេសចរណ៍ ជាមួយនឹងទិន្នផលសេដ្ឋកិច្ចក្នុងចំនួនខ្ពស់បំផុតរហូតដល់ទៅ ១១,១ទ្រីលានដុល្លារ ពីឧស្សាហកម្មនេះ។ លើសពីនេះ ស្ថាប័ន WTTC ក៏បានចាត់ចំណាត់ថ្នាក់ប្រទេសទាំង១០ ដែលទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេបំផុតនៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ នេះផងដែរ៖ ១. ប្រទេសបារាំង (មានចំនួនភ្ញៀវទេសចរសរុប ៨៩,៤ លាននាក់) ២. ប្រទេសអេស្ប៉ាញ (មានចំនួនភ្ញៀវទេសចរសរុប…

យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង របស់កាណាដាត្រូវបង្ខំចិត្តធ្វើការចុះចតជាបន្ទាន់ ដោយសារបញ្ហាប្រព័ន្ធដំណើរការរបស់យន្ដហោះ

កាណាដា ៖ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada Express ផ្ទុកអ្នកដំណើរ៧៣នាក់ ត្រូវបង្ខំចិត្តធ្វើការចុះចត ជាបន្ទាន់ នៅឯអាកាសយានដ្ឋាន Halifax Stanfield International Airport ខណៈមានការសង្ស័យលើបញ្ហាប្រព័ន្ធដំណើរការចុះចត របស់យន្ដហោះ។នេះបើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន បានទទួលស្គាល់ថា មានការសង្ស័យលើបញ្ហាប្រព័ន្ធដំណើរការចុះចត របស់យន្ដហោះ តែមិននិយាយពីការរងរបួស ឬស្លាប់មនុស្ស លើយន្តហោះទេ…

ព័ត៌មានថ្មីៗ