Category: ព័ត៌មានទូទៅ

ត្រឹម១១ខែក្នុងឆ្នាំ២០២៤ ប្រទេសមីយ៉ាន់ម៉ាទទួលបានភ្ញៀវទេសចរបរទេសមកកម្សាន្តជាង ៩០ម៉ឺននាក់

ភូមា៖មីយ៉ាន់ម៉ាបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៩៧៧,១៥៤នាក់ ក្នុងរយៈពេល ១១ខែនៃឆ្នាំ ២០២៤ នេះបើតាមមន្ត្រីម្នាក់មកពីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ មន្ត្រីរូបនោះបន្តថា ការ មក ដល់ របស់ ភ្ញៀវ ទេសចរបរទេស នៅឆ្នាំនេះបានធ្លាក់ចុះបើធៀបនឹងចំនួន ភ្ញៀវទេសចរបរទេសជាង១,១លាននាក់ដែលបានមកទស្សនាប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈ ពេលដូចគ្នា កាលពីឆ្នាំមុន។ មន្ត្រីដដែល បន្ថែមថាភ្ភ្ញៀវបរទេសច្រើនជាងគេដែលមកទស្សនា និងលេងកំសាន្តប្រទេស មីយ៉ាន់ម៉ា គឺ ចិន ថៃ ជប៉ុននិងឥណ្ឌា។ យោងតាមរបាយការណ៍របស់ក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា បានឲ្យដឹងថាក្នុងឆ្នាំ២០២៣…

នៅចុងខែមករា២០២៥ខាងមុខ ត្រូវតែដាក់ឱ្យដំណើរការផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅចុងខែមករា២០២៥ខាងមុខត្រូវតែដាក់ឱ្យដំណើរការផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង។ សំខាន់គឺចេញដំណើរសិន ហើយយ៉ាងយូរដាច់ខែមករា ការងារផ្សេងៗទៀតចាំដោះស្រាយបន្ត និងត្រូវបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីចេញដំណើរ។ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាថ្មី នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ និងប្រៃសណីយ៍ អគ្គិសនីកម្ពុជា។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍បន្ថែមថា យើងមានគម្រោងផ្លូវថ្មើរជើងនេះយូរមកហើយ…

រដ្ឋាភិបាលដាក់ចេញ វៀតណាមកំណត់គោលដៅប្រើប្រាស់ឡានក្រុងអគ្គិសនី ១០០%ត្រឹមឆ្នាំ ២០៣០

វៀតណាម៖ ទីក្រុងហូជីមិញគ្រោងនឹងផ្លាស់ប្តូរបណ្តាញរថយន្តក្រុងសាធារណៈទាំងមូលរបស់ខ្លួនទៅជារថយន្តដើរដោយថាមពលអគ្គិសនី នៅឆ្នាំ ២០៣០ ដោយខ្លួននិងចាប់ផ្តើមជាមួយនឹងផ្លូវរថយន្តក្រុងអគ្គិសនីថ្មីនៅឆ្នាំ ២០២៥ខាងមុខនេះ។ គំនិតផ្តួចផ្តើមថ្មីនេះត្រូវបានស្នើឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ស្របតាមការផ្លាស់ប្តូរថាមពលបៃតងជាតិ និងគោលដៅកាត់បន្ថយការបំភាយឧស្ម័នពុល។ បើតាមមន្រ្តីជំនាញវៀតណាមបានឲ្យដឹងថារថយន្តក្រុងបច្ចុប្បន្ននៅវៀតណាមមានរថយន្តជាង ២,២០០ គ្រឿង ក្នុងនោះមានជិត ៥៥០ គ្រឿងដែលដំណើរការដោយអគ្គិសនី ដែលក្រៅពីនោះច្រើនប្រើសាំង និងម៉ាស៊ូតធម្មតា។ ដោយគោលដៅថ្មីនេះរួមបញ្ជូលរថយន្តក្រុងប្រើម៉ាស៊ូតដែលមានអាយុលើសពី ១៥ ឆ្នាំនឹងត្រូវជំនួសដោយរថយន្តថាមពលអគ្គិសនី ឬថាមពលបៃតងនៅចន្លោះឆ្នាំ ២០២៥និង ២០២៩ ហើយនៅឆ្នាំ ២០៣០ ផ្លូវទាំងអស់នឹងប្រើប្រាស់រថយន្តថាមពលអគ្គិសនី។ ជាការឆ្លើយតបទៅនិងកំណែទម្រង់ថ្មីរដ្ឋាភិបាលវៀតណាមនឹងសាងសង់ស្ថានីយ៍សាកថ្មនៅតាមដេប៉ូ និងកន្លែងចតរថយន្ត ផ្តល់ប្រាក់កម្ចីការប្រាក់ទាបសម្រាប់ការទិញរថយន្តក្រុងអគ្គិសនី និងផ្តល់ការឧបត្ថម្ភធនសម្រាប់ស្ថានីយ៍សាកថ្ម៕

កម្ពុជា-ជប៉ុន ចុះ MoU ជំរុញការបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្តដល់យុវជនកម្ពុជា

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD របស់ជប៉ុន បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញការបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្តដល់យុវជនកម្ពុជា សំដៅឆ្លើយតបឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” បានធ្វើឡើក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក KOSHIRO MUTO នាយកប្រតិបត្តិនៃក្រុមហ៊ុន HONDA CARS…

CMA និងIFC សហការពង្រឹងការអនុវត្តការប្រមូលឥណទានប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនិងឥណទានខ្នាតតូចនៅកម្ពុជា

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានសហជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Financial Cooperation – IFC) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាអនឡាញដ៏សំខាន់មួយស្តីពី “ការអនុវត្តការប្រមូលល្អក្នុងការផ្តល់ឥណទានខ្នាតតូច៖ តុល្យភាពគោលដៅអាជីវកម្មជាមួយនឹងសុចរិតភាព”។ សិក្ខាសាលានេះមានគោលបំណងបង្កើនការយល់ដឹង និងពង្រឹងការអនុវត្តក្នុងការប្រមូលឥណទានប្រកបដោយក្រមសីលធម៌និងប្រសិទ្ធភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនិងឥណទានខ្នាតតូចនៅកម្ពុជា ខណៈពេលដែលរក្សានូវតុល្យភាពគោលដៅអាជីវកម្មជាមួយនឹងកិច្ចការពារអតិថិជនក៏ដូចជាជំរុញការផ្តល់ឥណទានប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ។ ប្រធានបទសំខាន់ៗដែលបានលើកយកទៅជជែកពិភាក្សាក្នុងកិច្ចប្រជុំរួមមាន៖ តួនាទីដ៏សំខាន់នៃការប្រមូលឥណទានខ្នាតតូចប្រកបដោយប្រសិទ្ធភាព,ការកំណត់ស្តង់ដារដ៏ល្អនៅក្នុងការប្រមូលឥណទានខ្នាតតូច,យុទ្ធសាស្ត្រអនុវត្តជោគជ័យនិងប្រមូលឥណទានប្រកបដោយក្រមសីលធម៌ ,ករណីសិក្សាលើការប្រមូលឥណទានល្អនឹងមិនបានល្អ ។ សិក្ខាសាលាដដែលនេះបានផ្តោតលើសារៈសំខាន់នៃការចាត់ទុកអតិថិជនថាជាដៃគូ ការជំរុញការជឿទុកចិត្ត និងការកំណត់អាទិភាពវិធីសាស្រ្តប្រមូលឥណទានប្រកបដោយក្រមសីលធម៌ដើម្បីគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច។ កិច្ចប្រជុំដឹកនាំដោយលោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏មានការចូលរួមពីលោក…

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ សាងសង់បាន ១០០%ហើយ

គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ) សម្រេចការសាងសង់បាន១០០%ហើយ។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រសួងសាធារណការ បានឱ្យដឹងថា កាលពីទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យលទ្ធផលការងារសាងសង់ផ្លូវជាតិលេខ៤១ ដើម្បីធ្វើការប្រគល់-ទទួលជាបណ្តោះអាសន្ន។ ការចុះពិនិត្យលើវឌ្ឍនភាពការងារនេះ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួលបណ្តោះអាសន្ន មានន័យថាគម្រោងនេះសម្រេចលទ្ធផលសាងសង់បានរួចរាល់ទាំងស្រុងហើយ…

ក្រុមហ៊ុន Ford និង GM ប្រកាសបរិច្ចាគម្នាក់ ១លានដុល្លារ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់លោក ត្រាំ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាមេរិក Ford និង General Motors (GM) កាលពីពេលថ្មីៗនេះ បានប្រកាសបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ក្នុងម្នាក់ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ ដែលនឹងរៀបចំធ្វើឡើងនាខែមករាខាងមុខ។ នេះបើយោងតាមចុះផ្សាយពីសារព័ត៌មាន Reuters។ ជុំវិញការបរិច្ចាគនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីគោលនយោបាយស្តីពីពន្ធគយថ្មី និងរថយន្តអគ្គិសនីដែលកំពុងស្ថិតនៅក្រោមការពិចារណាដោយរដ្ឋបាលរបស់លោក ត្រាំ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន នៅទីក្រុង Detroit រួមទាំង Ford ផងដែរ ដែលកំពុងជួបការលំបាកក្នុងការបង្កើន និងលក់ម៉ូដែលដែលប្រើថាមពលអគ្គិសនីរបស់ខ្លួន។…

ក្រុមហ៊ុន Allegro បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google ក្រោមការចោទប្រកាន់ថា បានធ្វើការប្រៀបធៀន និងប្រកួតប្រជែងដោយមិនស្មោះត្រង់

ប៉ូឡូញ ៖Ceneo គឺជាគេហទំព័រប្រៀបធៀបតម្លៃដ៏លេចធ្លោ និងពេញនិយមបំផុតមួយរបស់ប៉ូឡូញ ព្រមទាំងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Allegro ដែលនៅដើមសប្ដាហ៍នេះបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google ក្រោមការចោទប្រកាន់ថា បានធ្វើការប្រៀបធៀន និងប្រកួតប្រជែងដោយមិនស្មោះត្រង់។ គេហទំព័រ E-commerce មួយនេះ បានទាមទារសំណងពី Google ក្នុងទឹកប្រាក់ជិត ៥៦៨លានដុល្លារ ដោយបានលើកឡើងថា ការអនុវត្តរបស់ក្រុមហ៊ុន Google នៅលើ Google Search គឺមិនតម្លាភាព ជាពិសេសគឺបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ ដែលជាហេតុនាំឱ្យពួកគេខាតបង់ប្រាក់ជាច្រើនសន្ធឹក។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ…

នគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ

នគរបាលចរាចរណ៍ផ្លូវគោកតាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ

ក្រុមហ៊ុនវៀតណាម Xanh SM បានដាក់ដំណើរការនៅឥណ្ឌូនេស៊ីចំនួន៧០០គ្រឿង នឹងគ្រោងពង្រាយដល់១,០០០គ្រឿង ទូទាំងប្រទេស

ឥណ្ឌូនេស៊ី៖ ក្រុមហ៊ុនវៀតណាម Xanh SM បានដាក់ដំណើរការឡានតាក់ស៊ីអគ្គិសនី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយមានមហិច្ចតាដាក់ពង្រាយ រហូតដល់ចំនួន ១,០០០គ្រឿង ត្រឹមឆ្នាំ២០២៥។ ក្នុងពិធីបើកដំណើរការ សេវាតាក់ស៊ីអគ្គិសនី នៅឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ តាក់ស៊ី Xanh SM ត្រូវបានលើកឡើងថា មានត្រឹមចំនួន៧០០គ្រឿង នៅថ្ងៃដំណើរកាផ្លូវការ។ ប៉ុន្តែ នៅឆ្នាំ២០២៥ ក្រុមហ៊ុនមានផែនការប្រកបដោយហិច្ចាតាដាក់ពង្រាយ ដល់១,០០០គ្រឿង ទូទាំងប្រទេស នេះបើតាមលោក Nguyen Van Thanh ដែលជានាយកប្រតិបត្តិរបស់…

ព័ត៌មានថ្មីៗ