Category: សេដ្ឋកិច្ចអន្តរជាតិ

ប្រទេសចិន នឹងបង្កើនល្បឿននៃ ‘កម្លាំងផលិតភាពថ្មី’ ជំរុញស្ថិរភាពនៅក្នុងសេដ្ឋកិច្ចពិភពលោក

អនុប្រធានាធិបតីរបស់ប្រទេសចិនលោក Han Zheng បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីការវិនិយោគមួយនៅថ្ងៃអង្គារ២៦ មីនា សប្ដាហ៍នេះថា ប្រទេសចិននឹងពន្លឿនការអភិវឌ្ឍន៍នៃ “កម្លាំងផលិតភាពថ្មី” និងពង្រឹងស្ថិរភាពឲ្យកាន់តែប្រសើរ ក៏ដូចជាសន្តិសុខសម្រាប់សេដ្ឋកិច្ចពិភពលោក។ ឃ្លាថា “កម្លាំងផលិតភាពថ្មី” ត្រូវបានបង្កើតឡើងដោយលោកប្រធានាធិបតី Xi Jinping កាលពីខែកញ្ញាឆ្នាំមុន ដោយបញ្ជាក់ពីតម្រូវការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្អែកលើគំនិតច្នៃប្រឌិតក្នុងវិស័យជឿនលឿន។ លោក Han ក៏បាននិយាយផងដែរថា ពិតជាសំខាន់ណាស់ក្នុងការលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ច និងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មដំណើរការដោយរលូន។ ក្រុមនាយកប្រតិបត្តិជាន់ខ្ពស់មកពីបណ្ដាក្រុមហ៊ុនដូចជា Aramco, Pfizer, Astrazeneca និង Otis ក៏ដូចជាក្រុមប្រឹក្សាធុរកិច្ចបរទេស…

បន្តជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលមធ្យម

អន្តរជាតិ់៖ បន្តជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលមធ្យម ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF លោកស្រី Kristalina Georgieva បាននិយាយនៅឯវេទិកាអភិវឌ្ឍន៍ចិន២០២៤ ថា ប្រទេសចិន នឹងបន្តជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលមធ្យម រួមទាំងកញ្ចប់ដ៏ទូលំទូលាយនៃកំណែទម្រង់គាំទ្រទីផ្សារដ៏មានសក្តានុពលក្នុងការជំរុញសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត។ វេទិកាដែលបានគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទក្នុងទីក្រុងប៉េកាំង ផ្តោតលើប្រធានបទ “ការអភិវឌ្ឍដែលនៅតែបន្តទៅមុខរបស់ប្រទេសចិន”។ លោកស្រី Georgieva បាននិយាយថា IMF ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងនៅតែមានកម្រិតប្រហែល ៣ ភាគរយនៅឆ្នាំ ២០២៤ និង ឆ្នាំ ២០២៥។ លោកស្រីបានបន្តទៀតថា…

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន សង្ឃឹមថានឹងទទួលបានជោគជ័យ ក្នុងបង្ហាញខ្លួនលើកដំបូងនៅឯពិព័រណ៍រថយន្តក្រុងបាងកក ប្រទេសថៃ

អន្តរជាតិ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន សង្ឃឹមថានឹងទទួលបានជោគជ័យ ក្នុងបង្ហាញខ្លួនលើកដំបូងនៅឯពិព័រណ៍រថយន្តក្រុងបាងកក ប្រទេសថៃ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Bangkok International Motor Show នៅថ្ងៃចន្ទ ទី ២៥ ខែមីនា ដើមសប្ដាហ៍នេះ ហើយត្រូវគេរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ ក្នុងពិព័រណ៍រថយន្តដ៏ធំនៅប្រទេសថៃ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ដែលទើបបង្ហាញខ្លួនថ្មីនេះ បង្ហាញឲ្យឃើញពីការកើនឡើងការប្រកួតប្រជែង ចំពោះក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន ដែលដណ្ដើមបានទីផ្សាររថយន្តរបស់ប្រទេសថៃជាយូរមកហើយ។ បណ្ដាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ដូចជា ក្រុមហ៊ុន Geely’s Zeekr និងក្រុមហ៊ុន…

ហានិភ័យភូមិសាស្ត្រនយោបាយ ធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្កក្ដីបារម្ភដល់ការផ្គត់ផ្គង់សកល

ហានិភ័យភូមិសាស្ត្រនយោបាយ ធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ និងបង្កក្ដីបារម្ភដល់ការផ្គត់ផ្គង់សកល តម្លៃប្រេងបានហក់ឡើងខ្ពស់នៅក្នុងការជួញដូរដំបូងនៅអាស៊ី នៅថ្ងៃចន្ទទី២៥មីនា សប្ដាហ៍នេះ ព្រោះតែបារម្ភលើការផ្គត់ផ្គង់សកលដែលកាន់តែតានតឹង ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈការបូមយកប្រេងរបស់សហរដ្ឋអាមេរិក ត្រូវបានកាត់បន្ថយ បានរុញឲ្យតម្លៃប្រង ហក់ឡើងខ្ពស់។ ភាគហ៊ុនប្រេងឆៅរបស់ក្រុមហ៊ុន Brent បានកើនឡើង ២៤ សេន ឬ ០,៣% ដល់ ៨៥ ,៦៧ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង០០២៩ (0029 GMT) ម៉ោងសកល។ ភាគហ៊ុនរបស់ប្រេងឆៅអាមេរិកបានកើនឡើង…

ធនាគារកណ្ដាលជប៉ុន សម្រេចដំឡើងអត្រាការប្រាក់ រយៈពេលខ្លីចន្លោះពី ០ ទៅ ០.១% ជំនួសអត្រាចាស់ -០.១%

ប្រទេសជប៉ុន ៖ ប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានសម្រេចបញ្ចប់​គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួន ដែលជាការកត់សម្គាល់ការផ្លាស់ប្ដូរជាប្រវត្តិ​សាស្ត្រ ហើយជាផ្នែកមួយនៃការសម្រេចចិត្តនេះ ធនាគារកណ្ដាលជប៉ុន ដែលហៅកាត់ថា «BOJ» បានដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល១៧ឆ្នាំ ដោយបានលើកអត្រាការប្រាក់រយៈពេលខ្លីចន្លោះពី ០ ទៅ ០.១% ជំនួសអត្រាចាស់ -០.១%។ ការផ្លាស់ប្ដូរនេះបានធ្វើឱ្យប្រទេសជប៉ុន ក្លាយជាធនាគារកណ្ដាលចុងក្រោយក្នុងការបោះបង់ចោលអត្រាការប្រាក់អវិជ្ជមាន ខណៈអត្រាការប្រាក់អវិជ្ជមានត្រូវបានអនុវត្តនៅក្នុងប្រទេសជប៉ុនតាំងពីឆ្នាំ ២០១៦។ ធនាគារកណ្ដាលជប៉ុនបានប្រយុទ្ធប្រឆាំងនឹងបរិត្តផរណា និងការជាប់គាំងសេដ្ឋកិច្ចតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ ហើយនៅពេលដែលអតិផរណាកើនឡើង និងអត្រាការប្រាក់កន្លែងផ្សេងទៀតក៏កើនឡើង…

ព័ត៌មានថ្មីៗ