គណៈរដ្ឋមន្ត្រីថៃ សម្រេចអនុម័តជាគោលការណ៍ កាត់បន្ថយចំណាយសម្រាប់ក្រុមហ៊ុននាំចេញអង្ករ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង
ថៃ ៖ គណៈរដ្ឋមន្ត្រីថៃ ថ្មីៗនេះបានសម្រេចអនុម័តជាគោលការណ៍ លើផែនការរបស់ក្រសួងពាណិជ្ជកម្មដើម្បីកាត់បន្ថយការចំណាយបន្ថែម ចំពោះក្រុមហ៊ុនអ្នកនាំចេញអង្ករថៃទៅក្រោមកូតានាំចេញអង្ករទៅអឺរ៉ុប និង អង់គ្លេស។ នេះបើយោងតាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។ ការកាត់បន្ថយការចំណាយលើការនាំចេញអង្ករនេះ គឺមានគោលដៅជួយឲ្យអង្កររបស់ថៃ ដែលនាំចេញទៅ នឹងមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង ពិសេសអាចប្រជែងឈ្នះអង្កររបស់វៀតណាម។ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ការចំណាយបន្ថែមលើការនាំចេញអង្ករនឹងត្រូវបានកាត់បន្ថយប្រមាណ ១.៥០០បាត ឬស្មើនឹងជិត៥០ដុល្លារនៅក្នុងអង្ករមួយតោន សម្រាប់អង្ករដែលនាំចេញទៅទីផ្សារអឺរ៉ុប និង កាត់បន្ថយចំណាយប្រហែលជិត៤០ដុល្លារ ក្នុងមួយតោនសម្រាប់ការនាំចេញទៅអង់គ្លេស។ ក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ការកាត់បន្ថយការចំណាយបន្ថែមសម្រាប់អ្នកនាំចេញអង្ករនេះ គឺនឹងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់អ្នកនាំចេញអង្ករបស់ថៃ នៅក្នុងទីផ្សារអឺរ៉ុប និងអង់គ្លេសនេះ។ ការនាំចេញអង្ករថៃ ប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីបណ្ដាប្រទេសដូចជាវៀតណាម…