សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកំពូលឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA ANNUAL SUMMIT 2025) និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ នៅទីក្រុងអ៊ីស្តាន់ប៊ុល សាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកំពូលឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA ANNUAL SUMMIT 2025) និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗ នៅទីក្រុងអ៊ីស្តាន់ប៊ុល សាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) នៅទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥
ទីក្រុង Istanbul៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) នៅទីក្រុង Istanbul សាធារណរដ្ឋតួកគីយ៉េ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ Istanbul: His Excellency HUOT Hak, Minister of Tourism, attended the opening ceremony of the 2025…
កិច្ចសហប្រតិបត្តិថ្មីបន្ថែមរវាងក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ Cappadocia លើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ (មគ្គុទេសក៏ទេសចរណ៍ បដិសណ្ឋារកិច្ច និងម្ហូបអាហារ) និងផែនការយុទ្ធសាស្រ្តទាក់ទាញភ្ញៀវទេសចរអន្តរជាតិ
ទីក្រុងអ៊ីស្តែនប៊ុល៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកសាស្រ្តាចារ្យបណ្ឌិត Hasan Ali Karasar សកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Cappadocia ចូលជួបពិភាក្សាការងារផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងការចែករំលែកនូវបទពិសោធរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តភាព បៃតង បរិយាប័ន្ន ព្រមទាំងទេសចរណ៍ដែលមានតម្លៃបន្ថែម។ តាមរយៈជំនួបដ៏សំខាន់ និងផ្លែផ្កានេះ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ នឹងបង្កើតកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ តាមរយៈគម្រោងចុះអនុស្សារណៈនៃការយោគយល់គ្នា សំដៅលើការចែករំលែកនូវបទពិសោធ និងការបណ្តុះបណ្តាលរយៈពេលវែង និងខ្លី។…
ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលភ្ញៀវទេសចរមូស្លីម (Muslim Friendly)
ទីក្រុងអ៊ីស្តាន់ប៊ុល៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Fazal Bahardeen នាយកប្រតិបត្តិក្រុមហ៊ុន Crescent Rating and HalalTrip និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្តោតលើការជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដែលជាគោលដៅ Muslim Friendly សម្រាប់ពិភពលោក តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុន។ ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់ពីការត្រៀមជាស្រេចក្នុងការសហការជាមួយក្រសួងទេសចរណ៍កម្ពុជាដើម្បីជួយជំរុញវិស័យទេសចរណ៍មូស្លីម (Muslim Friendly)…
សក្តានុពលទេសចរណ៍ និងកំណើនទេសចរណ៍ដ៏ឆាប់រហ័សរបស់កម្ពុជាឋិតក្នុងក្រសែភ្នែករបស់ក្រុមហ៊ុន AirBnB
ទីក្រុងអ៊ីស្តាន់ប៊ុល៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី Mich Goh ជានាយិកាទទួលបន្ទុកផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន AirBnB និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្តោតលើការជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុន ពិសេសជួយដល់សហគមន៍ និងផ្ទះស្នាក់ (Homestay)។ ក្នុងជំនួបនេះ លោកស្រីនាយិកា បានបញ្ជាក់ជំហរស្តីពីកិច្ចសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីជួយជំរុញវិស័យទេសចរណ៍តាមរយៈកិច្ចសហការផ្តល់នូវព័ត៌មាន និងទិន្នន័យទាក់ទងនឹងទេសចរណ៍។ Tourism Potential and Rapid…
លោក Peter Semone ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់សមាគម PATA គាំទ្រទស្សនកម្ពុជា÷ ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍
ទីក្រុងអ៊ីស្តាន់ប៊ុល៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Peter Semons ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្តោតលើការជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់ពិភពលោកតាមរយៈបណ្តាញដ៏ទូលំទូលាយរបស់សមាគម។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីឆន្ទៈរបស់កម្ពុជាឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសំរាប់អាណត្តិក្រោយ និងទស្សនទានរបស់កម្ពុជាផ្អែកលើពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា (ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍) ដែលលោកប្រធានក្រុមប្រឹក្សាភិបាលបានយល់ស្របដែលទេសចរណ៍ជាការងាររួមគ្នាទាំងរដ្ឋ និងឯកជន។ លោកប្រធាន…
Tripadvisor នឹងចូលរួមសហការជាមួយក្រសួងទេសចរណ៍កម្ពុជាជួយដល់ការអភិវឌ្ឍដល់សហគមន៍ទេសចរណ៍
ទីក្រុង Istanbul៖ នារសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Fabrizio Angelo Orlando នាយកទទួលបន្ទុកសកលផ្នែកកិច្ចការ របស់ក្រុមហ៊ុន Tripadvisor (Global Director, Industry Affairs) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៏នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើការផ្តល់នូវលទ្ធភាពដល់សហគមន៍ និងម្ចាស់អាជីវកម្មខ្នាតតូចមានលទ្ធភាពចូលរួមផ្តល់សេវាកម្មក្នុងវេទិការ (Platform) របស់ក្រុមហ៊ុនដ៏ធំ និងល្បីល្បាញក្នុងពិភពលោកមួយនេះ រួមទាំងការផ្តល់នូវការបណ្តុះបណ្តាលផងដែរ។ កិច្ចសហប្រតិបត្តិការនេះ…
សសរស្តម្ភទី៣ នៃកិច្ចសហប្រតិបត្តិជម្រុញវិស័យទេសចរណ៍៖ កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក
ទីក្រុង Istanbul៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រតិភូ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit) ដែលត្រូវធ្វើការបោះឆ្នោតលើសេចក្តីសម្រេចសំខាន់ៗ របស់សមាគមនេះ ដូចជាផែនការសកម្មភាពការងាររបស់គណៈកម្មការប្រតិបត្តិ កញ្ចប់ថវិការបស់សមាគមប្រចាំឆ្នាំ២០២៥ ការតែងតាំងសវនការសម្រាប់ឆ្នាំ២០២៥ ព្រមទាំងការទទួលស្គាល់សមាសភាពគណៈកម្មការប្រតិបត្តិ និងគណៈកម្មការនាយក នៃសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកសម្រាប់អាណត្តិថ្មី (២០២៥-២០២៧)។ Third Highlight of Tourism Sector Cooperation: Collaboration…
កត្តាសុខសន្តិភាព៖ បាននាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា
ទីក្រុង Istanbul៖ នារសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Ahmet Olmustur នាយកគ្រប់គ្រងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish ចូលជួបសំដែងការគួរសម និងពិភាក្សាការងារលើការចាប់ផ្តើមហោះត្រង់ផ្ទាល់របស់ក្រុមហ៊ុនពីទីក្រុងអ៊ីស្តាន់ប៊ុលមកអាកាសយានដ្ឋានអន្តរជាតិតេជោ នាចុងឆ្នាំ២០២៥ខាងមុខនេះ និងគោរពជម្រាបអំពីគម្រោងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនតួកគី និងពិភពលោក។ សូមបញ្ជាក់ថាក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ជាក្រុមហ៊ុនដ៏ធំមួយដែលមានជើងហោះហើរច្រើនជាងគេ ជាង១២០ប្រទេសលើពិភពលោក និងបានបម្រើសេវាកម្មដឹកជញ្ជូនអន្តរជាតិជាង៩៥ឆ្នាំមកហើយ ដោយមានទីស្នាក់ការនៅទីក្រុងអ៊ីស្តាន់ប៊ុលដែលជាទីក្រុងដ៏ធំរបស់សាធារណរដ្ឋតូួកគីយ៉េ និងត្រូវបានស្គាល់ថាជាច្រកទ្វារភ្ជាប់ពិភពលោក ដោយសារលក្ខណៈពិសេសនៃភូមិសាស្រ្តភ្ជាប់រវាងទ្វីបអាស៊ីនិងអឺរ៉ុបរបស់ប្រទេសនេះ។ Factor…
កម្មវិធីសម្ពោធការចាក់បញ្ចាំងខ្សែភាពយន្តកាហ្សាក់ស្ថាន ដែលបានផលិតនៅប្រទេសកម្ពុជា
ទីក្រុង Almaty៖ នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ផលិតកម្ម DAUBAY Production ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងការសម្ពោធការចាក់បញ្ចាំងខ្សែភាពយន្តដែលបានផលិតនៅក្នុងប្រទេសកម្ពុជានាដើមឆ្នាំ២០២៥នេះ ដោយមានទស្សនិកជនចូលរួមទស្សនាយ៉ាងច្រើនកុះករ។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញថ្លែងមតិស្វាគមន៍ដល់ប្រជាជនកាហ្សាក់ស្ថាន និងទស្សនិកជនដែលមកទស្សនាផ្ទាល់ អំពីកត្តាសុខសន្តិភាព សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា រួមទាំងកត្តាអាកាសធាតុអំណោយផលពីធម្មជាតិ ដែលផ្តល់ផលអនុគ្រោះដ៏ប្រសើរដល់ផលិតករបានថតតាមផែនការរបស់ខ្លួនដោយជោគជ័យ និងតាមកាលបរិច្ឆេទគ្រោងទុកដែលអាចចាក់បញ្ចាំងជាដំបូងនាថ្ងៃនេះ។ Film Premiere Program of…