ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំក្រុមការងារ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់រដូវកាលបៃតង (Green Season)
នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងវិស័យទេសចរណ៍ដូចជា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ប្រធាន និងតំណាងសមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា ឯកឧត្តមនាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) រួមទាំងឯកឧត្តម…
ប្រជាពលរដ្ឋចំនួន៤ភូមិ នៅឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥ ៩៤១បណ្ណ
ស្រុកបារាយណ៍៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ៥ ៩៤១បណ្ណ នៅភូមិចំនួន៤ (ភូមិតាភោគ, ភូមិបល្ល័ង្គ, ភូមិព្រៃស្រង៉ែ, និងភូមិត្រពាំងជ្រៃ) ក្នុងឃុំបល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ការចុះបញ្ជីដីធ្លី និងផ្ដល់បណ្ណកម្មសិទ្ធិលើអចលនវត្ថុជូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយដែល សម្ដេចមហាបវរធិបតី…
សណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយពីអាល្លឺម៉ង់ បានបើកសម្ពោធជាផ្លូវការនៅខេត្តព្រះសីហនុដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនារដូវកាលបៃតង (Green Season)
នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន TUI BLUE Hotels & Resorts របស់ប្រទេសអាលឺ្លម៉ង់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីថ្លែងសន្ទុរកថាស្វាគមន៍ និងកាត់ខ្សែបូរសម្ពោធសណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយ TUI BLUE SIHANOUKVILLE ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុងព្រះសីហនុ មានកំពស់១៧ជាន់ និងមានបន្ទប់ជិត២០០បន្ទប់ រួមទាំងបំពាក់បរិក្ខារទំនើបៗ អាងហែលទឹក សាលប្រជុំ និងBall…
សាលាវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ជាសាលាបណ្តុះបណ្តាលអ្នកឯកទេសវិជ្ជាជីវៈទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ចដំបូងគេក្នុងតំបន់ឆ្នេរសមុទ្រ
នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីនៃសាលាវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ដែលជាសាលាជាតិបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍រួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារនិងស្នាក់នៅទេសចរណ៍ (២) ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (៣)ផ្នែកសេវាកម្មធ្វើដំណើរ (៤) ផ្នែកសេវាកម្មទេសចរណ៍ ដែលស្របទៅតាមស្តង់ដាជាតិ និងអាស៊ាន ដោយផ្តល់នូវតម្លៃសិក្សាសមស្របដល់លទ្ធភាពសិស្ស និងនិសិ្សត ដើម្បីទទួលបាននូវជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដា និងប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យទេសចរណ៍នៃខេត្តតាមតំបន់ឆ្នេរ ក៏ដូចជាទេសចរណ៍កម្ពុជា។ សាលាវិជ្ជាជីវៈនេះ មានទីតាំងស្ថិតផ្លូវសុភមង្គល ភូមិ២ សង្កាត់លេខ២…
ពិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ»
ទីស្តីការក្រសួងទេសចរណ៍៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ» ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីចូលរួមអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” និងខួបលើកទី៧០ ឆ្នាំ កាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ មន្ត្រីកិច្ចសន្យានៃក្រសួងទេសចរណ៍ ព្រមទាំងក៏មានការអញ្ជើញចូលរួមសម្របសម្រួលពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម…
ក្រុមប្រតិភូធុរជនពីចិន និងអាមេរិកស្នើសុំកិច្ចសហការ និងការគំាទ្រលើគម្រោងព្រឹត្តិការណ៍កីឡាទេសចរណ៍ និងជំនួបធុរកិច្ចអន្តរជាតិនៅកម្ពុជា
នារាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនប្រតិភូធុរជនចិន និងអាមេរិក ដឹកនាំដោយលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ដែលមានក្លឹបវាយកូនហ្គោលជាច្រើននៅប្រទេសចិន និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំការគំាំទ្រការពីក្រសួងទេសចរណ៍លើគម្រោងរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន ដែលជាផលិតផលទេសចរណ៍ធុរកិច្ចថ្មី និងមានតម្លៃបន្ថែម ប្រកបដោយលក្ខណៈប្រណិតភាព។ ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី…
កម្ពុជាបន្តជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយនៅអាស៊ី និងជាផ្ទះទី២ របស់អ្នកទេសចរពីចក្រភពអង់គ្លេសកាន់តែច្រើនឡើង
នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម DOMINIC WILLIAMS ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការផ្លាស់ប្តូរទស្សន និងយុទ្ធសាស្រ្ត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ ជាការផ្តល់នូវលក្ខណៈអំណោយផល និងទាក់ទាញកំណើនភ្ញៀវទេសចរពីចក្រភពអង់គ្លេសបន្ថែមទៀត ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម័ន្ធតភា្ជប់គោលដៅទេសចរណ៍ ការសម្រួលបែបបទធ្វើដំណើរ យុទ្ធសាស្រ្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក និងចក្រភពអង់គ្លេស ទេសចរណ៍ប្រកបដោយនិរន្តភាព ការចូលរួមជួយបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពក្នុងវិស័យទេសចរណ៍ កិច្ចសហការរួមគ្នាជួយជំរុញការហោះហើរត្រង់រវាងកម្ពុជា និងចក្រភពអង់គ្លេស និងការអភិវឌ្ឍបន្ថែមលើអេកូទេសចរណ៍ ព្រមទាំងការជួយជំរុញឱ្យមានការថត ឬ…
កម្ពុជា និងអូស្រ្តាលីកាន់តែជិតគ្នា៖ ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម YIP Derek ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា
នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម YIP Derek ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចំាកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងផ្លាស់ប្តូរទស្សនស៊ីជម្រៅស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ និងកិច្ចសហការជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសអូស្ត្រាលីមកកាន់កម្ពុជា ក្នុងគោលបំណងផ្តល់នូវភាពងាយស្រួលដល់ការធ្វើដំណើរទេសចរណ៍ និងធុរកិច្ចរបស់ប្រជាជនអូស្រ្តាលី និងកម្ពុជា ជាពិសេសផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអូស្រ្តាលីធ្វើដំណើរមកទស្សនាកម្ពុជាដែលពោរពេញដោយសក្តានុពលទេសចរណ៍ និងជាប្រទេសមានសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពនយោបាយល្អ ដែលត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ប្រជាជនអូស្រ្តាលី ឱ្យកាន់តែច្រើនឡើងថែមទៀត។ Cambodia and Australia Will be…
គ្រាប់ពេជ្រដ៏ធំមួយនៅតំបន់តារាសាគរ៖ ឆ្នេរដ៏ស្រស់ស្អាតសម្បូដោយសម្រស់ធម្មជាតិ និងភាពស៊ីវិល័យ
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក LI MENG CHEN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal City Development Group Co., Ltd. និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីគោរពរាយការណ៍ពីវឌ្ឍនភាពគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន និងស្នើសុំអនុសាសន៏ និងការគំាទ្រផ្សព្វផ្សាយគម្រោងតារាសាគររបស់ក្រុមហ៊ុន ព្រមទាំង សំណើចូលរួមក្នុងព្រឹត្តការណ៍បុណ្យសមុទ្រឆ្នាំ២០២៥ ផងដែរ។ ក្នុងជំនួបប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្ត្រី…
គោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជាកាលានុវត្តភាពថ្មីក្នុងការវិនិយោគលើវិស័យទេសចរណ៍ និងបានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, មានបរិយាកាសអំណោយផល និងមានសក្តានុពលយ៉ាងខ្លាំងក្នុងការវិនិយោគ
នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងវេទិការធុរកិច្ច និងវិនិយោគ កម្ពុជា-ចិន ដើម្បីធ្វើការផ្គូរផ្គងការវិនិយោគរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនចិន ទន្ទឹមនឹងនេះ វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ដែលបានរៀបចំនៅពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺពិតជាឆ្លើយតបបានទៅនឹងចក្ខុវិស័យ និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំកំពូល និងប្រជាជននៃប្រទេសទាំងពីរ ដែលស្តែងឱ្យឃើញអំពីសក្តានុពលក្នុងការវិនិយោគ ជាមួយនឹងការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងចូលរួមជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅដល់វិនិយោគិនចិន និងប្រជាជនចិនផងដែរ ដោយវេទិកានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន លោកជំទាវប្រធានសមាគមទេសចរណ៍កម្ពុជា…