ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ពីរខែដើមឆ្នាំ២០២៤ សម្រេចបានជាង $១,៤ ពាន់លាន

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៖ រយៈពេល ២ ខែដើមឆ្នាំ ២០២៤ នេះទំហំទឹកប្រាក់នៃការនាំចេញនាំចូលទំនិញឆ្លងព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយមានចំនួនសរុបជាង ១,៤ ពាន់លានដុល្លារ កើនជាង ៣០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន ខណៈការនាំចេញរបស់កម្ពុជា កើនឡើងជាង ៦០ ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ បើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះដដែរ បានបង្ហាញថា ចន្លោះខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែននៃប្រទេសទាំង ២…

សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

កំណើននៃការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើង ៤៤% ក្នុងឆ្នាំ ២០២៣ ធៀបនឹងឆ្នាំ ២០២២

ភ្នំពេញៈ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាមានប្រសាសន៍ថា ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤ ភាគរយ ធៀបនឹងឆ្នាំ ២០២២។ លោកស្រីបានប្រសាសន៍បែបនេះក្នុងសិក្ខាសាលាខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្នុងដំណើរឆ្ពោះទៅមុខដើម្បីប្រាក់រៀល និងប្រព័ន្ធបាគង នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។ លោកស្រី ជា សិរី បានបន្តលើកឡើងថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលធនាគារជាតិនៃកម្ពុជាបានខិតខំ…

សមាជិកសមាគមសហគ្រាសប្រទេសចិន និងសិង្ហបុរី មកកាន់កម្ពុជា ដើម្បីពិនិត្យស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនមួយចំនួន ដែលជាសមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដឹកនាំដោយលោក John Yu ប្រធានក្រុមហ៊ុន Golden Integrity International Investment Group ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួន ដែលជាសមាជិកសមាគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដែលមានមកពីប្រទេសចិន និងសិង្ហបុរី ស្វែងយល់អំពីឱកាសវិនិយោគ និងការគាំទ្រនានារបស់រដ្ឋាភិបាលកម្ពុជាដល់វិនិយោគិន ពិសេសការវិនិយោគផ្ដោតលើការអភិវឌ្ឍបៃតង។ នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនថា ការត្រៀមខ្លួនរួចរាល់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួលរាល់កិច្ចការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់…

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីការកែទម្រង់និងទំនើបកម្មរដ្ឋបាលគយ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីការកែទម្រង់និងទំនើបកម្មរដ្ឋបាលគយ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅសាលាជាតិគយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តលើការងារកែទម្រង់និងទំនើបកម្មរដ្ឋបាលគយ ដោយមានការចូលរួមពីរដ្ឋបាលគយកម្ពុជា ម៉ាល់ឌីវ មុងហ្គោលី នេប៉ាល់ ស្រីលង្ការ អូបេគីស្ថាន និងវៀតណាម សរុបចំនួន ៣៣ រូប។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលសាលាជាតិគយកម្ពុជាបានទទួលរៀបចំសិក្ខាសាលាថ្នាក់តំបន់…

ធនាគារកណ្ដាលជប៉ុន សម្រេចដំឡើងអត្រាការប្រាក់ រយៈពេលខ្លីចន្លោះពី ០ ទៅ ០.១% ជំនួសអត្រាចាស់ -០.១%

ប្រទេសជប៉ុន ៖ ប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានសម្រេចបញ្ចប់​គោលនយោបាយអត្រាការប្រាក់អវិជ្ជមានរបស់ខ្លួន ដែលជាការកត់សម្គាល់ការផ្លាស់ប្ដូរជាប្រវត្តិ​សាស្ត្រ ហើយជាផ្នែកមួយនៃការសម្រេចចិត្តនេះ ធនាគារកណ្ដាលជប៉ុន ដែលហៅកាត់ថា «BOJ» បានដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេល១៧ឆ្នាំ ដោយបានលើកអត្រាការប្រាក់រយៈពេលខ្លីចន្លោះពី ០ ទៅ ០.១% ជំនួសអត្រាចាស់ -០.១%។ ការផ្លាស់ប្ដូរនេះបានធ្វើឱ្យប្រទេសជប៉ុន ក្លាយជាធនាគារកណ្ដាលចុងក្រោយក្នុងការបោះបង់ចោលអត្រាការប្រាក់អវិជ្ជមាន ខណៈអត្រាការប្រាក់អវិជ្ជមានត្រូវបានអនុវត្តនៅក្នុងប្រទេសជប៉ុនតាំងពីឆ្នាំ ២០១៦។ ធនាគារកណ្ដាលជប៉ុនបានប្រយុទ្ធប្រឆាំងនឹងបរិត្តផរណា និងការជាប់គាំងសេដ្ឋកិច្ចតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ មកម្ល៉េះ ហើយនៅពេលដែលអតិផរណាកើនឡើង និងអត្រាការប្រាក់កន្លែងផ្សេងទៀតក៏កើនឡើង…

វិនិយោគិនខ្មែរ និងសិង្ហបុរី រួមគ្នាធ្វើការវិនិយោគកែច្នៃ ស្វាយ ទុរេន និងសម្បុកត្រចៀកកាំសម្រាប់ការនាំចេញ

ភ្នំពេញ៖ ក្រុមហ៊ុន CSNC Agriculture Co.,Ltd ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងវិនិយោគិនខ្មែរ និងសិង្ហបុរី នឹងធ្វើការវិនិយោគលើការកែច្នៃ ស្វាយ ទុរេន និងសម្បុកត្រចៀកកាំសម្រាប់ការនាំចេញ ខណៈដែលរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យក្រុមហ៊ុន រៀបចំផែនការវិនិយោគឱ្យបានច្បាស់លាស់ ដើម្បីឱ្យការវិនិយោគប្រព្រឹត្តទៅបានជោគជ័យ។ នៅក្នុងជំនួបជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៨ ខែមីនា តំណាងក្រុមហ៊ុន CSNC Agriculture Co.,Ltd…

កម្ពុជា នឹងក្លាយជាទីផ្សារផ្គត់ផ្គង់ម្ទេសដ៏ធំ ខណ: ប្រទេសចំនួន៤បញ្ជាទិញម្ទេសរាប់តោន

ភ្នំពេញ៖ ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា លោក ជួរ មករា បានលើកឡើងថា កម្ពុជា កំពុងចាប់យកឱកាសវិនិយោគជាមួយបណ្តាប្រទេសមួយចំនួន ដើម្បីសម្រេចបានការបញ្ជាទិញបន្លែម្ទេសរបស់កម្ពុជា។ លោក នៅតែបើកជំហទទួលយកសំណើនៃការបញ្ជាទិញផ្លែម្ទេសរបស់កម្ពុជា ពីបណ្តាប្រទេសចំនួន៤ ដែលមាន៖ ប្រទេសកូរ៉េខាងត្បូង អឺរ៉ុប បារាំង ប្រទេសអាល្លឺម៉ង់ បើទោះបីជា លទ្ធភាពនៃការផ្គត់ផ្គង់ម្ទេសកម្ពុជាពីសហគមន៍កសិករ នៅមិនទាន់អាចឆ្លើយតបតាមតម្រូវការនាំចេញទៅកាន់ក្រៅប្រទេសក៏ដោយ។ លោក ជួរ មករា មានប្រសាសន៍ថា ឥឡូវនេះគឺស្ថិតក្នុងការចរចារជាមួយអតិថិជនមួយចំនួន ដែលមានទីផ្សារនៅប្រទេសកូរ៉េខាងត្បូង អឺរ៉ុប បារាំង និងអាល្លឺម៉ង់។ លោកបន្តថា…

គម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដី កំពុងស្ថិតក្នុងការរៀបចំផែនការសិក្សា

CDC៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា CDC បានបើកកិច្ចប្រជុំសិក្សាលើគម្រោងរៀបចំការសិក្សាសមិទ្ធិលទ្ធភាពផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ(Metro) ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group ដែលទទួលខុសត្រូវលើការសាងសង់លើគម្រោងនេះ ធ្វើបទបង្ហាញទៅកាន់គណៈកម្មការអន្តរក្រសួង។ នៅក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំពិភាក្សាជាមួយក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou…

ខេត្តព្រះសីហនុ នឹងរៀបព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ២៥ខែមីនាឆ្នាំ ២០២៤ ខាងមុខ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំស្ដីពី ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្នុងគោលបំណង បង្កើនការទាក់ទាញទេសចរមកសម្រាកកម្សាន្តខេត្តព្រះសីហនុ ជំរុញការវិនិយោគ ដើម្បីបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ជំរុញការផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ជាតិ ពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញផ្នែកទេសចរណ៍ និងពាណិជ្ជកម្មកិច្ចប្រជុំប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្មនេះមានរយៈពេល ៧ថ្ងៃចាប់ពីថ្ងៃទី ២៥ខែមីនាឆ្នាំ ២០២៤ តទៅ ហើយក៏មានស្តង់ចំនួន ២៥០ និងស្តង់ VIP ចំនួន ៥៨ផងដែរ។…