រោងចក្រចំនួន៦មកពីតំបន់សេដ្ឋកិច្ចពិសេសមកសម្ភាសជ្រើសរើសកម្មករY & W ដល់រោងចក្រ

រោងចក្រចំនួន៦ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ។ លោក អ៊ន ប៊ុនណា មន្រ្តីជ្រើសរើសបុគ្គលិកតំបន់សេដ្ឋកិច្ចពិសេសបានលើកឡើងថាឱកាសការងារជាច្រើនរយកន្លែងបានយកមកធ្វើការផ្សព្វផ្សាយជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រ Y&W នៅថ្ងៃនេះ ហើយកម្មករនិយោជិតទាំងអស់អាចមកដាក់ពាក្យ និងសម្ភាសភ្លាមៗតែម្តង។ លោកបន្ថែមថា កម្មករនិយោជិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងនោះ កម្មករនិយោជិតទទួលបានប្រាក់ខែចំនួន ២០២ ដុល្លារ (សាកល្បង៣ខែ) និង២០៤…

ភ្ញៀវទេសចរសរុបប្រមាណជាង ៥៥ម៉ឺននាក់ បានចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ខណៈទេសចរបរទេសមានប្រមាណជាង ៣ម៉ឺននាក់

ភ្ញៀវទេសចរសរុបប្រមាណជាង ៥៥ម៉ឺននាក់ បានចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ខណៈទេសចរបរទេសមានប្រមាណជាង ៣ម៉ឺននាក់ មន្ទីរទេសចរណ៍ខេត្តសៀមរាប ៖ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ បានចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ខណៈទេសចរបរទេសមានប្រមាណ ៣៣.៧៧០ នាក់។ យោងតាមស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអោយដឹងថា អ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប មានដូចខាងក្រោម៖ – ថ្ងៃទី១៖ មានភ្ញៀវទេសចរសរុបប្រមាណ ១៦១.២៧២ នាក់…

តើប្រព័ន្ធ Easy Cash ជាអ្វី?

ធនាគារជាតិនៃកម្ពុជា៖ Easy Cash ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ ដោយក្រុមហ៊ុន Visa ដោយមានធនាគារពាណិជ្ជមួយចំនួនជាសមាជិក។ Easy Cash មិនមែនជាស្ថាប័នឯករាជ្យមួយនោះទេ ប៉ុន្តែវាមានរូបរាងដូចសហគមន៍មួយ។ រហូតមកដល់ខែមិថុនា ឆ្នាំ២០១៤ Easy Cash មានសមាជិកជាធនាគារពាណិជ្ជចំនួន ៨ និងបានតភ្ជាប់ម៉ាស៊ីន ATM ចំនួន ២៨៥ ។ ធនាគារពាណិជ្ជដែលជាសមាជិកទាំងនោះរួមមាន៖ ១. សាជីវកម្មធនាគារកាថេយូណៃធីតចំកាត់ ២. ធនាគារកាណាឌីយ៉ា ៣. ធនាគារសហពាណិជ្ជ…

តើប័ណ្ណទូទាត់ជាអ្វី? និងមានប៉ុន្មានប្រភេទ?

ធនាគារជាតិនៃកម្ពុជា៖ ប័ណ្ណទូទាត់ គឺជាឧបករណ៍ទូទាត់សងប្រាក់ ដែលមិនមែនជាសាច់ប្រាក់ សម្រាប់ប្រតិបត្តិការទូទាត់ អន្តរធនាគារ លើការទិញទំនិញ និងសេវានានា។ នាពេលបច្ចុប្បន្នប័ណ្ណទូទាត់មានបួនប្រភេទគឺ ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ប័ណ្ណម៉ាស៊ីនទូទាត់សងប្រាក់ដោយស្វ័យប្រវត្តិ និងប័ណ្ណបង់ប្រាក់ជាមុន។ ◇ ប័ណ្ណឥណទាន (Credit Card): ជាប័ណ្ណមួយប្រភេទដែលផ្តល់សិទ្ធិឱ្យអ្នកកាន់ប័ណ្ណប្រើប្រាស់សម្រាប់ធ្វើការទូទាត់សងលើការទិញទំនិញ និងសេវាដោយផ្អែកលើការសន្យាសងប្រាក់វិញរបស់អ្នកកាន់ប័ណ្ណលើការទិញទំនិញ និងសេវានេះ។ អ្នកចេញប័ណ្ណផ្តល់នូវកម្រិតឥណទាន ដែលអនុញ្ញាតឱ្យអ្នកកាន់ប័ណ្ណ (អ្នកប្រើប្រាស់) ទិញទំនិញនិងសេវា ឬដកសាច់ប្រាក់សម្រាប់ប្រើប្រាស់ជាមុនរហូតដល់កម្រិតឥណទានដែលបានផ្តល់ឱ្យ។ ធនាគារពាណិជ្ជជាច្រើនបានផ្តល់ទៅឱ្យអតិថិជនរបស់ពួកគេនូវប័ណ្ណឥណទានដោយមានការភ្ជាប់ជាមួយក្រុមហ៊ុន Visa និង Master។ ◇…

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីចូលរួមប្រតិបត្តិការទូទាត់ក្នុងសភាផាត់ទាត់ជាតិបាន?

១-សមាជិកផ្ទាល់ សំដៅលើគ្រឹះស្ថានហិរញ្ញវត្ថុដែលធ្វើប្រតិបត្តិការទូទាត់សងប្រាក់អន្តរធនាគារ និងបំពេញ កាតព្វកិច្ចទូទាត់តាមរយៈប្រព័ន្ធដោយប្រើគណនីទូទាត់របស់ខ្លួនជាប្រាក់រៀល និង/ឬ ប្រាក់ដុល្លារអាមេរិក នៅធនាគារជាតិនៃកម្ពុជា។ សមាជិកផ្ទាល់ត្រូវមាន ៖ ◇ គណនីទូទាត់នៅធនាគារជាតិនៃកម្ពុជា ◇ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ជាស្រេច ស្របតាមស្តង់ដារបច្ចេកទេស និងប្រតិបត្តិការសម្រាប់ភ្ជាប់មក ប្រព័ន្ធផាត់ទាត់ជាតិ ◇ បំពេញរាល់កាតព្វកិច្ចដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់សេវាសភាផាត់ទាត់ជាតិ ។ ២-សមាជិកមិនផ្ទាល់ សំដៅលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលអាចផាត់ទាត់ និងទូទាត់មូលប្បទានបត្រ និងបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិករបស់ខ្លួន តាមរយៈសមាជិកផ្ទាល់ដែលខ្លួនបានជ្រើសរើស ដោយត្រូវមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីធនាគារជាតិនៃកម្ពុជា។ សមាជិកមិនផ្ទាល់មិនតម្រូវឱ្យមាមាន៖ ◇ គណនីទូទាត់នៅធនាគារជាតិនៃកម្ពុជាឡើយ…

តើអ្វីទៅជាសភាផាត់ទាត់ជាតិ?

ធនាគារជាតិនៃកម្ពុជា៖ សភាផាត់ទាត់ជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ ដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់គ្រឹះស្ថានធនាគារក្នុងការផាត់ទាត់ និងទូទាត់កាតព្វកិច្ចអន្តរធនាគារ ដែលកើតឡើងពីប្រតិបត្តិការ ពាណិជ្ជកម្មរបស់ភ្នាក់ងារសេដ្ឋកិច្ច។ ប្រព័ន្ធផាត់ទាត់ជាតិដំណើរការដោយសភាផាត់ទាត់ជាតិដែលមានទីតាំងនៅក្នុងធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធផាត់ទាត់ជាតិ (NCS) ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដើម្បីពង្រឹងសុវត្ថិភាពប្រព័ន្ធស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលជាងមុនដល់សមាជិក និងដើម្បីពង្រឹងសមត្ថភាពផាត់ទាត់ឲ្យស្របទៅនឹងការអភិវឌ្ឍនៃវិស័យធនាគារនិងសេដ្ឋកិច្ច ។ ប្រព័ន្ធផាត់ទាត់ជាតិត្រូវបានអភិវឌ្ឍន៍ ទៅជាប្រព័ន្ធស្វ័យប្រវត្តិ និងត្រូវបានដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០១២ ដែលមានសមត្ថភាពផាត់ទាត់ជា លក្ខណៈមជ្ឈការលើការទូទាត់សងប្រាក់អន្តរធនាគារដោយមូលប្បទានបត្រ និងបញ្ជាទូទាត់សងប្រាក់ជាអេឡិចត្រូនិក ដែលមានដូចជា ឥណទានផ្ទាល់ ឥណពន្ធផ្ទាល់ និងបញ្ជាផ្ទេរប្រាក់ជាប្រាក់រៀលនិងដុល្លារអាមេរិក។ ធនាគារជាតិនៃកម្ពុជាក៏បានផ្តល់ទីតាំងសម្រាប់ជាមណ្ឌលដោះដូរមូលប្បទានបត្រចំពោះសមាជិក ដើម្បីដោះដូរ…

ហេតុអ្វីត្រូវវិនិយោគនៅកម្ពុជា?

CDC៖ ដំណើរការអនុម័តមានភាពងាយស្រួលចំពោះសំណើគម្រោងវិនិយោគដែលបានដាក់ស្នើសុំ និងពិនិត្យតាមរយៈការិយាល័យច្រកចេញចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ប្រសិនបើវិស័យរបស់គម្រោងវិនិយោគដែលបានស្នើឡើងមិនស្ថិតនៅក្នុង “បញ្ជីហាមឃាត់ ” នោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងចេញវិញ្ញាបនប័ត្រចុះបញ្ជីគម្រោងវិនិយោគក្នុងរយៈពេល ២០ ថ្ងៃធ្វើការ។

ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកបុណ្យទន្លេលើកទី៨ នៅខេត្តរៀមរាប

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលបំណងនៃពិធិបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ និងលើកទឹកចិត្តក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍