ឯកឧត្តម ស សុខា អញ្ជើញជាអធិបតីពិធីសម្ពោធអគារស្នាក់ការ និងសមិទ្ធផលនានា របស់ ស.ស.យ.ក. ស្រុករុក្ខគិរី
នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការ និងសមិទ្ធផលនានា របស់ ស.ស.យ.ក. ស្រុករុក្ខគិរី ខេត្តបាត់ដំបង៕
ពិធីបើកជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់
ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ ២០២៤ ដើម្បីជំរុញការតភ្ជាប់កញ្ចប់ទស្សនកិច្ចទេសចរណ៍ ពីបណ្តាប្រទេសនានាមកកាន់កម្ពុជា និងពីកម្ពុជាទៅបណ្តាប្រទេសផ្សេងទៀត តាមរយៈការរៀបចំជំនួបផ្លាស់ប្តូរពាណិជ្ជកម្មរវាងក្រុមហ៊ុនទេសចរណ៍ក្រៅប្រទេស ជាមួយប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ជាពិសេសការបង្កើនកញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ដោយឆ្លៀតយកឱកាសពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមប្រធានបទ៖ ” អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…
ជប៉ុនផ្តល់ ជំនួយ៩០ម៉ឺនដុល្លារ បន្ថែមសម្រាប់ការ ជួសជុលប្រាសាទបាយ័ន
(សៀមរាប)៖ បើតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងការបរទេសជប៉ុន បានប្រកាសផ្តល់ជំនួយ ៩០ម៉ឺនដុល្លារបន្ថែមដល់ភាគីកម្ពុជា សម្រាប់ការជួសជុលប្រាសាទបាយ័ន នៃក្រុងអង្គរធំ ចាប់ឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ ការប្រកាសផ្ដល់ជំនួយនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Kawase Taro ប្រធានផ្នែកកិច្ចសហប្រតិបត្តិការវប្បធម៌ពហុភាគី នៃក្រសួងការបរទេសជប៉ុន បានប្រកាសពីការផ្តល់ជំនួយថវិកាចំនួន ៩០ម៉ឺនដុល្លារអាមេរិកបន្ថែម…
សេចក្តីជូនដំណឹងស្តីពី ការរៀបចំវេទិកាទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ «ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម»
សេចក្តីជូនដំណឹងស្តីពី ការរៀបចំវេទិកាទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៤ ក្រោមមូលបទ «ភាពស្រស់ស្អាតនៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នារាជធានីភ្នំពេញ។
ក្រុមហ៊ុនប្រមាណជាង ៥០ ជាសមាជិកវេទិកាសម្ព័ន្ធឧស្សាកម្មកូរ៉េ (KIAF) បង្ហាញបំណងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។ លោក ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្ដេចបវរធិបតី សាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០…
រដ្ឋបាលទីក្រុងហាណូយនៃប្រទេសវៀតណាម គ្រោងសាងសង់ផ្លូវដែក ៦០០ គីឡូម៉ែត្រ ត្រឹម ២០ ឆ្នាំខាងមុខ
វៀតណាម៖ រដ្ឋបាលទីក្រុងហាណូយនៃប្រទេសវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍ដ៏ធំ ក្នុងការវិនិយោគលើប្រព័ន្ធផ្លូវដែកប្រវែងជាង ៦០០ គីឡូម៉ែត្រ នៅត្រឹមឆ្នាំ ២០៤៥។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។ គណៈកម្មាធិការបក្សកុម្មុយនិស្តនៃក្រុងហាណូយ នឹងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ការដឹកជញ្ជូនសាធារណៈ និងពន្លឿនប្រតិបត្តិការបណ្តាញផ្លូវដែករបស់ទីក្រុង។គំនិតផ្តួចផ្តើមនេះ មានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុង និងកាត់បន្ថយការបំពុលបរិស្ថាន។ តាមផែនការសាងសង់មេរបស់ទីក្រុងហាណូយដល់ឆ្នាំ ២០៣០ ប្រព័ន្ធផ្លូវដែកក្នុងទីក្រុងនេះនឹងមានចំនួន ១០ ខ្សែ ដោយលាតសន្ធឹងលើប្រវែង ៤១០ គីឡូម៉ែត្រ។ បច្ចុប្បន្ន រដ្ឋបាលទីក្រុងកំពុងកែសម្រួលផែនការនេះ ដោយបន្ថែមផ្លូវដែកចំនួន…
លោក Donald Trump ជាប់ឈ្មោះជាបុគ្គលឆ្នើម របស់ទស្សនាវដ្តី Time ប្រចាំឆ្នាំ២០២៤ដោយសារតែលោកបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក
អាមេរិក៖ លោក Donald Trump បានជាប់ឈ្មោះជាបុគ្គលឆ្នើមប្រចាំឆ្នាំ២០២៤ របស់ទស្សនាវដ្តី Time ដែលនេះក៏ដោយសារតែលោកបានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក វិលត្រឡប់ចូលទៅអង្គុយកៅអីនៅក្នុងសេតវិមានសាជាថ្មី។ នេះជាលើកទី៣ហើយដែលលោក Donald Trump លេចវត្តមានលើគម្របទស្សនាវដ្តី Time ក្នុងឆ្នាំ២០២៤។ យ៉ាងណា ចំពោះលោក ត្រាំ គាត់មិនដែលពេញចិត្តចំពោះទស្សនាវដ្តីនេះទេ ដោយតែងតែរិះគន់ថា Time ជ្រើសរើសបុគ្គលឆ្នើមមិនត្រឹមត្រូវ។ ទស្សនាវដ្តី Time សរសេរថា «តាំងពីចាប់ផ្តើមឈរឈ្មោះជាប្រធានាធិបតីក្នុងឆ្នាំ២០១៥ ប្រហែលជាគ្មានបុគ្គលណា ដើរតួនាទីក្នុងការផ្លាស់ប្តូររបត់នយោបាយនិងប្រវត្តិសាស្រ្ត ធំជាងលោក Donald…
ពិធីក្រុងពាលីសុំសេចក្តីសុខ ក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់
ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងលោកជំទាវ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខ ក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជុំវិញខេត្តកំពតជាច្រើននាក់ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ សូមជម្រាបជូនបន្ថែមថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានអញ្ជើញដ៏ខ្ពង់ខ្ពស់…
រដ្ឋាភិបាលស្វីសបានបង្កកទ្រព្យសម្បត្តិស៊ីរី រហូតដល់ $112 លានដុល្លារ
ស្វីស៖ រដ្ឋាភិបាលស្វីសបាននិយាយកាលពីថ្ងៃពុធថា បច្ចុប្បន្នមានទ្រព្យសម្បត្តិ ៩៩លានហ្វ្រង់ស្វីស (ស្មើនឹង 112 លានដុល្លារ) របស់ស៊ីរីត្រូវបានបង្កកនៅក្នុងប្រទេសស្វីស ដែលភាគច្រើនត្រូវបានបង្កកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន រយទ័រ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៤។ លេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (Seco) បាននិយាយថា ភាគច្រើននៃចំនួនទ្រព្យសម្បត្តិសរុបត្រូវបានបង្កកចាប់តាំងពីប្រទេសស្វីសបានអនុម័តការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសស៊ីរីក្នុងខែឧសភា ឆ្នាំ ២០១១។ ប្រទេសស្វីសនៅសប្តាហ៍នេះបានបន្ថែមមនុស្សបីនាក់ទៀតទៅក្នុងបញ្ជីទណ្ឌកម្មដែលទាក់ទងនឹងស៊ីរី បន្ទាប់ពីមានចំណាត់ការរបស់សហភាពអឺរ៉ុប។អ្នកនាំពាក្យ Seco បានប្រាប់រ៉យទ័រថា “បច្ចុប្បន្នមានបុគ្គលចំនួន ៣១៨ និងអង្គភាពចំនួន ៨៧ នៅក្នុងបញ្ជីដាក់ទណ្ឌកម្ម” ដោយបដិសេធមិននិយាយថាតើប្រទេសស្វីសបានបង្កកទ្រព្យសម្បត្តិណាមួយរបស់ប្រធានាធិបតីស៊ីរីគឺលោក…
ឯកឧត្តម ហេង សួរ ចុះជួបសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅ នៃតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសាកសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី ចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតនាពេលនេះ គឺដើម្បីពិនិត្យមើលជាក់ស្តែងអំពីជីវភាព និងការស្នាក់នៅ ជាពិសេសបានដឹងពីសុខទុក្ខពិតប្រាកដរបស់បងប្អូនកម្មករនិយោជិតដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសនានា។ នៅក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលជាមួយឯកឧត្តមរដ្ឋមន្ត្រី នាពេលនេះ បងប្អូនកម្មករនិយោជិតក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីជីវភាពរស់នៅ និងការងារក្នុងរោងចក្រ សហគ្រាស រួមនិងអត្ថប្រយោជន៍ផ្សេងៗដែលទទួលបានពីរោងចក្រ សហគ្រាស និងការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលផ្តល់ជូនដល់កម្មករនិយោជិតផងដែរ។…