ព្រឹត្តិការណ៍ថ្មីៗ

ប្រជាពលរដ្ឋចំនួន៤ភូមិ នៅឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥ ៩៤១បណ្ណ សណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយពីអាល្លឺម៉ង់ បានបើកសម្ពោធជាផ្លូវការនៅខេត្តព្រះសីហនុដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនារដូវកាលបៃតង (Green Season) សាលាវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ជាសាលាបណ្តុះបណ្តាលអ្នកឯកទេសវិជ្ជាជីវៈទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ចដំបូងគេក្នុងតំបន់ឆ្នេរសមុទ្រ ពិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ» ក្រុមប្រតិភូធុរជនពីចិន និងអាមេរិកស្នើសុំកិច្ចសហការ និងការគំាទ្រលើគម្រោងព្រឹត្តិការណ៍កីឡាទេសចរណ៍ និងជំនួបធុរកិច្ចអន្តរជាតិនៅកម្ពុជា

ក្រសួងរ៉ែ និងថាមពល ៖បញ្ឈប់ការផ្ដល់អាជ្ញាបណ្ណរ៉ែថ្មីក្នុងតំបន់អភិរក្សព្រៃឡង់ និង សម្រេចលុបអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរ នៅភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្ដកំពត

ភ្នំពេញ៖ ដើម្បីរក្សាតុល្យភាពនៃការអភិវឌ្ឍនិងការអភិរក្ស ក្រសួងរ៉ែ និងថាមពលបានបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណរ៉ែថ្មីបន្ថែមទៀតក្នុងតំបន់អភិរក្សព្រៃឡង់ មិនអនុញ្ញាតឱ្យមានការនាំចេញនូវផលិតផលរ៉ែថ្មសំណង់ និងតាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានសម្រេចលុបអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរសម្រាប់ផលិតស៊ីម៉ង់ត៍ដែលមិនទាន់ធ្វើរោងចក្រ មានក្រឡាផ្ទៃ៤៦៣,៦ហិកតា នៅតំបន់ភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្ដកំពត ដើម្បីទុកជាកន្លែងសាសនា អេកូទេសចរណ៍ និងវប្បធម៌។ ក្រសួងបានគ្រប់គ្រងការទាញយកនិងការប្រើប្រាស់ធនធានរ៉ែឱ្យប្រកបដោយចីរភាព។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥។ ចំពោះវិភាគទានរបស់វិស័យរ៉ែក្នុងសេដ្ឋកិច្ចនិងសង្គម ទុនវិនិយោគក្នុងវិស័យរ៉ែក្នុងឆ្នាំ២០២៤ មានចំនួន៧៦៤,២លានដុល្លារអាមេរិក និងផ្ដល់ការងារដោយផ្ទាល់សរុបចំនួន១១,៣០៦នាក់ ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែកើនឡើងដល់ប្រមាណ៩០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ ស្មើនឹង១៥០ភាគរយធៀបច្បាប់ថវិកា និង១៧០ភាគរយធៀបឆ្នាំ២០២៣ ដែលចំណូលមានប្រមាណ៦៥,៤លានដុល្លារអាមេរិក។ បានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសហគមន៍…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោកស្រី  Meloney C. Lindberg ប្រធានអង្គការមូលនិធិអាស៊ី (Asia Foundation) ប្រចាំកម្ពុជា

នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកស្រី Meloney C. Lindberg ប្រធានអង្គការមូលនិធិអាស៊ី (Asia Foundation) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-មូលនិធិអាស៊ី (Asia Foundation) នៅកម្ពុជា រួមនឹងការពិភាក្សាពីយុទ្ធសាស្រ្ត និងផែនការសកម្មភាពអភិវឌ្ឍទេសចរណ៍កម្ពុជាតាមមធ្យោបាយថ្មី និងនវានុវត្ត គឺការប្រើប្រាស់ប្រព័ន្ធឌីជីថល។ Courtesy…

បច្ចុប្បន្ន មានរថយន្តអគ្គិសនីជាង២ពាន់គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ

មកទល់ពេលនេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២៣២៧គ្រឿង។នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ផន រឹម បានបង្ហោះឱ្យដឹងនៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ផន រឹម បានបញ្ជាក់ថា ក្នុងចំណោមរថយន្តអគ្គិសនី ២៣២៧គ្រឿង ដែលបានចុះបញ្ជីនៅក្រសួងសាធារណការនេះដែរ ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDចំនួន ៧៩០គ្រឿងឈរលើកំពូលតារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន ៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនTeslaចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ ដោយឡែក លោកបានឱ្យដឹងទៀតថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៣ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន២០៣គ្រឿង ខណៈដែលរយៈពេលដូចគ្នានៅឆ្នាំ២០២៤…

កម្ពុជា-ឡាវ បើកកិច្ចពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៨

សម្ដេចធិបតី និងលោកស្រីអនុប្រធានរដ្ឋឡាវ បានបើកិច្ចពិភាក្សាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យអាទិភាពសំខាន់ចំនួន៨ ដើម្បីពង្រីកទំនាក់ទំនងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត។ កិច្ចពិភាក្សារវាងភាគីទាំងពីរ​ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP)​ លើកទី១២​ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ថ្លែងក្នុងជំនួបពិភាក្សានោះ លោកស្រីអនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបង្ហាញក្តីរីករាយ និងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងឡាវ និងកម្ពុជា ខណៈលោកស្រី ក៏បាន ថ្លែងអំណរគុណដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនឡាវ គ្រប់កាលៈទេសៈ។ ទន្ទឹមនឹងការលើកឡើងនេះ…

រដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន អនុម័តឯកសារសំខាន់ៗចំនួន៧ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនអាស៊ាន ក្នុងនោះមានទាំងប្រទេសកម្ពុជាផងនោះ បានសម្រេចឯកភាពគ្នា ដោយសម្រេចអនុម័តលើឯកសារសំខាន់ៗចំនួន ៧ ដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនអាស៊ានកាន់តែប្រសើរ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់។ ការឯកភាពអនុម័តលើឯកសារសំខាន់ៗចំនួន ៧ បានធ្វើឡើងនៅតាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី៣០ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំខាងលើរៀបចំឡើងក្នុងគោលបំណងចំនួន២ សំខាន់គឺ១. ពិនិត្យការអនុវត្តផែនការសកម្មភាពនៅក្នុងក្របខណ្ឌអាស៊ានដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងកំណត់ទិសដៅ គោលនយោបាយ…

កម្ពុជាដណ្តើមបានលេខ៨ លើពិភពលោក ក្នុងការនាំចេញសម្លៀកបំពាក់ និងស្បែកជើង ឆ្នាំ២០២៤

អង្គការពាណិជ្ជកម្មពិភពលោក បានឱ្យដឹងថា កម្ពុជាបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ទី៨ នៅលើពិភពលោក ក្នុងការនាំចេញសម្លៀកបំពាក់ កើនឡើងពីចំណាត់ថ្នាក់ទី ១១ កាលពីឆ្នាំ ២០២១ ដែលរួមចំណែក ១.៦% ទៅកាន់ទីផ្សារពិភពលោក ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដូចជា វៀតណាម ជាប់ចំណាត់ថ្នាក់លេខ៤ មានចំណែកទីផ្សា ៦.១% និង ឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ ៧ មានចំណែកទីផ្សា ១.៧%។ ប្រភពដដែល បានឱ្យដឹងទៀតថា ប្រទេសចិននៅតែឈលើ ចំណាត់ថ្នាក់លេខ១ មានចំណែកទីផ្សារដ៏សំខាន់ ៣១.៧%…

តម្លៃកាក់ Bitcoin បន្តកើនឡើងដល់ជិត ១០ម៉ឺនដុល្លារ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត

រូបិយប័ណ្ណគ្រីបតូ Bitcoin បានហក់ឡើងតម្លៃដល់ជិត ១០ម៉ឺនដុល្លាជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីត្រូវបានជំរុញយ៉ាងខ្លាំងដោយការគាំទ្ររបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក លោក ដូណាល់ ត្រាំ ដែលរំពឹងទុកថានឹងជួយធ្វើឲ្យទីផ្សារគ្រីបតូកាន់តែមានភាពទូលំទូលាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ទ្រព្យសកម្មឌីជីថលដ៏ធំ និងល្បីល្បាញបំផុតរបស់ពិភពលោកមួយនេះ បានកើនឡើងតម្លៃខ្ពស់ជាង ៤% នៅក្នុងចំនួន ៩៨ ២៧៣ដុល្លារ ក្រោយពេលមានការកើនឡើងដល់កម្រិតខ្ពស់បំផុត រហូតដល់ ៩៩ ០៤៦ដុល្លារ។ នេះបើយោងតាម ​​​​Coin Metrics ។ ការហក់ឡើងខ្ពស់នៃតម្លៃកាក់ Bitcoin នេះ បានជំរុញឲ្យទីផ្សារគ្រីបតូទាំងមូល…

រដ្ឋាភិបាល ពន្លឿនក្រសួងរ៉ែឱ្យបញ្ចប់ការរៀបចំកំណត់តំបន់ ដែលអាចធ្វើអាជីវកម្មរ៉ែសំណង់ឱ្យបានឆាប់

ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការពន្លឿនក្រសួងរ៉ែ និងថាមពល ឱ្យបញ្ចប់ការរៀបចំកំណត់តំបន់ (Zoning) ដែលអាចធ្វើអាជីវកម្មរ៉ែសំណង់ឱ្យបានឆាប់ ដើម្បីកំណត់អំពីតម្រូវការ និងការផ្គត់ផ្គង់ផលិតផលរ៉ែសំណង់នៅកម្ពុជា។ សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥​ របស់ក្រសួងរ៉ែ និងថាមពល” នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា​ ២០២៤។ នាឱកាសនោះ សម្តេចធិបតី បានពន្លឿនក្រសួងបញ្ចប់ការរៀបចំកំណត់តំបន់(Zoning) ដែលអាចធ្វើអាជីវកម្មរ៉ែសំណង់ឱ្យបានឆាប់ ដើម្បីកំណត់អំពីតម្រូវការ និងការផ្គត់ផ្គង់ផលិតផលរ៉ែសំណង់នៅកម្ពុជា ហើយរដ្ឋបាលថ្នាក់ក្រោមជាតិក៏ត្រូវចូលរួមគាំទ្រក្នុងការកំណត់តំបន់នេះឱ្យទទួលបានលទ្ធផលល្អ ។…

វិស័យរ៉ែបានធ្វើវិភាគទានជាចំណូលមិនមែនសារពើពន្ធកើនដល់ប្រមាណជិត៩០លានដុល្លារ

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា វិស័យរ៉ែ បានធ្វើវិភាគទានជាចំណូលមិន មែនសារពើពន្ធ កើនដល់ប្រមាណជិត ៩០ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។ លោកបានឱ្យដឹងបែបនេះនៅក្នុងពិធីបិទសន្និបាតក្រសួងរ៉ែ និងថាមពល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក កែវ រតនៈ បានលើកឡើថា វិស័យរ៉ែ បានធ្វើវិភាគទានជាចំណូលមិន មែនសារពើពន្ធ…

រថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ ជាង២ពាន់គ្រឿងកើនឡើង៧១០ភាគរយ ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDឈរលើកំពូលតារាង

ភ្នំពេញ៖ មកទល់ពេលនេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២៣២៧គ្រឿង។នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ផន រឹម បានបង្ហោះឱ្យដឹងនៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមពេលនេះនៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២,៣២៧គ្រឿង ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDចំនួន ៧៩០គ្រឿងឈរលើកំពូលតារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន ៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនTeslaចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា…

ព័ត៌មានថ្មីៗ