ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB Berlin 2025 នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
យប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិពិភពលោក International Tourismus Borse (ITB Berlin) 2025 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ Messe Berlin រដ្ឋធានីប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍ពីប្រទេសច្រើនជាង៥០ ព្រមទាំងអ្នកលក់ (Seller) ប្រមាណ ៥,៦០០នាក់…
ក្រសួងទេសចរណ៍ ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» អមជាមួយពិធីប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផ្តល់កិត្តិយសពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ព្រមទាំងថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីក្នុងក្របខ័ណ្ឌក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិ…
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន និងកម្មវិធីពាក់ព័ន្ធ»
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន និងកម្មវិធីពាក់ព័ន្ធ»។
ពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥”
នៅព្រឹកថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍ បានប្រារព្ធពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥” ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ពិធីដ៏ឧឡារិកនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីស្ថាប័នអន្តរក្រសួង ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ តំណាងរដ្ឋបាលរាជធានី-ខេត្ត ទាំង២៤ សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជនជាប្រតិបត្តិករ សេវាករទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងភាគីពាក់ព័ន្ធ សរុបចំនួន ១២៥១ នាក់។…
សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍សេរីភាពការជិះកង់កម្សាន្តភ្នំពេញ-តាកែវ ចម្ងាយ ៧៥គម
សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍សេរីភាពការជិះកង់កម្សាន្តភ្នំពេញ-តាកែវ ចម្ងាយ ៧៥គម
សន្និសីទផ្សព្វផ្សាយស្តីពីទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជា នៅទីក្រុងចឹងចូវ ខេត្តហឺណាន
ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ Zhang Min អភិបាលរងខេត្តហឺណាន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសន្និសីទផ្សព្វផ្សាយស្តីពីទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ កម្ពុជា-ចិន និងជាការភ្ជាប់បណ្តាញធុរកិច្ចទេសចរណ៍រវាងវិនិយោគិន និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរឱ្យមានឱកាសភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយគ្នា ព្រមទាំងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជនផងដែរ។ China-Cambodia Tourism and Culture Promotion…
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញទស្សនាស្តង់ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-កម្ពុជា និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ទីក្រុងចឹងចូវ ខេត្តហឺណាន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយគណៈអធិបតី អញ្ជើញទស្សនាស្តង់ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី ចិន-កម្ពុជា និងផ្សព្វផ្សាយទេសចរណ៍រួមគ្នា (បរិវេណខាងក្រៅ និងខាងក្នុងសណ្ឋាគារ) ដើម្បីជាឱកាសដល់ការបង្ហាញពីសក្តានុពលទេសចរណ៍នៃប្រទេសទាំងពីរ និងទាក់ទាញដល់ការវិនិយោគលើវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ រួមជាមួយវិនិយោគិន និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរដែលចូលរួមក្នុងសន្និសីទនេះ នឹងមានឱកាសភ្ជាប់ទំនាក់ទំនងរវាងគ្នា បង្កើតឱកាសវិនិយោគ និងតភ្ជាប់បណ្តាញធុរកិច្ចរវាងគ្នាផងដែរ។
សេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍
សេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍។ ANNOUNCEMENT on The Organization of the Annual Conference to consolidate the achievements made in 2024 and Set directions of the Ministry of Tourism in 2025.
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងគណៈប្រតិភូតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អញ្ជើញមកដល់ទីក្រុងចឹងចូវ ខេត្តហឺណាន ប្រកបដោយសុខសុវត្ថិភាព
ចឹងចូវ៖ យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងគណៈប្រតិភូតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិចឹងចូវ នៃទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព ព្រមទាំងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកជំទាវ Zhang Min អភិបាលរងខេត្តហឺណាន ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍បិទយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកុម្ភៈ…
សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ពិធីបិទ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន
សេចក្តីជូនដំណឹង ស្តីពីការរៀបចំព្រឹត្តិការណ៍ពិធីបិទ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។