ឯកឧត្តម វ៉ី សំណាង ទទួលជួបពិភាក្សាការងារជាមួយ វិស័យឯកជនអំពីគំរោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ

នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ។ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង…

ពិធីសំណេះសំណាលជាមួយគណៈកម្មការទូក «ង» និងឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមកីឡាករទូក «ង» មកពីខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មការទូក «ង» និងឧបត្ថម្ភលើកទឹកចិត្ត ដល់ក្រុមកីឡាករទូក «ង» ទាំងអស់ មកពីខេត្តកំពង់ចាម ដែលត្រូវចូលរួមប្រកួតប្រជែង ប្រណាំងទូក…

កម្រងរូបភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលជាខ្សែផ្លូវមេ យុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍

ខេត្តព្រះសីហនុ ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍ នៃក្រុងព្រះសីហនុ។ សមិទ្ធផលនេះ បាននិងកំពុងប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើប និងមានភាពរីកចម្រើន សម្រួលលំហូរចរាចរណ៍ ទាក់ទាញទេសចរជាតិ និងអន្តរជាតិ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក ធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានភាពសុខដុមក្នុងសង្គម។ សូមជម្រាបជូនថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រវែងសរុប៨៤គីឡូម៉ែត្រ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ…

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ៖ ប្រទេសកម្ពុជាពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីបើក «មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក» ដោយមានការអញ្ជើញចូលរួម អ្នកឧកញ៉ា តាន់ស្រ៊ី លីម ស៊ុនផេង ប្រធានស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោក លីម ស៊ីងហ្វាត សហប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងបណ្តាពាណិជ្ជករត្រកូលលីនទាំងអស់ទូទាំងពិភពលោក។ សូមជម្រាបជូនថា…

ធនាគាររដ្ឋវៀតណាម SBV ដាក់លក់ដេញថ្លៃលើទីផ្សារ នូវដុំមាសចំនួន ១៣តោនដើម្បីកាត់បន្ថយគម្លាតតម្លៃមាសសកល

វៀតណាម៖ ចាប់តាំងពីខែមេសា ឆ្នាំ២០២៤មក ធនាគាររដ្ឋវៀតណាម ឬ The State Bank of Vietnam ហៅកាត់ SBV បានដាក់លក់ដេញថ្លៃលើទីផ្សារ នូវដុំមាសចំនួន ១៣តោន តាមទេសាភិបាល SBV លោកស្រី Nguyen Thi Hong។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃទី ១២ ខែ១១ ឆ្នាំ២០២៤។ លោកស្រី បានកត់សម្គាល់ថា ធនាគាររដ្ឋវៀតណាមបានផ្គត់ផ្គង់មាស ១.៨២តោន…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងសន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន ក្រោមប្រធានបទ “កម្ពុជា-ចិន រួមគ្នាសរសេរជំពូកថ្មីនៃសហគមន៍ជោគវាសនារួម”

ខេត្តសៀមរាប៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងសន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន ក្រោមប្រធានបទ “កម្ពុជា-ចិន រួមគ្នាសរសេរជំពូកថ្មីនៃសហគមន៍ជោគវាសនារួម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា ចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យ៉ាង វ័នមីង ប្រធានសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជួបប្រាស្រ័យទាក់ទង និងសំណេះសំណាលដោយផ្ទាល់ជាមួយទេសចរជាតិ អន្តរជាតិ

ខេត្តសៀមរាប៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជួបប្រាស្រ័យទាក់ទង និងសំណេះសំណាលដោយផ្ទាល់ជាមួយទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកទស្សនានៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសាកសួរសុខទុក្ខ បង្កើនភាពស្និទ្ធស្នាល ផ្តល់ភាពកក់ក្តៅ ព្រមទាំងផ្តល់នូវស្នាមញញឹមក្នុងនាមប្រជាពលរដ្ឋខ្មែរ ជាពិសេស ការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពរួសរាយរាក់ទាក់ ការស្នាក់នៅប្រកបដោយផាសុកភាព ព្រមទាំងជម្រាបជូនអំពីតំបន់ទេសចរណ៍ កន្លែងកម្សាន្តប្លែកៗនិងទាក់ទាញ រួមជាមួយនឹងម្ហូបអាហារដ៏សម្បូរបែបនិងជំនួយដល់សុខភាពដែលមាននៅក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ KFCឥណ្ឌូណេស៊ីបិទហាងចំនួន ៤៧ កន្លែង និងបញ្ឈប់បុគ្គលិករាប់ពាន់នាក់

ឥណ្ឌូនេស៊ី ៖ ក្រុមហ៊ុន KFC នៅឥណ្ឌូនេស៊ី បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ជាង ៣៦លានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី៣ នៃឆ្នាំនេះ ដែលបណ្តាលឱ្យក្រុមហ៊ុន បានបិទហាងចំនួន ៤៧និងបញ្ឈប់បុគ្គលិកចំនួន២២៧៤ នាក់។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ម្ចាស់ KFC Indonesia គឺ Gelael និង Salim Group ក្រោម PT Fast Food Indonesia Tbk (FAST)…

កម្ពុជា-អង់គ្លេស ពិភាក្សាផ្លាស់ប្ដូរមតិយោបល់ផ្សព្វផ្សាយអំពីបរិយាស និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា

នេះបើតាមរយៈកិច្ចប្រជុំតុមូលធុរកិច្ច កម្ពុជា-អង់គ្លេស ដឹកនាំចូលរួមដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការទទួលស្វាគមន៍ពីតំណាងរដ្ឋាភិបាលចក្រភពអង់គ្លេស លោក Simon Brown នៃការិយាល័យធុរកិច្ច និងពាណិជ្ជកម្ម ក្រោមការសហការរៀបចំពីក្រុមហ៊ុន KPMG កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរមតិយោបល់លើកិច្ចការងារវិនិយោគឯកជន ផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងណែនាំក្រុមហ៊ុនមួយចំនួនរបស់អង់គ្លេសដែលមានសក្ដានុពលអាចមកកម្ពុជាដើម្បីសិក្សាលទ្ធភាពបណ្ដាក់ទុនលើវិស័យដែលទទួលបានការលើកទឹកចិត្តណាមួយផងដែរ។ សូមជម្រាបជូនថា ចក្រភពអង់គ្លេសគឺជាប្រទេសចុងក្រោយក្នុងឆ្នាំ២០២៤នេះ ដែលលោកឧបនាយករដ្ឋមន្ត្រី…

កម្ពុជា-ហូឡង់ បើកកិច្ច​ពិភាក្សា​ពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ​

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Remco Johannes an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) បានជួបពិភាក្សាគ្នា ដើម្បីពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ​រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ ថ្លែងក្នុងជំនួប កាលព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកអគ្គរាជទូតហូឡង់ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ច​។ នាឱកាសនោះ ក្រៅពីបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា…