ព្រឹត្តិការណ៍ថ្មីៗ

«ទឹកធ្លាក់ជ្រាវ» ជាទីលម្ហែកាយដ៏ត្រជាក់ត្រជុំសម្រាប់ទេសចរជាតិ អន្តរជាតិ សម្រាកលម្ហែនារដូវកាលបៃតង (Green Season) ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៦-២០២៨ និងផែនការថវិកា ឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍ រួមគ្នាជួយផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) និងប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីកំណើនទេសចរ និងសេដ្ឋកិច្ចជាតិ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយ ឯកឧត្តមរដ្ឋមន្ត្រី នេត ភ័ក្ត្រា ដំណើរទស្សនកិច្ចប្រចាំឆ្នាំ២០២៥ របស់សាស្ត្រាចារ្យ សិស្ស-និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដែលសហការគាំទ្របញ្ចុះតម្លៃដោយក្រសួងទេសចរណ៍ ក្នុងការជំរុញចលនាទេសចរណ៍របស់សិស្ស-និស្សិតក្នុងរដូវកាលបៃតង (Green Season)

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ដើម្បីចូលរួមប្រតិបត្តិការទូទាត់ក្នុងសភាផាត់ទាត់ជាតិបាន?

១-សមាជិកផ្ទាល់ សំដៅលើគ្រឹះស្ថានហិរញ្ញវត្ថុដែលធ្វើប្រតិបត្តិការទូទាត់សងប្រាក់អន្តរធនាគារ និងបំពេញ កាតព្វកិច្ចទូទាត់តាមរយៈប្រព័ន្ធដោយប្រើគណនីទូទាត់របស់ខ្លួនជាប្រាក់រៀល និង/ឬ ប្រាក់ដុល្លារអាមេរិក នៅធនាគារជាតិនៃកម្ពុជា។ សមាជិកផ្ទាល់ត្រូវមាន ៖ ◇ គណនីទូទាត់នៅធនាគារជាតិនៃកម្ពុជា ◇ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ជាស្រេច ស្របតាមស្តង់ដារបច្ចេកទេស និងប្រតិបត្តិការសម្រាប់ភ្ជាប់មក ប្រព័ន្ធផាត់ទាត់ជាតិ ◇ បំពេញរាល់កាតព្វកិច្ចដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់សេវាសភាផាត់ទាត់ជាតិ ។ ២-សមាជិកមិនផ្ទាល់ សំដៅលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលអាចផាត់ទាត់ និងទូទាត់មូលប្បទានបត្រ និងបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិករបស់ខ្លួន តាមរយៈសមាជិកផ្ទាល់ដែលខ្លួនបានជ្រើសរើស ដោយត្រូវមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីធនាគារជាតិនៃកម្ពុជា។ សមាជិកមិនផ្ទាល់មិនតម្រូវឱ្យមាមាន៖ ◇ គណនីទូទាត់នៅធនាគារជាតិនៃកម្ពុជាឡើយ…

តើអ្វីទៅជាសភាផាត់ទាត់ជាតិ?

ធនាគារជាតិនៃកម្ពុជា៖ សភាផាត់ទាត់ជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ ដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់គ្រឹះស្ថានធនាគារក្នុងការផាត់ទាត់ និងទូទាត់កាតព្វកិច្ចអន្តរធនាគារ ដែលកើតឡើងពីប្រតិបត្តិការ ពាណិជ្ជកម្មរបស់ភ្នាក់ងារសេដ្ឋកិច្ច។ ប្រព័ន្ធផាត់ទាត់ជាតិដំណើរការដោយសភាផាត់ទាត់ជាតិដែលមានទីតាំងនៅក្នុងធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធផាត់ទាត់ជាតិ (NCS) ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ដើម្បីពង្រឹងសុវត្ថិភាពប្រព័ន្ធស្របទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលជាងមុនដល់សមាជិក និងដើម្បីពង្រឹងសមត្ថភាពផាត់ទាត់ឲ្យស្របទៅនឹងការអភិវឌ្ឍនៃវិស័យធនាគារនិងសេដ្ឋកិច្ច ។ ប្រព័ន្ធផាត់ទាត់ជាតិត្រូវបានអភិវឌ្ឍន៍ ទៅជាប្រព័ន្ធស្វ័យប្រវត្តិ និងត្រូវបានដាក់ឲ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០១២ ដែលមានសមត្ថភាពផាត់ទាត់ជា លក្ខណៈមជ្ឈការលើការទូទាត់សងប្រាក់អន្តរធនាគារដោយមូលប្បទានបត្រ និងបញ្ជាទូទាត់សងប្រាក់ជាអេឡិចត្រូនិក ដែលមានដូចជា ឥណទានផ្ទាល់ ឥណពន្ធផ្ទាល់ និងបញ្ជាផ្ទេរប្រាក់ជាប្រាក់រៀលនិងដុល្លារអាមេរិក។ ធនាគារជាតិនៃកម្ពុជាក៏បានផ្តល់ទីតាំងសម្រាប់ជាមណ្ឌលដោះដូរមូលប្បទានបត្រចំពោះសមាជិក ដើម្បីដោះដូរ…

ហេតុអ្វីត្រូវវិនិយោគនៅកម្ពុជា?

CDC៖ ដំណើរការអនុម័តមានភាពងាយស្រួលចំពោះសំណើគម្រោងវិនិយោគដែលបានដាក់ស្នើសុំ និងពិនិត្យតាមរយៈការិយាល័យច្រកចេញចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ប្រសិនបើវិស័យរបស់គម្រោងវិនិយោគដែលបានស្នើឡើងមិនស្ថិតនៅក្នុង “បញ្ជីហាមឃាត់ ” នោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងចេញវិញ្ញាបនប័ត្រចុះបញ្ជីគម្រោងវិនិយោគក្នុងរយៈពេល ២០ ថ្ងៃធ្វើការ។

ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកបុណ្យទន្លេលើកទី៨ នៅខេត្តរៀមរាប

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលបំណងនៃពិធិបុណ្យទន្លេ គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតាមដងទន្លេ និងលើកទឹកចិត្តក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍

ព័ត៌មានថ្មីៗ