ក្រុមហ៊ុន Shanghai Geoharbour Group បានដាក់ទុនវិនិយោគនៅកម្ពុជាជាង២០០គម្រោង
ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក XU Shilong អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនាព្រឹកនេះ គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីសាវតាររបស់ក្រុមហ៊ុនដែលមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី…
ក្រុមហ៊ុនធំៗ ១៥០ ត្រៀមឱកាសការងារជាង ៣ម៉ឺនកន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៍ការងារនាចុងសប្តាហ៍នេះ
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤” នៅអាគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃជាប់គ្នា នៅថ្ងៃសៅរ៍-អាទិត្យ ទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។ ពិព័រណ៍ការងារ…
វៀតណាមនឹងធ្វើវិសោធនកម្មផែនការថាមពលជាតិ ដើម្បីរួមបញ្ចូលថាមពលនុយក្លេអ៊ែរ
បរទេស៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសវៀតណាមនឹងធ្វើវិសោធនកម្មផែនការអភិវឌ្ឍន៍ថាមពលជាតិរបស់ខ្លួនដែលត្រូវបានគេស្គាល់ថា PDP8 ដើម្បីរួមបញ្ចូលជម្រើសសម្រាប់ថាមពលនុយក្លេអ៊ែរ និងអ៊ីដ្រូសែន។ លោក Nguyen Hong Dien បានប្រាប់រដ្ឋសភាក្នុងកិច្ចប្រជុំមួយនៅទីក្រុងហាណូយថា PDP8 នឹងត្រូវបានធ្វើវិសោធនកម្មក្នុងមធ្យោបាយមួយដើម្បីបន្ថែមសារធាតុដែលអាចកកើតឡើងវិញបន្ថែមទៀត រួមទាំងថាមពលព្រះអាទិត្យ និងខ្យល់។ PDP8 ដែលត្រូវបានអនុម័តកាលពីខែឧសភាឆ្នាំមុននឹងបង្កើនសមត្ថភាពផលិតថាមពលដែលបានដំឡើងសរុបរបស់ប្រទេសនេះឱ្យលើសពី 150 GW នៅឆ្នាំ 2030 ពីជាង 80 GW នៅចុងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ គោលដៅអភិវឌ្ឍន៍ខ្យល់ និង LNG…
កំណើន GDP របស់ម៉ាឡេស៊ីទំនងជាបានធ្លាក់ចុះមកត្រឹម 5.3 % នៅក្នុងត្រីមាសទី3 ដោយបន្ថយពីកម្រិតខ្ពស់រយៈពេល 18 ខែ
គូឡាឡាំពួ៖ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីត្រូវបានព្យាករណ៍ថានឹងកើនឡើង 5.3 ភាគរយនៅក្នុងត្រីមាសទី 3 ធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យបឋមដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (ខែតុលា 21) ។ ការព្យាករណ៍កំណើននេះ ទោះបីជាខ្ពស់ជាងការព្យាករណ៍មធ្យម 5.1% នៅក្នុងការស្ទង់មតិរបស់ Bloomberg ក៏ដោយ ក៏សញ្ញាបង្ហាញពីការថយចុះពីល្បឿន 5.9% ដែលត្រូវបានកត់ត្រានៅក្នុងត្រីមាសទី 2 ដែលជាការរីកចម្រើនលឿនបំផុតក្នុងរយៈពេល 18 ខែ។ ការធ្លាក់ចុះនេះបានកើតឡើងនៅពេលដែលការចំណាយរបស់គ្រួសារ ការនាំចេញ និងការវិនិយោគបានថយចុះ។ តួលេខ GDP ចុងក្រោយ នឹងត្រូវបង្ហាញនៅថ្ងៃទី…
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតអោយ ម្ចាស់ក្រុមហ៊ុនឯកជនធំៗនៃ ក្រុងចឹងចូវ និងខេត្តហឺណាន ចំនួន ២២ក្រុមហ៊ុន ចូលជួបពិភាក្សាពីការវិនិយោគ
ទីក្រុងចឹងចូវ៖ បន្ទាប់ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករ កីឡាការីនី ចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣និងព្រឹត្តិការណ៍ «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដោយជោគជ័យយ៉ាងត្រចះត្រចង់គួរជាទីមោទនៈជូនជាតិរួចមក។ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសទេសចរណ៍សំខាន់ៗរបស់ក្រុងចឹងចូវ និងខេត្តហឺណាន សរុបចំនួន ២២ ក្រុមហ៊ុន និងសហគ្រាស ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារលំដាប់ខ្ពស់ និងនាំភ្ញៀវទេសចរ រួមជាមួយផ្នែកពាក់ព័ន្ធ ដូចជាប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុចិន សមាគមទេសចរណ៍ខេត្តហឺណាន សមាគមវ៉ូស៊ូខេត្តហឺណាន…
អភិបាលរាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំខណ្ឌ និងសង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ តែជាអ្នកបម្រើរបស់ពលរដ្ឋ
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ថ្នាក់ដឹកនាំខណ្ឌ និងសង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋនោះទេ តែជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។ ការលើកឡើងរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់២០២៣) នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។…
ឯកឧត្តម ហេង សួរ ប្រកាសបើកកម្មវិធី ប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកកម្មវិធី ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។ ថ្លែងក្នុងឱកាសបើកកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ មានគោលបំណងបំផុសបំផុលឧត្តមភាពជំនាញ និងណែនាំដល់យុវជនអំពីជំនាញផ្សេងៗដែលមានមូលដ្ឋានលើវិជ្ជាជីវៈអាជីព ព្រមទាំងបំពាក់នូវមធ្យោបាយ…
សហគមន៍ខ្មែរ និស្សិត និងកម្មសិក្សាការី ពលករជំនាញនៅប្រទេសជប៉ុន ចូលរួមកម្មវិធីច្រូតស្រូវ និងដាល់អំបុកសាមគ្គី
ជប៉ុន៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសហការជាមួយក្រុមការងារយុវជន ESEA រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅក្នុងខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលមានការចូលរួមពីបងប្អូនសហគមន៍ខ្មែរ និស្សិត និងកម្មសិក្សាការី ពលករជំនាញដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុន សរុបប្រមាណជាង ២០០នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ដើម្បីជួបជុំបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ…
ស្ថានទូតចិនស្នើកម្ពុជារៀបចំកិច្ចប្រជុំរវាងរដ្ឋាភិបាលជាមួយបណ្តាក្រុមហ៊ុនវិនិយោគចិននៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកសំណើចំនួន២ចំណុចដល់ក្រសួងការងារគឺ ទី១ ស្នើឱ្យមានការរៀបចំកិច្ចប្រជុំរវាងភាគីរាជរដ្ឋាភិបាលកម្ពុជា ជាមួយបណ្តាក្រុមហ៊ុនវិនិយោគរបស់ចិននៅកម្ពុជា ដើម្បីស្វែងយល់ពីតម្រូវការក្នុងការបណ្តះបណ្តាលជំនាញបច្ចេកទេសសម្រាប់ប្រទេសកម្ពុជា និងទី២ ស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យមើលលើការចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួងនៃប្រទេសចិនផងដែរ។ សំណើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយឯកឧត្តម ឯកឧត្តម វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា…
រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួនជាង ៦ម៉ឺនកន្លែងសម្រាប់ឆ្នាំ២០២៥
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាហារូបការណ៍ផ្នែកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ២០២៥ ចំនួន ៦៧៣០០ កន្លែង។ ការផ្តល់អាហារូបករណ៍នេះគឺស្ថិតនៅក្នុងក្របខណ្ឌនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។ បើតាមឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា អាហារូបករណ៍ចែកចេញជាពីរប្រភេទ ទី១៖ កម្មវិធីបណ្តុះបណ្តាលរយៈពេលវែងដែលមានប្រភេទ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។ និងទី២៖…