សេចក្តីជូនដំណឹងស្តីពី ការបង្ក និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ
រាជរដ្ឋាភិបាលបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅស្ថាន និងប្រជាពលរដ្ឋ
ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សម្រួលក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍
ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានចេញសារាចរណែនាំ ស្តីពីការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសម្រួល ក្នុងការបើកគណនីសន្សំ និងផ្តល់សេវាហិរញ្ញវត្ថុ ជូនសហគ្រាសធុនមីក្រូ តូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍។ យោងតាមសារាចរណែនាំចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ក្នុងគោលបំណងចូលរួមចំណែក អនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ព្រមទាំងជួយសម្រួល ដល់ប្រតិបត្តិការទូទាត់សងប្រាក់ របស់សហគ្រាសធុនមីក្រូតូច និងមធ្យម និងបុគ្គលស្វ័យនិយោជន៍ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដូចខាងក្រោម៖…
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសឡាវ
(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» ដែលមានការអញ្ជើញចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសអាស៊ាន ក្រោមកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពី ឯកឧត្តម…
សេចក្តីប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand
សេចក្តីប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម បានលើកឡើងថា មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand International ២០២៤នៅកម្ពុជាបណ្ដាលមកពី ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះ។
កម្ពុជាជំរុញវៀតណាមឱ្យផ្លាស់ប្តូរជំនួបនានាពាក់ព័ន្ធនឹងវិស័យអាទិភាពមួយចំនួន ដើម្បីទាក់ទាញការវិនិយោគនិងពាណិជ្ជកម្ម
កម្ពុជាជំរុញវៀតណាមឱ្យផ្លាស់ប្តូរជំនួបនានាពាក់ព័ន្ធនឹងវិស័យអាទិភាពមួយចំនួន ដើម្បីទាក់ទាញការវិនិយោគនិងពាណិជ្ជកម្ម ប្រទេសវៀតណាម៖ ប្រទេសកម្ពុជាបានជំរុញនិងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរនូវជំនួបនានាជាមួយនឹងប្រទេសវៀតណាមពាក់ព័ន្ធនឹងវិស័យអាទិភាពមួយចំនួន ដើម្បីទាញយកផលប្រយោជន៍នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា និងទីក្រុងហូជីមិញសំដៅជំរុញពាណិជ្ជកម្ម ការទាក់ទាញវិនិយោគ ឬការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ប្រជាជននិងប្រជាជន និងការលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរជាដើម។ នៅក្នុងឱកាសបំពេញបេសកកម្មការទូតសេដ្ឋកិច្ចនៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម បុង សុវត្ថិ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់លោកជំទាវ ខៀវ សុផានី រដ្ឋលេខាធិការទទួលបន្ទុកការទូតសេដ្ឋកិច្ច បានជួបពិភាក្សាការងារជាមួយ លោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។…
ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) អំពីនីតិវិធីនាំចេញផលិតផលកសិផលកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) អំពីនីតិវិធីនាំចេញផលិតផលកសិផលកម្ពុជា ឆ្លងកាត់ប្រទេសថៃទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ (SPS) ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស មន្រ្តីជំនាញរបស់ក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងគណៈប្រតិភូរបស់FASMEC…
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ និងទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ និងទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ឧកញ៉ាកែវ មុំ។ នៅក្នុងកិច្ចប្រជុំខាងលើ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាបានស្នើសុំការជួយគាំទ្រ និងស្វែងរកកិច្ចសហការនានាជាមួយនឹងក្រសួងពាណិជ្ជកម្ម ជាពិសេសបានស្នើសុំអនុសាសន៍ណែនាំ សម្រាប់ជាធាតុចូលលើគម្រោងក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា(CTC) ដោយបានបង្ហាញថាមជ្ឈមណ្ឌលនេះគ្រោងបង្កើតឡើងក្នុងបំណងជួយលើកស្ទួយផលិតផលដែលផលិតដោយសហគ្រាសក្នុងស្រុក ប្រមូលផ្តុំផលិតផលក្នុងស្រុក តាំងបង្ហាញផ្សព្វផ្សាយ និងចែកចាយផលិតផលទាំងនោះដល់អ្នកប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស៕
ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូក្រុមហ៊ុន iBlooming
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណប្រតិភូក្រុមហ៊ុន iBlooming ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្រ្តីជំនាញមកពីនាយកដ្ឋានពាក់ព័ន្ធ ជាច្រើនរូប។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅដល់គណប្រតិភូក្រុមហ៊ុន iBlooming និងសម្ដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន iBlooming។ ក្នុងជំនួបនោះ iBlooming បានធ្វើបទបង្ហាញវេទិកា…
អ្នកជំនាញ៖ ប្រធាន ឬអ្នកគ្រប់គ្រង សហគ្រាសមីក្រូ តូច និងមធ្យមទាំងអស់ គួរពង្រឹង Soft Skillរបស់ខ្លួន ដើម្បីធ្វើឱ្យការគ្រប់គ្រងអាជីវកម្មទទួលបានជោគជ័យ
លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា បានជំរុញឱ្យ ប្រធាន ឬអ្នកគ្រប់គ្រង សហគ្រាសមីក្រូ តូច និងមធ្យម ត្រូវអភិវឌ្ឍជំនាញ Soft Skill និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលជាតម្រូវការ និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមាននិរន្តរភាព ទើបជំរុញការធ្វើអាជីវកម្មរបស់ខ្លួនបានជោគជ័យ។ លោកបណ្ឌិត លើកឡើងនៅក្នុងវេទិកាពិភាក្សា ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុក្នុង អាជីវកម្មសហគ្រាសមីក្រូ តូច និងមធ្យម នេះថា ជុំវិញការធ្វើជំនួញ ច្បាស់ណាស់គឺម្ចាស់អាជីវកម្មចង់បានប្រាក់ចំណូល និងការ គ្រប់គ្រង់អាជីវកម្មប្រកបដោយនិរន្តរភាព។ បញ្ហានេះម្ចាស់អាជីវកម្ម ត្រូវតែពង្រឹងនិងពង្រីកជំនាញ…
ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន បានដឹកនាំយកអំណោយកូនត្រី និងមេពូជ មកប្រគល់ជូនរដ្ឋបាលស្រុកវ៉ារិន ខេត្តសៀមរាប
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំយកអំណោយកូនត្រី និងមេពូជ ដែលជាអំណោយឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា មកប្រគល់ជូនរដ្ឋបាលស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងពិធីលែងកូនត្រី នៅសហគមន៍អភិរក្សត្រីពូជ ត្រពាំងតាត្រាវ ស្ថិតនៅភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប និងពិធីដាំកូនឈើ។ ក្នុងដំណើរនោះមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង…