ប.ស.ស បង្ហាញសមាជិកឱ្យចេះពិនិត្យមើលប័ណ្ណមាន ឬ មិនមានសុពលភាព ងាយស្រួលក្នុងការប្រើប្រាស់
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញសមាជិក ប.ស.ស. ឱ្យចេះពិនិត្យមើលប័ណ្ណរបស់ខ្លួនថា តើមាន ឬ មិនមានសុពលភាព ដើម្បីងាយស្រួលក្នុងការប្រើប្រាស់សេវា ពិសេសសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស។ បើតាម ប.ស.ស បានបញ្ជាក់ថា «ងាយៗ! ឥឡូវនេះ សមាជិក ប.ស.ស. ទាំងអស់ អាចពិនិត្យមើលថា ប័ណ្ណសមាជិក ប.ស.ស. របស់ខ្លួនមានសុពលភាព ឬ មិនមានសុពលភាព ដោយគ្រាន់តែចូលទៅកាន់កម្មវិធីទូរស័ព្ទដៃ ប.ស.ស. រួចចុចលើប៊ូតុងព័ត៌មានផ្ទាល់ខ្លួន នោះនឹងបង្ហាញពីព័ត៌មាន…
រដ្ឋបាលខេត្តបាត់ដំបង៖ នៅក្នុងខេត្តបាត់ដំបង មានមុខសញ្ញាក្មេងទំនើងកំពុងគ្រប់គ្រងបច្ចុប្បន្នចំនួន៤៧៨នាក់ ស្មើនឹង១០០ក្រុម
ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា នៅក្នុងខេត្តបាត់ដំបង មានមុខសញ្ញាក្មេងទំនើងកំពុងគ្រប់គ្រងបច្ចុប្បន្នចំនួន៤៧៨នាក់ ស្មើនឹង១០០ក្រុម និងមុខសញ្ញាទោល១៤៩នាក់ដែលធ្លាប់មានការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ២៣៣នាក់,គ្រឿងញៀន២៨នាក់,បង្កការអុកឡុក១១៧នាក់,បង្ហោះម៉ូតូ៩៣នាក់ និងគេចសាលា៧នាក់ ក្នុងនោះបង្រ្កាបបានក្នុងខែធ្នូ ឆ្នាំ២០២៤ ចំនួន៦ករណី ឃាត់ខ្លួន២០នាក់។ របាយការនេះត្រូវបានរាយការណ៍ដោយ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែធ្នូឆ្នាំ២០២៤កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥កន្លងទៅ។ នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធរនិងកងកម្លាំងឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនត្រូវយកចិត្តទុកដាក់ពង្រឹងការបង្រ្កាប និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម សុខ…
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្លេះ
(បុរេប្រវត្តិនៅតំបន់អង្គរ) កំណើតអង្គរចាប់ផ្តើមឡើងជាមួយនឹងការឡើងគ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២ ដោយមានរៀបចំធ្វើពិធីរាជាភិសេកឱ្យទៅជាស្តេចចក្រវាលនៅលើកំពូលភ្នំគូលេន នៅគ.ស.៨០២។ ព្រះអង្គគង់ប្រថាប់នៅរាជធានីហរិហរាល័យដែលសព្វថ្ងៃយើងស្គាល់ថា តំបន់រលួស ស្ថិតនៅចម្ងាយប្រហែល១០គីឡូម៉ែត្រពីទីក្រុងសៀមរាប។ ក៏ប៉ុន្តែ បើប្រវត្តិសាស្ត្រអង្គរកម្រិតដូចពោលមកអម្បាញ់មិញនេះ ហាក់ដូចជាស្រាលពេក តាមពិតទៅអង្គរមានប្រវត្តិវែងឆ្ងាយជាងនេះ បើគ្រាន់តែពោលយោងទៅលើភស្តុតាងនៃការមកតាំងទីសម័យមុនអង្គរ លើផ្ទៃដីដ៏ធំធេងនៅតំបន់ជុំវិញប្រាសាទអកយំ ។ បើពោលពីសិលាចារឹកដំបូងៗវិញ គេប្រទះឃើញសិលាចារឹកដ៏ចំណាស់មួយដែលមានកាលបរិច្ឆេទតាំងពីគ.ស ៦៧៤ មកម៉្លេះ ។ តាមពិតទៅចន្លោះពីសតវត្សទី៦ដល់ទី៩ នៃគ.ស. គេឃើញមានការលើកឡើងពីព្រះនាមនៃព្រះមហាក្សត្រ ទីក្រុង និងរាជធានី ដែលតាំងនៅក្នុងតំបន់អង្គររយៈពេលខ្លី តែមិនដឹងនៅទីណាពិតប្រាកដ និងសំណល់គ្រឹះប្រាសាទខ្លះៗ។ ក៏ប៉ុន្តែនៅសម័យមុននេះទៅទៀត ពេលដែលពុំទាន់មានអក្សរចារឹកផ្សេងៗ គេដឹងអំពីតំបន់អង្គរនេះតិចតួចណាស់។…
Apple គ្រោងលក់ iPhone បញ្ចុះតម្លៃទ្រង់ទ្រាយធំនៅប្រទេសចិន ចំពេលមានការប្រកួតប្រជែងកើនឡើង
ក្រុមហ៊ុន Apple និងផ្តល់ការលក់បញ្ចុះតម្លៃដ៏កម្របំផុតមួយ រហូតដល់ទៅ ៥០០យ៉ន់ (៦៨,៥០ដុល្លារ) ទៅលើម៉ូដែល iPhone ជំនាន់ចុងក្រោយរបស់ខ្លួន នៅក្នុងប្រទេសចិន ខណ:ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ព្យាយាមការពារចំណែកទីផ្សាររបស់ខ្លួន ចំពេលមានការកើនឡើងនៃការប្រកួតប្រជែងពីសំណាក់គូប្រជែងក្នុងស្រុក ដូចជា Huawei ។ នេះបើតាមកាចុះផ្សាយពីសារព័ត៌មាន CNA។ ការផ្តល់ជូនពិសេសនេះនឹងមានរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ដោយអនុវត្តចំពោះម៉ូដែល iPhone ជាច្រើន។ តួយ៉ាងដូចជាទូរស័ព្ទ iPhone 16 Pro ដែលមានតម្លៃដើម…
នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសកូរ៉េខាងត្បូង
នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសកូរ៉េខាងត្បូងនោះឡើយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនបានជួបហេតុការណ៍ធ្លាក់ នៅអាកាសយានដ្ឋានអន្តរជាតិ Muan ដែលបានសម្លាប់មនុស្សអស់ ១៧៩ នាក់ កាលពីពេលថ្មីៗកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។ ប៉ូលីសនៅក្នុងខេត្ត South Jeolla ដែលជាកន្លែងធ្លាក់យន្តហោះ បាននិយាយនៅថ្ងៃទី២ ខែមករា ថា ៖”ក្រុមស៊ើបអង្កេតបានដាក់បម្រាមចំពោះការធ្វើដំណើរចេញក្រៅប្រទេស ទៅលើមនុស្សពីរនាក់ ដោយក្នុងនោះរួមទាំងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Jeju Air លោក Kim E-bae ផងដែរ” ។…
មហាសេដ្ឋីកំពូលឥណ្ឌា Adani លក់ភាគហ៊ុនតម្លៃ ២ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនសិង្ហបុរីគ្រប់គ្រង
ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីលំដាប់កំពូលឥណ្ឌា លោក Gautam Adani កាលពីពេលថ្មីៗនេះ បានប្រកាសដកខ្លួនចេញទាំងស្រុងពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Adani Wilmar ដោយលក់ភាគហ៊ុនទាំងអស់របស់ខ្លួន ទៅឲ្យដៃគូ Wilmar International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក្នុងកិច្ចព្រមព្រៀងតម្លៃប្រមាណ ២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ Adani Enterprises Ltd ដែលជាម្ចាស់ភាគហ៊ុនធំជាងគេ កាន់កាប់ដល់ទៅ ៤៣,៩៤% នៅក្នុងក្រុមហ៊ុន Adani Wilmar Ltd…
បើកទំព័រឆ្នាំថ្មី ថៃសម្រេចបានភាពជោគជ័យធំមួយ ដោយក្លាយជាដៃគូផ្លូវការរបស់ក្រុម BRICS
យោងតាមក្រសួងការបរទេសថៃ បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសថៃ បានក្លាយជាដៃគូផ្លូវការរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីចកម្រើនខ្លាំង BRICS ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នេះតទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។ យោងតាមក្រសួង បានបង្ហាញឲ្យដឹងទៀតថា ភាពជាដៃគូនេះ ត្រូវបានគេរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្តល់ឱកាសសម្រាប់ប្រទេសថៃ និងសមាជិក BRICS ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។ BRICS បណ្តុំដោយប្រទេសមានទីផ្សារកំពុងរីកចម្រើនខ្លាំង និងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសក្តានុពលខ្ពស់។ ក្រសួងរបរទេសថៃ ក៏បានបង្ហាញក្តីរំពឹងទុកខ្ពស់ថា ភាពជាដៃគូនេះ នឹងជំរុញទំនាក់ទំនងរវាងប្រទេសថៃ និងសមាជិកក្រុម BRICS…
រដ្ឋាភិបាល បង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ
រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ នៃគណៈកម្មាធិការ អន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដើម្បីសម្របសម្រួលការលើកលែងពន្ធ ការបន្ធូរបន្ថយពន្ធ ឬការដាក់ពន្ធជាបន្ទុករបស់រដ្ឋ ដើម្បីជាមូលដ្ឋាននៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសស្តីពី ការបង្កើតក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលផ្សាយចេញកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា ក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ នៃគណៈកម្មាធិការ អន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ មានសមភាពចំនួន ១២រូប ក្នុងនោះ៖…
វិនិយោគិនអន្តរជាតិសំឡឹងឃើញការវិនិយោគបៃតងនៅកម្ពុជា តាមរយៈការបង្កើតរោងចក្ររថយន្តអគ្គីសនី
ក្រុមហ៊ុន ADATA Technology Co., Ltd. បានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្ររថយន្តអគ្គីសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួសឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុង។ ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើ ក្នុងជំនួបសម្តែងការគួរសមរវាងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក ស៊ីម៉ុន ជិន (Simon Chen) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ADATA Technology Co., Ltd. និងសហការី…
ឆ្នាំ២០២៥ វិស័យកសិកម្មបានត្រូវព្យាករមានកំណើន១,១ភាគរយ
ភ្នំពេញ៖ រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០២៥នេះ បានព្យាករថាវិស័យកសិកម្ម នឹងមានការកើនឡើង១,១% បើធៀបនឹងឆ្នាំ២០២៤ ដោយសារការរំពឹងទុក នូវកំណើនល្អនៃអនុវិស័យដំណាំនិងចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។ យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ អនុវិស័យដំណាំ ត្រូវបានរដ្ឋាភិបាលរំពឹងថា នៅតែរក្សាកំណើនល្អ ដោយសារការកើនឡើងនូវការវិនិយោគ ទាំងក្នុងស្រុកនិងពីបរទេស លើការកែច្នៃផលិតផលកសិកម្ម ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់ រាជរដ្ឋាភិបាល ដូចជា ការផ្តល់ហិរញ្ញប្បទានសម្បទាន ក្នុងការជំរុញផលិតកម្មក្នុងស្រុកនិងការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។ ចំណែកអនុវិស័យចិញ្ចឹមសត្វក៏ត្រូវបានព្យាករដែរថានឹងបន្តងើបសន្សឹមៗ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើ ការនាំចូលសាច់បង្កក ដែលនឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក ខណៈអនុវិស័យនេសាទត្រូវបានព្យាករថា…