ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃដល់កម្រិតទាបបំផុត រយៈពេល ៣៤ឆ្នាំ ធៀបនឹងប្រាក់ដុល្លារអាមេរិក
អន្តរជាតិ៖ ប្រាក់យ៉េនរបស់ជប៉ុន នៅថ្ងៃពុធ ទី២៧ ខែមីនា សប្ដាហ៍នេះ បានធ្លាក់ចុះដល់កម្រិតទាប ក្នុងរយៈពេល ៣៤ឆ្នាំ ធៀបនឹងប្រាក់ដុល្លារអាមេរិក ដោយធ្លាក់ដល់តម្លៃ ១៥១,៩៧យ៉េន ក្នុង ១ដុល្លារ។ នៅកម្រិតទាបបំផុតរបស់ខ្លួន អំឡុងពេលជួញដូរ នៅថ្ងៃពុធនេះ រូបិយប័ណ្ណជប៉ុនបានធ្លាក់ចុះប្រហែល ០,២ភាគរយ និងទាបជាងកម្រិតពីមុន ដែលមានតម្លៃ ១៥១,៩៤យ៉េន ក្នុង ១ដុល្លារ ជាកម្រិតដែលអាជ្ញាធរជប៉ុនបានចូលទៅអន្តរាគមន៍ កាលពីខែតុលា ឆ្នាំ២០២២ ដើម្បីជួយគាំទ្រដល់តម្លៃប្រាក់យ៉េន។ នេះគឺជាការធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ប្រាក់យ៉េន គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៩០…
តើអ្នកជាប់ពន្ធតូចត្រូវបំពេញកាតព្វកិច្ចអ្វីខ្លះ?
1. ការចុះបញ្ជីពន្ធដារ 2.ការកាន់់បញ្ជីកាគណនេយ្យ 3.វិធានវិក្កយបត្រ 4.ការដាក់លិខិតប្រកាស និងបង់ពន្ធអាករនានា
តើអ្វីដែលកំណត់ថាជាអ្នកជាប់ពន្ធតូច?
អ្នកជាប់ពន្ធ ត្រូវបានកំណត់ចំណាត់ថ្នាក់តាម២ករណីដោយឡែកពីគ្នា ចំពោះសហគ្រាសដែលប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក.ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស. ការកំណត់ចំណាត់ថ្នាក់ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ត្រូវផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅតាមវិស័យចម្បងរួមមានវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម។ ខ. ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមទ្រព្យសកម្មអាជីវកម្ម. ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសមិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្ដែង ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធត្រូវបានធ្វើឡើងវិញដោយផ្អែកលើតម្លៃទ្រព្យសកម្មដែលប្រើប្រាស់ក្នុងអាជីវកម្ម។
ខេត្តព្រះសីហនុ រៀបចំពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា»
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» នៅទីលានតេជោ ក្រុងព្រះសីហនុ នាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ។ នៅក្នុងឱកាសបើកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ឯកឧត្តម គួច ចំរើន បានថ្លែងថា ទឹកដីតំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ត្រូវបានប្រសិទ្ធនាមថា «តារារះនាទិសនិរតី» ហើយការបង្កើតនូវព្រឹត្តិការណ៍នេះឡើង គឺក្នុងគោលបំណង៖ ១. បង្កើនការទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន…
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូតំណាងក្រុមហ៊ុន និងសហគ្រាសធំៗចំនួន១៧ របស់ចិនចូលជួបពិភាក្សាការងារ
ជួបជាមួយ លោក សុិន មីងរ៉ុង (Shen Mingrong) ប្រធានក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ ក្រុមហ៊ុនZhenjiang ZhoungChao New Material Co,Ltd. បង្កើតឡើងក្នុងឆ្នាំ ២០០២ ដែលជាក្រុមហ៊ុនឯកទេសក្នុងការផលិត និងអភិវឌ្ឍផលិតអ៉ីសូឡង់ ក្រណាត់សរសៃ និងក្រណាត់ប៉ាក់។ ក្រុមហ៊ុននេះមានទីតាំងនៅ Jiaxing ខេត្ត…
ក្រសួងពាណិជ្ជកម្ម អនុវត្តគម្រោង RT4D ដើម្បីជួយពង្រឹងសហគ្រិនកម្ពុជាដែលមានពិការភាព
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងអនុវត្តនូវគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ RT4D ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្នរបស់កម្ពុជា និងលើកទឹកចិត្ត ដល់ជនមានពិការភាពដែលជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យមដាក់ពាក្យស្នើសុំការគាំទ្រផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ បញ្ចកោណទី៣ មុំទី៤ ចំណុចទី៤ ស្តីពីការពង្រឹងការការពារកម្មសិទ្ធិបញ្ញា ការលើកកម្ពស់ការបង្កើតផលិតផលនិងសេវាកម្មថ្មីៗ ការច្នៃប្រឌិតនិងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងអនុវត្តគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ RT4D ។ គម្រោង…
សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ ចំនួន១៧ របស់ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោក ស៊ិន មីងរ៉ុង…
ក្រុមហ៊ុន Maekyung Media Group កំពុងមើលឱកាសវិនិយោគនៅកម្ពុជា
ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។ ក្រុមហ៊ុននេះ កំពុងសម្លឹងមើលឱកាសវិនិយោគនៅប្រទេសកម្ពុជា តាមរយៈជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន…
គណៈប្រតិភូសាធារណរដ្ឋកូរ៉េ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា
នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម In-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប ឯកឧត្តមសហប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី…
អាមេរិកស្វែងរកចម្លើយ ពាក់ព័ន្ធការត្រួតពិនិត្យរបស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) លើក្រុមហ៊ុន Neuralink របស់ស្ថាបនិកបណ្ដាញសង្គមX
អន្តរជាតិ៖ អាមេរិកស្វែងរកចម្លើយ ពាក់ព័ន្ធការត្រួតពិនិត្យរបស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) លើក្រុមហ៊ុន Neuralink របស់ស្ថាបនិកបណ្ដាញសង្គមX សមាជិកសភាអាមេរិកមួយរូបដែលជាប់ពាក់ព័ន្ធនឹងគោលនយោបាយសុខភាព បានសួរទៅរដ្ឋបាលចំណីអាហារ និងឱសថ (FDA)របស់សហរដ្ឋអាមេរិក ថា ហេតុអ្វីបានជាស្ថាប័នេះ ពុំបានត្រួតពិនិត្យក្រុមហ៊ុន Neuralink របស់ស្ថាបនិកបណ្ដាញសង្គមX លោក Elon Musk មុនពេលអនុញ្ញាតឲ្យក្រុមហ៊ុនផ្សាំខួរក្បាលមួយនេះធ្វើតេស្តឧបករណ៍របស់ខ្លួននៅក្នុងខ្លួនមនុស្ស។ កាលពីខែកុម្ភៈ ដើមឆ្នាំ២០២៤នេះ សារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកត្រួតពិនិត្យរបស់ រដ្ឋបាល FDA បានរកឃើញបញ្ហាជាមួយនឹងការរក្សាសំណៅ…