មន្រ្តីជំនាញរកឃើញថាមូលហេតុ មន្រ្ដីសាលាក្រុងព្រះសីហនុជិត៥០នាក់មានអាការក្អួតចង្អោរ ដោយសារហូបសាំងវិចផ្ទុកបាក់តេរីអ៊ីកូឡាយ(E-coli)
ខេត្តព្រះសីហនុ៖ ក្រោយកើតមានករណីមន្រ្តីសាលាក្រុងព្រះសីហនុជិត៥០នាក់ ត្រូវទៅសង្គ្រោះនៅមន្ទីររពេទ្យ បន្ទាប់ពីបរិភោគសាំងវិចហើយមានអាការរាករូស និងក្អួតចង្អោរ មន្រ្តីជំនាញ បញ្ជាក់ថា សាំងវិចទាំងនោះ មានផ្ទុកបាក់តេរីប្រភេទ អ៊ីកូឡាយ(E-coli)។ តាមរយៈសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បំភ្លឺថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីមនុស្សចំនួន៤១នាក់ មានអាការរាករូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋានមួយកន្លែង។ ភ្លាមៗក្រោយទទួលបានសេចក្ដីរាយការណ៍ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ…
ប្រទេសកូរ៉េខាងត្បូងបញ្ជាក្រុមការងារសុត្ថិភាពអាកាសចរណ៍ បើកការស៊ើបអង្កេត ករណីធ្លាក់យន្តហោះ ដែលបានសម្លាប់មនុស្សចំនួន ១៧៩ នាក់
កូរ៉េខាងត្បូង៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-Mok កាលពីថ្ងៃចន្ទបានបញ្ជាអោយបើការស៊ើបអង្កេតបន្ទាន់ផ្នែកសុវិត្ថភាពមួយ ចំពោះប្រព័ន្ធប្រតិបត្តិអាកាសចរណ៍ទំាងមូលរបស់ប្រទេស ខណះដែលអ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណជនរងគ្រោះ និង កំពុងស្វែងរកមូលហេតុដែលបង្កអោយមានគ្រោះមហន្តរាយដ៏អាក្រក់បំផុតនេះ។ យន្តហោះ Jeju Air ជើងហោះហើរលេខ 7C2216 ដែលមកដល់ពីរដ្ឋធានីបាងកករបស់ប្រទេសថៃជាមួយនឹងអ្នកដំណើរ175នាក់ និងនាវិក 6 នាក់នៅលើនោះ បានព្យាយាមចុះចតភ្លាមៗបន្ទាប់ពីម៉ោង 9 ព្រឹកថ្ងៃអាទិត្យ នៅអាកាសយានដ្ឋាននៅភាគខាងត្បូងនៃប្រទេស។ ឧបទេ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅព្រលានយន្តហោះអន្តរជាតិ Muan នៅពេលដែលយន្តហោះនេះបានចុះចតដោយប្រើប្រាស់ផ្នែកពោះយន្តហោះដើម្បីចុះចត ខណះដែលកង់យន្តហោះមិនដំណើរការ និង…
ចិន បើកដំណើរការចរាចរណ៍ស្ពានឆ្លងកាត់សមុទ្រដ៏វែងបំផុត នៅក្នុងតំបន់ស្វយ័ត Guangxi Zhuang នៅភាគខាងត្បូងប្រទេស
ចិន៖ កាលពីថ្ងៃអាទិត្យ ស្ពាន Longmen ដែលជាស្ពានឆ្លងសមុទ្រវែង ជាងគេបំផុតនៅក្នុងតំបន់ស្វយ័ត Guangxi Zhuang នៅភាគខាងត្បូងនៃប្រទេសចិន បានបើកឱ្យធ្វើចរាចរណ៍ ដោយកាត់បន្ថយពេលវេលា ដែលត្រូវការក្នុងការធ្វើដំណើរចន្លោះកំពង់ផែ Qinzhou និងកំពង់ផែ Fangchenggang ដែលប្រើពេលពី ១,៥ម៉ោងមកត្រឹមតែ២៥នាទីប៉ុណ្ណោះ ។ យោងតាមរដ្ឋាភិបាលនៅក្នុងតំបន់បានឲ្យដឹងថា ស្ពាន Longmen នៅQinzhou មានប្រវែងប្រហែល ៧,៦គីឡូម៉ែត្រ ។ ស្ពាននេះត្រូវបានអនុវត្តតាមស្តង់ដារ សាងសង់ផ្លូវល្បឿនលឿនថ្នាក់ទី១ដែលមាន២ផ្លូវ ដែលមាន៦គន្លង និងត្រូវបានរចនាឡើង សម្រាប់ល្បឿនបើកបរក្នុងល្បឿន…
ពិធីទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិ តាមជើងហោះហើរទី១ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់រាជធានីភ្នំពេញ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិ តាមជើងហោះហើរទី១ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់រាជធានីភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។ Welcome Ceremony for International Passengers…
ពានរង្វាន់«ស៥» លើកកម្ពស់ និងជំរុញចលនាបង្កើនផលិតភាព
មជ្ឈមណ្ឌលផលិតភាពជាតិ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រគល់ “ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ឆ្នាំ២០២៤” ដល់រោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន ៥ ដែលបានអនុវត្តវិធីសាស្ត្រ ស៥ បានល្អប្រសើរ។កម្មវិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ មក ដោយជ្រើសរើសក្រុមហ៊ុនដែលឈានមុខគេក្នុងការអនុវត្តវិធីសាស្ត្រ ស៥៖ សម្រិតសម្រាំង, សណ្តាប់ធ្នាប់, ស្អាត, ស្តង់ដារ, ស្ថិរភាព។ លោក ហែម…
CDC ស្នើសហគ្រាសចិនមកបោះទុនវិនិយោគលើការផលិតវត្ថុធាតុដើមនៅកម្ពុជា
លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញទៅកាន់សហគ្រាសខេត្តយូណានរបស់ចិន ឱ្យមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីផលិតវត្ថុធាតុដើម សម្រាប់នាំចេញ។ការស្នើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្ពុជា-ខេត្តយូណាន លើកទី១ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នាសាធារណរដ្ឋប្រជាមានិតចិន។នាឱកាសនោះ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កក្ពុជា-ចិន បានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា-ចិនប្រកបដោយភាពស៊ីជម្រៅ ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ។ ឆ្លៀតនឱកាសនោះដែរ លោក…
ម៉ិកស៊ិក គ្រោងដាក់ពន្ធបន្ថែមជាង ៣៦% លើការនាំចូលដែកលួសពីប្រទេសវៀតណាម
ប្រទេសម៉ិកស៊ិក នឹងដាក់ពន្ធបន្ថែមដល់ ៣៦,២៣% លើការនាំចូលដែកលួសដែលប្រើសម្រាប់ការផ្សារដែក ពីប្រទេសវៀតណាម ក្រោយចោទប្រកាន់ថាប្រទេសក្នុងតំបន់អាស៊ានមួយនេះ កំពុងធ្វើឲ្យប៉ះពាល់ដល់អ្នកផលិតក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។ ក្រសួងសេដ្ឋកិច្ចម៉ិកស៊ិក បានបាននិយាយថាវៀតណាម ថាកំពុងធ្វើឲ្យមានភាពជន់ជោរនៃដែកលួសនៅក្នុងប្រទេសម៉ិកស៊ិក ដោយសារតែផលិតផលរបស់ពួកគេមានតម្លៃទាបជាងទីផ្សារ។ ការសម្រេចចិត្តដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទនៅក្នុងសារព័ត៍មានជាតិ គឺជាវិធានការចុងក្រោយរបស់ម៉ិកស៊ិក ដើម្បីកំណត់ការនាំចូលផលិតផលពីអាស៊ី បន្ទាប់ពីបានដាក់ពន្ធលើផលិតផលដែកថែប និងលើសម្លៀកបំពាក់ថោកៗរបស់ចិន ផងដែរ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលម៉ិកស៊ិក បាននិយាយទៀតថា ខ្លួនបានធ្វើការស៊ើបអង្កេតលើទំនិញដែកលួសរបស់វៀតណាម ចាប់តាំងពីចុងឆ្នាំ២០២៣ មកម្លេះ បន្ទាប់ពីក្រុមហ៊ុនម៉ិកស៊ិក Electrodos Infra SA de…
ស្ពានអាកាស«មរតកតេជោ» តម្លៃជាង៣៦លានដុល្លារ ជំហានទី២ គ្រោងបញ្ចប់អំឡុងខែកុម្ភៈ ឆ្នាំក្រោយនេះ
ការដ្ឋានសាងសង់ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងនឹងបញ្ចប់មុនផែនការកំណត់ ពោលគឺនៅក្នុងអំឡុងខែកុម្ភ: ឆ្នាំ២០២៥ ខាងមុខនេះ។នេះបើតាមការឱ្យពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។ សូមបញ្ជាក់ថា ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន សាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ…
Toyota គ្រោងសាងសង់រោងចក្រដំបូងនៅក្នុងប្រទេសចិន សម្រាប់រថយន្តអគ្គិសនី Lexus របស់ខ្លួន
Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតរបស់ពិភពលោក កាលពីពេលថ្មីៗនេះ បានបង្ហាញពីគម្រោងក្នុងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដំបូងបំផុតនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន សម្រាប់ម៉ាកយីហាប្រណីត Lexus របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Japan Times។ក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ជប៉ុនមួយនេះ កំពុងចរចាជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឲ្យរោងចក្រនេះក្លាយជាប្រតិបត្តិការរបស់ខ្លួនទាំងស្រុង ពោលគឺគ្មានការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកណាមួយឡើយ បន្ទាប់ពីរដ្ឋាភិបាលចិន បានដាក់ចេញបទប្បញ្ញត្តិថ្មីស្តីពីការវិនិយោគដោយក្រុមហ៊ុនបរទេស។ គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Toyota កន្លងមកមានការបណ្តាក់ទុនរួមគ្នា នៅក្នុងប្រទេសចិនជាមួយនឹងក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដូចជា FAW និង GAC ដើម្បីផលិត និងចែកចាយរថយន្តសម្រាប់ម៉ាកយីហោ Toyota ។…
ឯកឧត្ដមឃួង ស្រេង អភិបាល រាជធានីភ្នំពេញនិងលោកជំទាវនាព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខសេចក្ដីចំរើន មុននឹងបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»
ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាល រាជធានីភ្នំពេញនិងលោកជំទាវនាព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខសេចក្ដីចំរើន មុននឹងបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»ឱ្យបានសេចក្ដីសុខសប្បាយហើយប្រព្រឹត្តិទៅដោយរលូននិងប្រកបដោយជោគជ័យនាពហុកីឡដ្ឋានជាតិមរតកតេជោ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។ ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»ដំណើរការនៅរសៀលថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៤នេះ ដែលធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។ ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមនូវព្រឹត្តិការណ៍ឬការសាងសង់សំណង់អ្វីមួយ ជាទំនៀមទំលាប់ខ្មែរយើងតែងបានប្រារព្វនូវពិធីនេះមិនដែលខនខានឡើយ។ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរក្សាសន្តិសុខ សុវត្ថិភាពការរៀបចំសណ្តាប់ធ្នាប់…