ព្រឹត្តិការណ៍ថ្មីៗ

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញថ្លែងបទបាឋកថាស្តីពី «កាលានុវត្តភាពអាជីពក្នុងវិស័យទេសចរណ៍ និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរទស្សនកិច្ចស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតំបន់បេតិកភណ្ឌពិភពលោក និងការអភិរក្សនំត្នោតប្រពៃណីខ្មែរ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម សុក ខា ត្រូវជាលោកឪពុកក្មេក សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ការប្រារព្ធកម្មវិធីខួបឯករាជ្យជាតិលើកទី២៤៩ របស់សហរដ្ឋអាម៉េរិក និងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងអាម៉េរិក និងកម្ពុជា ជាមួយនឹងការរំពឹងខ្ពស់ពីការមកដល់កាន់តែច្រើនរបស់អ្នកទេសចរអាម៉េរិកមកកម្ពុជា

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម មហាំម៉ាត់ យូណេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយ លោក Abdullah Raad S Alshumrukh ភារធារី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសម្របសម្រួលធ្វើបដិសណ្ឋារកិច្ចដល់ក្រុមកីទ្បាបាល់ទាត់ នារី របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

លោក ជា វុទ្ធី ជំរុញគណៈប្រតិភូចិនមកពីខេត្តហ៊ូប៉ី បណ្តាក់ទុនវិនិយោគកែច្នៃផលិតផលកសិកម្មកម្ពុជា នាំចេញទៅកាន់ទីផ្សារចិន

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានជំរុញឱ្យគណៈប្រតិភូចិនមកពីខេត្តហ៊ូប៉ី មានការគិតគូរក្នុងការបណ្តាក់ទុនវិនិយោគកែច្នៃផលិតផលកសិកម្មដែលមានស្រាប់នៅកម្ពុជា ហើយធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមជំនួបពិភាក្សាការងារ រវាងលោក ជា វុទ្ធី ជាមួយសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក អ៊ូ ជឺយុង (Wu Zhiyong) អនុប្រធានសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តហ៊ូប៉ី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។ នា​ឱកាសនោះ លោក ជា វុទ្ធី បានលើកឡើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ…

មេធំ TikTok ស្កាត់ជួបពិភាក្សាជាមួយលោក ត្រាំ មុនពេលកម្មវិធីរបស់ខ្លួនប្រឈមមុខនឹងការបិទនៅអាមេរិក

នាយកប្រតិបត្តិក្រុមហ៊ុន TikTok លោក Chew Shou Zi កាលពីថ្ងៃទី១៦ ខែធ្នូកន្លងទៅ​ត្រូវបានគេរាយការណ៍ថា បានជួបជាមួយប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅឯលំនៅដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida ពោលគឺនៅត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលកម្មវិធីបណ្តាញសង្គមដ៏ពេញនិយមនេះ ប្រឈមមុខនឹងការបិទចោលទាំងស្រុងនៅទឹកដីសហរដ្ឋអាមេរិក ជុំវិញបញ្ហាសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។ ក្នុងកិច្ចប្រជុំឯកជនមួយដែលត្រូវបានបញ្ជាក់ដោយប្រភពមិនបញ្ចេញឈ្មោះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានប្រកាសថានឹងព្យាយាមដកចេញការហាមឃាត់នេះ ដើម្បីរក្សាទុកកម្មវិធី TikTok ឲ្យមានវត្តមានបន្តនៅអាមេរិក។…

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុស្តីពីសេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិ រញ្ញវត្ថុស្តីពីសេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ សូមជម្រាបថា សេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសានប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ បានរៀបចំឡើងដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីបង្កើតបរិយាប័ន្ននៃការអភិវឌ្ឍឱ្យបានដល់ខេត្តដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ច ក៏ដូចជាការជំរុញបង្កើនភាពតភ្ជាប់នៃសេដ្ឋកិច្ច តាមរយៈការរៀបចំគោលនយោបាយអនុគ្រោះ និងការលើកទឹកចិត្តនានា សំដៅជំរុញការវិនិយោគក្នុងខេត្តទាំង៤ឱ្យកាន់តែមានសកម្មភាពរស់រវើកមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ…

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចាកចាញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីយាងបំពេញ ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៣ថ្ងៃ។ យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណាព្រះមហាក្សត្រ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…

ប្រាក់ចំណូលឆ្លងព្រំដែនពីការវិនិយោគផលប័ត្រនានារបស់ចិន មានចំនួន ១៨៨,៩ពាន់លានដុល្លារ កើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែវិច្ឆិកា

ចិន៖ ទិន្នន័យផ្លូវការដែលតាមដានការទូទាត់ឆ្លងព្រំដែនបានបង្ហាញថា លំហូរចេញមូលធនពីទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺចំនួន ៤៥,៧ពាន់លានដុល្លារនៅក្នុងខែវិច្ឆិកា ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលប្តូរប្រាក់បរទេសចិន (SAFE) ដែលជានិយតករប្តូរប្រាក់បរទេសរបស់ប្រទេសចិនថា ប្រាក់ចំណូលឆ្លងព្រំដែនពីការវិនិយោគផលប័ត្រនានាមានចំនួន ១៨៨,៩ពាន់លានដុល្លារ ខណៈដែលការទូទាត់សរុបមានចំនួន ២៣៤,៦ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពប្រចាំខែច្រើនធំបំផុតមិនធ្លាប់មាន។ ក្រុមហ៊ុនហិរញ្ញវត្ថុ BNP Paribas បានឱ្យដឹងនៅក្នុងកំណត់ត្រាមួយដែលផ្ញើជូណអតិថិជនថា៖ «ថាតើសន្ទុះនៃការស្ទុះងើបឡើងវិញអាចរក្សាបាននិរន្តរភាពនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ឬយ៉ាងណានោះ អាស្រ័យលើល្បឿន និងទំហំនៃការអនុវត្តវិធានការជំរុញដែលបានដាក់ចេញនៅ ឯ សិន្និសីទការងារសេដ្ឋកិច្ចមជ្ឈិម (CEWC) ក៏ដូចជាពេលវេលាដែលត្រូវដកហូតពន្ធគយរបស់អាមេរិកដែលអាចកើតមានឡើងផងដែរ»។ ក្នុងអំឡុងសន្និសីទការងារសេដ្ឋកិច្ច មជ្ឈិម (CEWC)…

សេដ្ឋកិច្ចស្រីលង្កាកើនឡើង ៥,៥ភាគរយ នៅត្រីមាសទី៣ ឆ្នាំ២០២៤ ខណៈអាជ្ញាធរលើកឡើងថា ម្ចាស់ប័ណ្ណបំណុល គាំទ្រផែនការរៀបចំបំណុលជាប្រាក់ដុល្លារឡើងវិញ

(កូឡុំបូ)៖ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានកើនឡើង ៥,៥% នៅត្រីមាសទី៣ ឆ្នាំ២០២៤ ខណៈប្រទេសអាស៊ីខាងត្បូងនេះ ព្យាយាមបញ្ចប់ការរៀបចំបំណុលរូបិយប័ណ្ណបរទេសឡើងវិញ ដែលមានសារៈសំខាន់ ដើម្បីរក្សាលំហូរថវិកាសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ កំណើននេះបានកើតមានឡើង បន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសនេះកើនឡើង ៤,៧% ក្នុងត្រីមាសទី៣ និងខណៈពេលដែលអាជ្ញាធរបាននិយាយថា ម្ចាស់ប័ណ្ណបំណុលរបស់ខ្លួន បានគាំទ្រផែនការរៀបចំបំណុលជាប្រាក់ដុល្លារឡើងវិញ។ កាលពីខែមុន ប្រទេសស្រីលង្កាទទួលបានប្រាក់ចំនួន ៣៣៣លានដុល្លារ ពីការផ្តល់ហិរញ្ញប្បទានពីកម្មវិធីថវិកាសង្គ្រោះរបស់មូលនិធិ IMF ដែលមានថវិកាសរុបចំនួន ៣ពាន់លានដុល្លារ។ បើទោះបីជាមូលនិធិ IMF…

ការឆបោកតាមអ៊ីនធឺណិត ក្នុងឆ្នាំ២០២៤ និងធ្វើឱ្យជនរងគ្រោះខាតបង់ប្រាក់ចំនួន ប្រមាណ៧៤៤លានដុល្លារអាម៉េរិក

វៀតណាម៖ សមាគមសន្តិសុខអ៊ីនធឺណិតជាតិវៀតណាម (NCA) បានរាយការណ៍ថា ការឆបោកតាមអ៊ីនធឺណិត បានប៉ះពាល់ដល់អ្នកប្រើប្រាស់ស្មាតហ្វូនម្នាក់ក្នុងចំណោម២២០នាក់ក្នុងឆ្នាំ២០២៤ និងធ្វើឱ្យជនរងគ្រោះខាតបង់ប្រាក់ចំនួន ១៨,៩ពាន់ពាន់លានដុង ឬត្រូវនឹងប្រមាណ៧៤៤លានដុល្លារអាម៉េរិក ខណៈការក្លែងបន្លំការវិនិយោគលេចឡើងញឹកញាប់ជាងគេ…។នេះបើយោងតាមគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាល។ សមាគមសន្តិសុខអ៊ីនធឺណិតជាតិវៀតណាម បានស្ទង់មតិអ្នកប្រើប្រាស់អ៊ីនធឺណិតជាង៥៩០០០នាក់ នៅចន្លោះថ្ងៃទី២៨ ខែវិច្ឆិកាដល់ថ្ងៃទី១៤ ខែធ្នូ។ លទ្ធផលចេញផ្សាយនៅថ្ងៃទី១៦ធ្នូ បង្ហាញថា មានតែ៤៥,៦៩ភាគរយនៃជនរងគ្រោះបានរាយការណ៍ពីការឆបោកទៅអាជ្ញាធរ ខណៈ៨៨,៩៨ភាគរយទៀត និយាយថា ពួកគេបានជូនដំណឹងដល់មិត្តភក្តិ និងក្រុមគ្រួសារអំពីការឆបោកនេះ។ ក្នុងនោះផងដែរសម្រាប់វិធីសាស្ដ្រទូទៅបំផុតដែលត្រូវបានប្រើប្រាស់ដោយអ្នកបោកប្រាស់ក្នុងឆ្នាំ២០២៤ រួមមាន៖ «គម្រោងវិនិយោគក្លែងក្លាយ, ការក្លែងបន្លំធ្វើជាមន្ត្រីរដ្ឋាភិបាល ឬអង្គការ, ការផ្ដល់ជូនរង្វាន់ និងការផ្សព្វផ្សាយក្លែងក្លាយ»។ យោងតាមការស្ទង់មតិ៧០,៧២ភាគរយនៃអ្នកប្រើប្រាស់ស្មាតហ្វូន…

ឯកឧត្តម Wang Wenbin៖ ចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជា, រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ ខែធ្ន ឆ្នាំ២០២៤ នេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា : “ជំនួយរបស់ចិនមកកាន់កម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនអនេក គម្រោងជំនួយថ្មីៗ ក៏កំពុងតែដំណើរការ។ ភាគីចិននឹងបន្តគាំទ្រយ៉ាងមុតមាំដល់ភាគីកម្ពុជាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងផែនការជីវភាពរស់នៅរបស់ប្រជាជន។ រាល់បំណងប៉ុនប៉ងលាបពណ៌លើកិច្ចសហប្រតិបត្តិរវាងចិននិងកម្ពុជា គឺមិនអាចទៅរួចបានឡើយ។” ការលើកឡើងរបស់លោកទូតចិន អំពីការផ្តល់ជំនួយមកកម្ពុជា បន្ទាប់ពីមានការលើកឡើងថា ចិនបានផ្អាកផ្តល់ប្រាក់កម្ចី និងជំនួយផ្សេងៗមកកម្ពុជា និងថាចិនឈប់គាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ ។ ទន្ទឹមនឹងនេះដែរ លោក មាស សុខសេនសាន…

វិស័យទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះ ពេលវិបត្តិនយោបាយកំពុងបន្ត ក្រោយប្រធានាធិបតី យូន ស៊ុកយ៉ុល ប្រកាសច្បាប់អាជ្ញាសឹក

សេអ៊ូល៖ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង កំពុងខ្នះខ្នែងរកវិធី សាស្ដ្រឆ្លើ យតបចំពោះការធ្លាក់ចុះនៃវិស័យទេសចរណ៍ ចំពេលវិបត្តិនយោបាយកំពុងបន្ត ក្រោយប្រធានាធិបតី យូន ស៊ុកយ៉ុល ប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ…។ អាជ្ញាធរកូរ៉េខាងត្បូង រំពឹងថានឹងខកខានបំពេញគោលដៅសម្រាប់ការមកដល់របស់ភ្ញៀវទេសចរនៅឆ្នាំនេះ ដោយសណ្ឋាគារ និងភ្នាក់ងារទេសចរណ៍នៅក្នុងរដ្ឋធានីសេអ៊ូលមួយចំនួន បានប្រឈមនឹងការលុបចោលការកក់រួចហើយ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។ យ៉ាងណា កូរ៉េខាងត្បូងនៅតែសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចររាប់លាននាក់បន្ថែមទៀតសម្រាប់រយៈពេលនៅសល់នៃខែនេះ ជាពិសេសទេសចរមកពីអាស៊ីអាគ្នេយ៍ ដោយសាររដូវរងារក្នុងខែធ្នូនេះ ជារដូវកាលនៃភ្ញៀវទេសចរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីរំពឹងថា នឹងមិនអាចឈានដល់គោលដៅនៃភ្ញៀវទេសចរបរទេស២០លាននាក់ក្នុងឆ្នាំនេះទេ។ សូមបញ្ជាក់ថា ចិនជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់មកគឺប្រទេសជប៉ុន។ គួរជម្រាបថា…

ព័ត៌មានថ្មីៗ