Author: RTZ Business news

ក្រសួងពាណិជ្ជកម្ម អនុវត្តគម្រោង RT4D ដើម្បីជួយពង្រឹងសហគ្រិនកម្ពុជាដែលមានពិការភាព

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងអនុវត្តនូវគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ RT4D ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្នរបស់កម្ពុជា និងលើកទឹកចិត្ត ដល់ជនមានពិការភាពដែលជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យមដាក់ពាក្យស្នើសុំការគាំទ្រផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ បញ្ចកោណទី៣ មុំទី៤ ចំណុចទី៤ ស្តីពីការពង្រឹងការការពារកម្មសិទ្ធិបញ្ញា ការលើកកម្ពស់ការបង្កើតផលិតផលនិងសេវាកម្មថ្មីៗ ការច្នៃប្រឌិតនិងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងអនុវត្តគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ RT4D ។ គម្រោង…

សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ ចំនួន១៧ របស់ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោក ស៊ិន មីងរ៉ុង…

ក្រុមហ៊ុន Maekyung Media Group កំពុងមើលឱកាសវិនិយោគនៅកម្ពុជា

ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។ ក្រុមហ៊ុននេះ កំពុងសម្លឹងមើលឱកាសវិនិយោគនៅប្រទេសកម្ពុជា តាមរយៈជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន…

គណៈប្រតិភូសាធារណរដ្ឋកូរ៉េ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញបំណងពង្រីកបន្ថែម និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯ‍កឧត្តម In-Kyo CHEONG រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ និងលោក CHANG Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូ នៃបណ្តាក្រុមហ៊ុនកូរ៉េជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប ឯ‍កឧត្តមសហប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី…

អាមេរិកស្វែងរកចម្លើយ ពាក់ព័ន្ធការត្រួតពិនិត្យរបស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) លើក្រុមហ៊ុន Neuralink របស់ស្ថាបនិកបណ្ដាញសង្គមX

អន្តរជាតិ៖ អាមេរិកស្វែងរកចម្លើយ ពាក់ព័ន្ធការត្រួតពិនិត្យរបស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) លើក្រុមហ៊ុន Neuralink របស់ស្ថាបនិកបណ្ដាញសង្គមX សមាជិកសភាអាមេរិកមួយរូបដែលជាប់ពាក់ព័ន្ធនឹងគោលនយោបាយសុខភាព បានសួរទៅរដ្ឋបាលចំណីអាហារ និងឱសថ (FDA)របស់សហរដ្ឋអាមេរិក ថា ហេតុអ្វីបានជាស្ថាប័នេះ ពុំបានត្រួតពិនិត្យក្រុមហ៊ុន Neuralink របស់ស្ថាបនិកបណ្ដាញសង្គមX លោក Elon Musk មុនពេលអនុញ្ញាតឲ្យក្រុមហ៊ុនផ្សាំខួរក្បាលមួយនេះធ្វើតេស្តឧបករណ៍របស់ខ្លួននៅក្នុងខ្លួនមនុស្ស។ កាលពីខែកុម្ភៈ ដើមឆ្នាំ២០២៤នេះ សារព័ត៌មាន Reuters បានរាយការណ៍ថា អ្នកត្រួតពិនិត្យរបស់ រដ្ឋបាល FDA បានរកឃើញបញ្ហាជាមួយនឹងការរក្សាសំណៅ…

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្ដើមបង្កើតវិធានការក្ដៅ បិទផ្លូវដឹកជញ្ជូនប្រេងដោយខុសច្បាប់របស់កូរ៉េខាងជើង

អន្តរជាតិ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគឺ កូរ៉េខាងត្បូង បានរួមដៃគ្នាចាប់ផ្តើមបង្កើតក្រុមការងារពិសេសថ្មីមួយ ដែលគេមើលឃើញថាជាវិធានការក្ដៅថ្មីមួយ ខ្ទប់ដង្ហើមផ្នែកមួយនៃសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ដើម្បីកុំឲ្យទទួលបានការដឹកជញ្ជូនប្រេងខុសច្បាប់ ស្របពេលភាពទាល់ច្រក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្កឲ្យមានភាពមិនច្បាស់លាស់ចំពោះអនាគតនៃទណ្ឌកម្មជាអន្តរជាតិដាក់លើប្រទេសឯកោមួយនេះ ជុំវិញកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។ កិច្ចប្រជុំលើកដំបូងនៃក្រុមការងារពង្រឹងការរារាំង ហៅកាត់ថា (EDTF) ត្រូវបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ២៦ មីនា សប្ដាហ៍នេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ជំនួបនេះមានការចូលរួមពីមន្ត្រីជាង ៣០ រូប មកពីក្រសួង និងទីភ្នាក់ងារទទួលបន្ទុកការទូត…

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក Trump មានតម្លៃជាង ៩ ពាន់លានដុល្លារ ខណៈភាគហ៊ុនកើនឡើងនៅក្នុងការបង្ហាញខ្លួនលើកដំបូង

អន្តរជាតិ៖ ភាគហ៊ុន Trump Media & Technology Group របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បាហក់ឡើងជាង ៣៦% កាលពីថ្ងៃអង្គារ ២៦ មីនាសប្ដាហ៍នេះ ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួននៅលើផ្សារភាគហ៊ុន Nasdaq ដែលមានរយៈពេលជាង ២ឆ្នាំចាប់តាំងពីការរួមបញ្ចូលគ្នារបស់ខ្លួនជាមួយក្រុមហ៊ុនបណ្ដុះបណ្ដាលជំនាញផ្នែកវិនិយោគមួយត្រូវបានប្រកាស។ ដោយមានតម្លៃ៦៨,២៨ ដុល្លារក្នុងមួយភាគហ៊ុន តម្លៃភាគហ៊ុនសរុបក្នុងទីផ្សាររបស់ក្រុមហ៊ុននេះ មានតម្លៃ ៩,២៥ ពាន់លានដុល្លារ។ ការជួញដូរភាគហ៊ុនក្រោមក្រុមហ៊ុនថ្មី “DJT” របស់លោក ត្រូវបានផ្អាកមួយរយៈពេលខ្លី…

ពលរដ្ឋកូរ៉េខាងត្បូង បារម្ភពីអតិផរណាម្ហូបអាហារ ដោយសារតម្លៃផលិតផលកសិកម្មកើនឡើង

ធនាគារកណ្តាលកូរ៉េខាងត្បូងបានបញ្ចេញការស្ទង់មតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ រយៈពេលពីរសប្តាហ៍មុនការបោះឆ្នោតសភារបស់ប្រទេសនេះ ថា អារម្មណ៍អ្នកប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះនៅក្នុងខែមីនានេះ ដោយសារការកើនឡើងជុំវិញក្ដីកង្វល់អំពីតម្លៃកសិកម្មកើនឡើង។ សន្ទស្សន៍អារម្មណ៍អ្នកប្រើប្រាស់បានធ្លាក់ចុះពី១០១,៩% ក្នុងខែកុម្ភៈ ដល់១០០,៧%នៅក្នុងខែមីនា ដោយប្រកាសពីការធ្លាក់ចុះប្រចាំខែដ៏ធំបំផុតចាប់តាំងពីខែតុលាឆ្នាំ២០២៣មក នៅក្នុងការស្ទង់មតិប្រចាំខែរបស់ធនាគារកណ្តាលកូរ៉េចំពោះអ្នកប្រើប្រាស់ទំនិញនៅលើទីផ្សារ។ ការដាំក្បាលធ្លាក់ចុះបានកើតឡើង ខណៈការរំពឹងទុកអតិផរណារបស់អ្នកប្រើប្រាស់ក្នុងរយៈពេល១២ ខែបន្ទាប់ បានកើនឡើងជាលើកដំបូងក្នុងរយៈពេលប្រាំខែពី ៣,២ ភាគរយមកនៅ៣ ភាគរយ។ នៅក្នុងការស្ទង់មតិ ៦៣,៤ % នៃអ្នកឆ្លើយតបបាននិយាយថា ការឡើងថ្លៃតម្លៃកសិកម្មនឹងជំរុញឱ្យមានអតិផរណាក្នុងរយៈពេល ១២ ខែបន្ទាប់ កើនឡើងយ៉ាងខ្លាំងពី៥១,៥% កាលពីខែកន្លងទៅ។ តិផរណាអ្នកប្រើប្រាស់របស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងកាលពីខែកុម្ភៈ…

នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Calhoun នឹងលាលែងពីដំណែងក្នុងការរុះរើការគ្រប់គ្រង ខណៈជួបវិបត្តិសុវត្ថិភាព

លោក Dave Calhoun នាយកប្រតិបត្តិ ឬ CEO របស់ក្រុមហ៊ុនផលិតយន្តហោះ Boeing ដ៏ល្បីល្បាញលើពិភពលោក នឹងលាលែងពីតំណែងនៅចុងឆ្នាំនេះ នៅក្នុងការរង្គោះរង្គើនៃការគ្រប់គ្រងដ៏ធំ ដែលហ៊ុំព័ទ្ធដោយវិបត្តិសុវត្ថិភាពរបស់ក្រុមហ៊ុនផលិតយន្តហោះមួយនេះ ក្រោយទ្វាររបស់យន្តហោះ 737 MAX បានដាច់ធ្លាក់នៅកណ្តាលអាកាសកាលពីខែមករា កន្លងទៅ។ ក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួយនេះ ក៏បាននិយាយផងដែរថា លោក Stan Deal ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម Boeing នឹងចូលនិវត្តន៍ ហើយលោក Stephanie Pope នឹងដឹកនាំអាជីវកម្មនោះបន្ត។…

ប្រទេសចិន នឹងបង្កើនល្បឿននៃ ‘កម្លាំងផលិតភាពថ្មី’ ជំរុញស្ថិរភាពនៅក្នុងសេដ្ឋកិច្ចពិភពលោក

អនុប្រធានាធិបតីរបស់ប្រទេសចិនលោក Han Zheng បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលស្ដីពីការវិនិយោគមួយនៅថ្ងៃអង្គារ២៦ មីនា សប្ដាហ៍នេះថា ប្រទេសចិននឹងពន្លឿនការអភិវឌ្ឍន៍នៃ “កម្លាំងផលិតភាពថ្មី” និងពង្រឹងស្ថិរភាពឲ្យកាន់តែប្រសើរ ក៏ដូចជាសន្តិសុខសម្រាប់សេដ្ឋកិច្ចពិភពលោក។ ឃ្លាថា “កម្លាំងផលិតភាពថ្មី” ត្រូវបានបង្កើតឡើងដោយលោកប្រធានាធិបតី Xi Jinping កាលពីខែកញ្ញាឆ្នាំមុន ដោយបញ្ជាក់ពីតម្រូវការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្អែកលើគំនិតច្នៃប្រឌិតក្នុងវិស័យជឿនលឿន។ លោក Han ក៏បាននិយាយផងដែរថា ពិតជាសំខាន់ណាស់ក្នុងការលើកកម្ពស់សកលភាវូបនីយកម្មសេដ្ឋកិច្ច និងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មដំណើរការដោយរលូន។ ក្រុមនាយកប្រតិបត្តិជាន់ខ្ពស់មកពីបណ្ដាក្រុមហ៊ុនដូចជា Aramco, Pfizer, Astrazeneca និង Otis ក៏ដូចជាក្រុមប្រឹក្សាធុរកិច្ចបរទេស…

ព័ត៌មានថ្មីៗ