Month: October 2024

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មការងារនៅខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារស្ទឹងស្លាប់នៃគម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ។ សូមជម្រាបថា គម្រោងស្តារស្ទឹងស្លាប់មានការងារសំខាន់ៗដូចជា៖ ទី១)ស្ដារស្ទឹងស្លាប់ប្រវែង ៣០គីឡូម៉ែត្រ មានទំហំបាតក្រោម ២០ម៉ែត្រ មាត់លើ ៦០ម៉ែត្រ មានខ្នងទំនប់សងខាងទំហំ ៦ម៉ែត្រ និងទី២)សាងសង់សំណង់សិល្បការ្យតូចធំប្រមាណ ១១៧កន្លែង។ គម្រោងនេះមានសក្ដានុពលជួយរំដោះទឹក និងពង្វាងទឹកជំនន់ក្នុងបរិមាណ…

យុវជនដែលកំពុងស្វែងរកការងារអាច មក«ពិព័រណ៍កាងារ និងផលិតភាពជាតិ ២០២៤» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ តុលា

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានឲ្យដឹងថា មហាព្រឹត្តិការណ៍ការងារដ៏ធំ «ពិព័រណ៍កាងារ និងផលិតភាពជាតិ ២០២៤» «National Career and Productivity Fair 2024» នឹងរៀបចំឡើងនៅថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅអគារពិព័រណ៍កោះពេជ្រ ដែលប្រមូលផ្តុំដោយក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានធំៗ ចំនួន១៥០ ដោយផ្តល់ឱកាសការងារជាង ៣០,០០០កន្លែង ដល់យុវជន និងសិស្សានុសិស្សដែលកំពុងស្វែងរកការងារ នឹងទទួលបានឱកាសការងារល្អៗ ព្រមទាំងទទួលបានចំំណេះដឹងអំពីការបង្កើនផលិតភាពផងដែរ។ មហាព្រឹត្តិការណ៍ការងារដ៏ធំ «ពិព័រណ៍កាងារ និងផលិតភាពជាតិ…

បេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមតម្លើងពន្ធ «២០០ ឬ ៥០០ ភាគរយ» លើរថយន្តនាំចូលពីម៉ិកស៊ិក បើលោកជាប់ឆ្នោត

អាមេរិក៖ បេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានបង្កើនវោហាសាស្រ្តរបស់ខ្លួនជាថ្មីលើគោលនយោបាយការពារនិយម ដោយលើកឡើងថា លោកនឹងតម្លើងពន្ធលើសពី ២០០ ភាគរយ ប្រសិនបើជាប់ឆ្នោតកាន់អំណាចជាថ្មីនាខែវិច្ឆិកាខាងមុខ។ អតីតប្រធានាធិបតីរូបនេះ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា៖ «អ្វីដែលខ្ញុំនឹងធ្វើ គឺថា «ខ្ញុំនឹងដាក់ពន្ធ ២០០ (ភាគរយ) ឬ ៥០០។ ខ្ញុំមិនខ្វល់ទេ។ ខ្ញុំនឹងកំណត់លេខ(ពន្ធ) ដើម្បីកុំឱ្យពួកគេអាចលក់ឡានបានសូម្បីតែមួយគ្រឿង»។ លោកបន្តថា៖ «ខ្ញុំមិនចង់ឱ្យពួកគេ បង្កការខូចខាតដល់ក្រុមហ៊ុនរថយន្តក្នុងស្រុករបស់យើងនោះទេ»។ គេមើលឃើញថា…

អភិបាលខេត្តព្រះសីហនុ៖ ពិធីរត់ភ្លើងគប់កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ បានចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងកេរ្តិ៍ឈ្មោះប្រទេសជាតិកាន់តែរីកចម្រើន

ព្រះសីហនុ ៖ ឯកឧត្តម ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ គឺបានចូលរួមផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ និងកេរ្តិ៍ឈ្មោះប្រទេសជាតិទៅកាន់បរទេស។ ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅខេត្តព្រះសីហនុ ដែលចាប់ផ្ដើមពីទីលានតេជោ រត់តាមវិថីឯករាជ្យក្នុងក្រុង រហូតដល់វេទិកា៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានការដឹកនាំរបស់…

ក្រុមហ៊ុន Boeing នឹង កាត់បន្ថយបុគ្គលិក បម្រើការងារ ចំនួន១៧.០០០នាក់ ខណៈខ្លួនកំពុងខាតបង់ប្រាក់ចំណេះ អស់ជាច្រើនពាន់លានដុល្លារ

បរទេស៖ ក្រុមហ៊ុន Boeing នឹងធ្វើការកាត់បន្ថយបុគ្គលិកការងារ ចំនួន១៧.០០០នាក់ ដែលស្មើនឹង១០ភាគរយ នៃកម្លាំងពលកម្ម ទូទាំងពិភពលោករបស់ខ្លួន និងធ្វើការពន្យារពេលការចែកចាយយន្តហោះ 777X ជាលើកដំបូងរបស់ខ្លួនក្នុង១ឆ្នាំ និងបានកត់ត្រាពីការខាតបង់ថវិកា ចំនួន៥ពាន់លានដុល្លារ អាមេរិកនៅក្នុងត្រីមាសទី៣ ខណៈដែលក្រុមហ៊ុនផលិតយន្តហោះ របស់សហរដ្ឋអាមេរិកមួយនេះ នៅតែបន្តឃើញ មានសកម្មភាពកើនឡើង នៅក្នុងអំឡុងពេលមួយខែ នៃការធ្វើកូដកម្មនោះ ។ គេបានដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះ១,១ភាគរយ នៅក្នុងការធ្វើពាណិជ្ជកម្មនៅលើទីផ្សារ លោក Kelly Ortberg នាយកប្រតិបត្តិក្រុមហ៊ុនខាងលើ…

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ សន្យាជំរុញតម្លៃពាណិជ្ជកម្មទ្វេភាគី ថៃ-ឡាវ ឱ្យកើនឡើងដល់ ១១ពាន់លានដុល្លារនៅឆ្នាំក្រោយ

ថៃ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Pichai Naripthaphan បានសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសថៃនិងឡាវក្នុងគោលបំណងជំរុញតម្លៃពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងដល់ ១១ពាន់លានដុល្លារនៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវលោក Malaythong Kommasith លោក Pichai បាននិយាយថា ប្រទេសទាំងពីរបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងព្រំដែន ដោយកំណត់ទិសដៅតម្លៃពាណិជ្ជកម្មទ្វេភាគីចំនួន ១១ពាន់លានដុល្លារនៅឆ្នាំក្រោយ។ ប្រទេសថៃគឺជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសឡាវ ដែលតម្លៃពាណិជ្ជកម្មទ្វេភាគីមានចំនួន ៧,៦៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។លោក Pichai បាននិយាយថា លោកបានស្នើឱ្យលោក Malaythong ពន្លឿនការបើកច្រកព្រំដែនចំនួនបួនឡើងវិញ ដែលបានបិទចាប់តាំងពីមានជំងឺរាតត្បាត ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលថៃចូលទៅក្នុងប្រទេសឡាវ។ ទាក់ទងនឹងពាណិជ្ជកម្មផ្ទេ…

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍ និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហេរ៉ុងជាំង សាធារណរដ្ឋប្រជាមានិតចិន

នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងទេសចរណ៍ និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តហេរ៉ុងជាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបង្កើនចំណងមិត្តភាពកម្ពុជា-ចិន និងទំនាក់ទំនងការទូតដ៏យូរលង់អស់រយៈពេល៦៦ឆ្នាំ ស្របតាមស្មារតី “មិត្តដែកថែប និងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ និងភាពជាក់ស្ដែង ក្នុងយុគសម័យថ្មី” ក៏ដូចជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ក្នុងទិសដៅពង្រីកទីផ្សារទេសចរណ៍កម្ពុជាឱ្យមានទំហំកើនជាលំដាប់ នៅទីស្តីការក្រសួងទេសចរណ៍។ ប្រភព៖ MoINFO APP

សេចក្តីប្រកាសព័ត៌មាន៖ កម្ពុជា ចូលរួមជាមួយឡាវ និងវៀតណាម ក្នុងការជំរុញភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីរួមចំណែកកសាងអនាគតចីរភាពក្នុងតំបន់អាស៊ាន

នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធីកិច្ចសន្ទនារវាង នាយករដ្ឋមន្ត្រីកម្ពុជា ឡាវ និង វៀតណាម ជាមួយធុរជនអាស៊ាន ដែលបានប្រព្រឹត្តទៅក្នុងឱកាស កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន (ABIS) ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៨ ដល់១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍។ សម្តេចធិបតី ហ៊ុន ម៉ាណែត…

កសិករក្នុងប្រទេសចិនមមាញឹកក្នុងការច្រូតកាត់ដំណាំជាង៦ម៉ឺនហិកតា ក្នុងនោះមានដំណាំជិត ៤០ ភាគរយបានច្រូតកាត់ និងកំពុងប្រមូលផល

ចិន ៖ ប្រទេសចិនកំពុងតែមមាញឹកក្នុងការច្រូតកាត់ និងប្រមូលផលដំណាំស្រូវជាង៦ម៉ឺនហិកតាក្នុងរដូវស្លឹកឈើជ្រុះនៅឆ្នាំនេះ ដោយក្នុងនោះមានដំណាំជិត ៤០ ភាគរយបានច្រូតកាត់ និងកំពុងប្រមូលផល។ នេះបើយោងតាមការប្រកាសទិន្នន័យផ្លូវការចុងក្រោយដែលចេញផ្សាយដោយក្រសួងកសិកម្ម និងកិច្ចការជនបទចិននៅថ្ងៃទី ៨ ខែតុលានេះ។ យោងតាមការចុះផ្សាយរបស់ព័ត៌មានរដ្ឋចិនបានឲ្យដឹងថាចាប់តាំងពីដើមខែនេះមក តំបន់ភាគច្រើននៃប្រទេសចិនកំពុងឈានដល់រដូវស្លឹកឈើជ្រុះ និងអាកាសធាតុអំណោយផល ដែលងាយស្រួលក្នុងការប្រមូលផល និងការសាបព្រួសស្រូវសាលី និងធ្វើកសិកម្ម។ ដោយឡែកកសិករនៅខេត្ត Jiangxi ភាគខាងកើតប្រទេសចិនកំពុងមមាញឹកក្នុងការចល័តម៉ាស៊ីនច្រូតកាត់ដើម្បីប្រមូលស្រូវដែលទើបនឹងលូតលាស់ថ្មី។ តាមកសិករដដែលដំណាំស្រូវឆ្នាំនេះលូតលាស់បានល្អដោយសារតែអាកាសធាតុអំណោយផលខ្លាំង ដោយតម្លៃទីផ្សារគ្រាប់គ្រាប់ធញ្ញជាតិបច្ចុប្បន្នលោកអាចលក់បាន ៨ យន់រឺប្រមាណ (១.១ ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាម ប្រាក់ចំណូលឯកតាប៉ាន់ស្មានកសិករអាចរកបានចំណូល ៧,០៥០…

សេចក្តីថ្លែងការណ៍រួម របស់ក្លឹបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃជំវិញបញ្ហារវៀង MGI និង MGC

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) ចេញសេចក្តីថ្លែងការណ៍រួម​ ពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមដោយបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានពីព្រឹត្តិការណ៍ប្រលងបវរកញ្ញា និងភាពតានតឹង រវាងក្រុមហ៊ុន Miss Grand International Public Company Limited និង Miss Grand Cambodia​ ដែលព័ត៌មានទាំងនោះបានរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ