នៅចុងខែមករា២០២៥ខាងមុខ ត្រូវតែដាក់ឱ្យដំណើរការផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅចុងខែមករា២០២៥ខាងមុខត្រូវតែដាក់ឱ្យដំណើរការផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង។ សំខាន់គឺចេញដំណើរសិន ហើយយ៉ាងយូរដាច់ខែមករា ការងារផ្សេងៗទៀតចាំដោះស្រាយបន្ត និងត្រូវបង្កើតក្រុមការងារអន្តរក្រសួងមួយដើម្បីចេញដំណើរ។ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាថ្មី នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេចតុមុខ ចាប់ពីមុខប្រៃសណីយ៍កម្ពុជារហូតដល់មុខព្រះបរមរាជវាំង ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ និងប្រៃសណីយ៍ អគ្គិសនីកម្ពុជា។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍បន្ថែមថា យើងមានគម្រោងផ្លូវថ្មើរជើងនេះយូរមកហើយ…
រដ្ឋាភិបាលដាក់ចេញ វៀតណាមកំណត់គោលដៅប្រើប្រាស់ឡានក្រុងអគ្គិសនី ១០០%ត្រឹមឆ្នាំ ២០៣០
វៀតណាម៖ ទីក្រុងហូជីមិញគ្រោងនឹងផ្លាស់ប្តូរបណ្តាញរថយន្តក្រុងសាធារណៈទាំងមូលរបស់ខ្លួនទៅជារថយន្តដើរដោយថាមពលអគ្គិសនី នៅឆ្នាំ ២០៣០ ដោយខ្លួននិងចាប់ផ្តើមជាមួយនឹងផ្លូវរថយន្តក្រុងអគ្គិសនីថ្មីនៅឆ្នាំ ២០២៥ខាងមុខនេះ។ គំនិតផ្តួចផ្តើមថ្មីនេះត្រូវបានស្នើឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ស្របតាមការផ្លាស់ប្តូរថាមពលបៃតងជាតិ និងគោលដៅកាត់បន្ថយការបំភាយឧស្ម័នពុល។ បើតាមមន្រ្តីជំនាញវៀតណាមបានឲ្យដឹងថារថយន្តក្រុងបច្ចុប្បន្ននៅវៀតណាមមានរថយន្តជាង ២,២០០ គ្រឿង ក្នុងនោះមានជិត ៥៥០ គ្រឿងដែលដំណើរការដោយអគ្គិសនី ដែលក្រៅពីនោះច្រើនប្រើសាំង និងម៉ាស៊ូតធម្មតា។ ដោយគោលដៅថ្មីនេះរួមបញ្ជូលរថយន្តក្រុងប្រើម៉ាស៊ូតដែលមានអាយុលើសពី ១៥ ឆ្នាំនឹងត្រូវជំនួសដោយរថយន្តថាមពលអគ្គិសនី ឬថាមពលបៃតងនៅចន្លោះឆ្នាំ ២០២៥និង ២០២៩ ហើយនៅឆ្នាំ ២០៣០ ផ្លូវទាំងអស់នឹងប្រើប្រាស់រថយន្តថាមពលអគ្គិសនី។ ជាការឆ្លើយតបទៅនិងកំណែទម្រង់ថ្មីរដ្ឋាភិបាលវៀតណាមនឹងសាងសង់ស្ថានីយ៍សាកថ្មនៅតាមដេប៉ូ និងកន្លែងចតរថយន្ត ផ្តល់ប្រាក់កម្ចីការប្រាក់ទាបសម្រាប់ការទិញរថយន្តក្រុងអគ្គិសនី និងផ្តល់ការឧបត្ថម្ភធនសម្រាប់ស្ថានីយ៍សាកថ្ម៕
ព្រែកជីកប៉ាណាម៉ា កើបចំណូលសរុបជិត ៥ពាន់លានដុល្លារ ទោះបីជួបបញ្ហាគ្រោះរាំងស្ងួត
ព្រែកជីកប៉ាណាម៉ា បានរាយការណ៍ថាប្រាក់ចំណូលសរុបរបស់ខ្លួន បានកើនឡើងដល់ចំនួន ៤,៩៩ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ (គិតចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤) ពោលគឺកើនឡើង ១% បើធៀបនឹងឆ្នាំសារពើពន្ធឆ្នាំ២០២៣ បើទោះបីជាត្រូវជួបបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលធ្វើឲ្យកាត់បន្ថយចំនួននាវាឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ការចំណាយប្រតិបត្តិការរបស់ព្រែកជីកប៉ាណាម៉ា បានថយចុះ ៥% ស្របពេលប្រាក់ចំណេញបានកើនឡើងប្រហែល ៩,៥% ដល់ចំនួន ៣,៤៥ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំសារពើពន្ធមុន។ ផ្លូវទឹកដ៏សំខាន់នេះ បានគ្រប់គ្រងទំនិញសរុបចំនួន ៤២៣ លានតោន ជាមួយនាវាដឹកទំនិញឆ្លងកាត់សរុប…
កម្ពុជា-ជប៉ុន ចុះ MoU ជំរុញការបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្តដល់យុវជនកម្ពុជា
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD របស់ជប៉ុន បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញការបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្តដល់យុវជនកម្ពុជា សំដៅឆ្លើយតបឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” បានធ្វើឡើក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក KOSHIRO MUTO នាយកប្រតិបត្តិនៃក្រុមហ៊ុន HONDA CARS…
ទីភ្នាក់ងារកយកាគាំទ្រសេវាផ្សព្វផ្សាយកសិកម្មនៅកម្ពុជា មានទឹកប្រាក់ប្រមាណ១២លានដុល្លារ
លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា (KOICA)នៅកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តោតលើការគាំទ្រ ចំពោះជំនួយក្នុងការលើកកម្ពស់សមត្ថភាព និងគុណភាពនៃសេវាផ្សព្វផ្សាយកសិកម្មនៅកម្ពុជា ទឹកប្រាក់ប្រមាណ១២លានដុល្លារ ហើយគ្រោងអនុវត្តចាប់ពីឆ្នំាំ២០២៥ដល់ឆ្នាំ២០៣០។ បើយោងតាមទីភ្នាក់ងាកយកា ឱ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះថា ជំនួបពិភាក្សារវាងទីភ្នាក់ងារកយកានិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែធ្នូ ចង់បញ្ជាក់ពីការគាំទ្ររបស់ខ្លួននូវជំនួយឥតសំណងប្រមាណ ១២ លានដុល្លារអាមេរិក ដែលគ្រោងអនុវត្តពីឆ្នាំ…
CMA និងIFC សហការពង្រឹងការអនុវត្តការប្រមូលឥណទានប្រកបដោយក្រមសីលធម៌ និងប្រសិទ្ធភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនិងឥណទានខ្នាតតូចនៅកម្ពុជា
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានសហជាមួយនឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Financial Cooperation – IFC) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាអនឡាញដ៏សំខាន់មួយស្តីពី “ការអនុវត្តការប្រមូលល្អក្នុងការផ្តល់ឥណទានខ្នាតតូច៖ តុល្យភាពគោលដៅអាជីវកម្មជាមួយនឹងសុចរិតភាព”។ សិក្ខាសាលានេះមានគោលបំណងបង្កើនការយល់ដឹង និងពង្រឹងការអនុវត្តក្នុងការប្រមូលឥណទានប្រកបដោយក្រមសីលធម៌និងប្រសិទ្ធភាពក្នុងវិស័យមីក្រូហិរញ្ញវត្ថុនិងឥណទានខ្នាតតូចនៅកម្ពុជា ខណៈពេលដែលរក្សានូវតុល្យភាពគោលដៅអាជីវកម្មជាមួយនឹងកិច្ចការពារអតិថិជនក៏ដូចជាជំរុញការផ្តល់ឥណទានប្រកបដោយនិរន្តរភាព និងទំនួលខុសត្រូវ។ ប្រធានបទសំខាន់ៗដែលបានលើកយកទៅជជែកពិភាក្សាក្នុងកិច្ចប្រជុំរួមមាន៖ តួនាទីដ៏សំខាន់នៃការប្រមូលឥណទានខ្នាតតូចប្រកបដោយប្រសិទ្ធភាព,ការកំណត់ស្តង់ដារដ៏ល្អនៅក្នុងការប្រមូលឥណទានខ្នាតតូច,យុទ្ធសាស្ត្រអនុវត្តជោគជ័យនិងប្រមូលឥណទានប្រកបដោយក្រមសីលធម៌ ,ករណីសិក្សាលើការប្រមូលឥណទានល្អនឹងមិនបានល្អ ។ សិក្ខាសាលាដដែលនេះបានផ្តោតលើសារៈសំខាន់នៃការចាត់ទុកអតិថិជនថាជាដៃគូ ការជំរុញការជឿទុកចិត្ត និងការកំណត់អាទិភាពវិធីសាស្រ្តប្រមូលឥណទានប្រកបដោយក្រមសីលធម៌ដើម្បីគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច។ កិច្ចប្រជុំដឹកនាំដោយលោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏មានការចូលរួមពីលោក…
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ សាងសង់បាន ១០០%ហើយ
គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ) សម្រេចការសាងសង់បាន១០០%ហើយ។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ក្រសួងសាធារណការ បានឱ្យដឹងថា កាលពីទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យលទ្ធផលការងារសាងសង់ផ្លូវជាតិលេខ៤១ ដើម្បីធ្វើការប្រគល់-ទទួលជាបណ្តោះអាសន្ន។ ការចុះពិនិត្យលើវឌ្ឍនភាពការងារនេះ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួលបណ្តោះអាសន្ន មានន័យថាគម្រោងនេះសម្រេចលទ្ធផលសាងសង់បានរួចរាល់ទាំងស្រុងហើយ…
ក្នុងឆ្នាំ២០២៤ គម្រោងវិនិយោគវិស័យឧស្សាហកម្មមានអត្រាខ្ពស់រហូតដល់៦៩%
ក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង (កើនឡើងចំនួន ១៤៦គម្រោង ឬ៥៤%) មានទំហំទុនវិនិយោគ ៦ ៩០០ លានដុល្លារអាម៉េរិក (កើនឡើង ១ ៩៧៣ លានដុល្លារអាម៉េរិក ឬ៤០%)។ គម្រោងវិនិយោគទាំងនោះ អាចបង្កើតការងារសរុបប្រមាណ ៣៣ ម៉ឺនកន្លែង ក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូតដល់ ៦៩% បើធៀបជាមួយវិស័យផ្សេងៗទៀតដែលទទួលបានគម្រោងវិនិយោគនៅកម្ពុជា។ របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២០…
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» តំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២០-ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» តំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២០-ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។
ក្រុមហ៊ុន Ford និង GM ប្រកាសបរិច្ចាគម្នាក់ ១លានដុល្លារ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់លោក ត្រាំ
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាមេរិក Ford និង General Motors (GM) កាលពីពេលថ្មីៗនេះ បានប្រកាសបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ក្នុងម្នាក់ ទៅកាន់មូលនិធិស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាណត្តិថ្មី លោក ដូណាល់ ត្រាំ ដែលនឹងរៀបចំធ្វើឡើងនាខែមករាខាងមុខ។ នេះបើយោងតាមចុះផ្សាយពីសារព័ត៌មាន Reuters។ ជុំវិញការបរិច្ចាគនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីគោលនយោបាយស្តីពីពន្ធគយថ្មី និងរថយន្តអគ្គិសនីដែលកំពុងស្ថិតនៅក្រោមការពិចារណាដោយរដ្ឋបាលរបស់លោក ត្រាំ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន នៅទីក្រុង Detroit រួមទាំង Ford ផងដែរ ដែលកំពុងជួបការលំបាកក្នុងការបង្កើន និងលក់ម៉ូដែលដែលប្រើថាមពលអគ្គិសនីរបស់ខ្លួន។…