អាជ្ញាធរឥណ្ឌា បើកស៊ើបអង្កេតទៅលើការស្លាប់បុរស ៣នាក់ ក្រោយបានបើកឡានចេញពីស្ពានមិនទាន់ជួសជុលរួច តាមការណែនាំរបស់ Google Maps
ឥណ្ឌា ៖ Google បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុនរបស់ខ្លួនកំពុងជួយអាជ្ញាធរឥណ្ឌា ស៉ើបអង្កេតទៅលើការស្លាប់បុរស ៣នាក់ ដែលត្រូវបានគេរាយការណ៍ថា បានបើកឡានចេញពីស្ពានមិនទាន់ជួសជុលរួច តាមការណែនាំរបស់ Google Maps។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។ កាសែត Hindustan Times បានដកស្រង់សម្តីមន្រ្តីប៉ូលិសនិយាយថា តៃកុងឡានបានបើកតាមផ្លូវដែលបង្ហាញដោយ Google Maps។ ចំណែកទីភ្នាក់ងារព័ត៌មាន Press Trust of…
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងជាប្រធានក្រុមអគ្គនាយក ជីប ម៉ុង ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្តល់កិច្ចសហការគាំទ្រតាមគ្រប់រូបភាពដល់វិស័យទេសចរណ៍ តាមរយៈធុរកិច្ចរបស់ ជីប ម៉ុង គ្រុប ដែលមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន ១៣…
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក និងកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ី និងសហគ្រិនភាព
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក និងកិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ី និងសហគ្រិនភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ធនាគារអភិវឌ្ឍន៍អាស៊ីADB អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យបរិយាកាស ធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ កម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង ដែលកំពុងដំណើរនេះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយបរិយាបន្ន និងមានចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «កម្មវិធីនេះគាំទ្រដល់ការបន្តការប្តេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ច របស់កម្ពុជា…
ជោគវាសនារបស់ TikTok នៅអាមេរិកអាចមានពន្លឺឡើងវិញ ក្រោយ CEO របស់ TikTok ជួបពិភាក្សាជាមួយ Elon Musk ដើម្បីសុំយោបល់
(បរទេស)៖ លោក Shou Zi Chew នាយកប្រតិបត្តិកម្មវិធី TikTok ត្រូវបានរាយការណ៍មកថាបានស្វែងរកយោបល់ អំពីបញ្ហារបស់ខ្លួននៅសហរដ្ឋអាមេរិកពីមហាសេដ្ឋី Elon Musk ដែលគេស្គាល់ថាជាទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump។ នេះបើយោងតាមកាសែត Wall Street Journal ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍បានបន្ថែមថា លោក Chew បានសរសេរសារជាមួយ Elon Musk ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបានស្នើសុំយោបល់ពីមហាសេដ្ឋីរូបនេះលើប្រធានបទជាច្រើន ចាប់ពីការគ្រប់គ្រងចូលដល់គោលនយោបាយបច្ចេកវិទ្យាដ៏មានសក្តានុពល។…
តម្លៃជួញដូរ រូបិយប័ណ្ណគ្រីបតូ Bitcoin កើនឡើងរហូតដល់៤០%ចាប់តាំងពី លោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោត
បរទេស៖ រូបិយប័ណ្ណគ្រីបតូ Bitcoin កំពុងក្លាយជាឧបករណ៍នៃការជួញដូរដ៏ពេញនិយមនៅក្នុងទីផ្សាររូបិយប័ណ្ណគ្រីបតូចាប់តំាងពីលោក ដូណាល់ ត្រាំ បានឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីដើមខែនេះ។ នេះបើតាមការេចញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ តម្លៃនៃការជួញដូរ Bitcoin កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ បានស្ទុះឡើងរហូតដល់ទៅជិត១០ម៉ឺដុល្លារ នាំឲ្យវាកើនឡើងរហូតដល់ទៅ៤០% ចាប់តាំងពីការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក។ រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកមួយនេះកំពុងត្រូវបានគេជួញដូរក្នុងតម្លៃ៩ម៉ឺន៨ពាន់ដុល្លារទៅ៩ម៉ឺន៩ពាន់ដុល្លារ។ តម្លៃនៃការជួញដូរ Bitcoin មានការកើនឡើងទ្វេដងនៅឆ្នាំនេះ ដោយកើនឡើងប្រហែល ៤០%- ៦០% ក្នុងរយៈពេលពីរសប្តាហ៍ចាប់តាំងពីលោក ត្រាំ ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានាធិបតីអាម៉េរិកបន្តពីលោក ចូ បៃដិន។ ក្រៅពីលោក…
ក្រសួងរ៉ែ និងថាមពល ៖បញ្ឈប់ការផ្ដល់អាជ្ញាបណ្ណរ៉ែថ្មីក្នុងតំបន់អភិរក្សព្រៃឡង់ និង សម្រេចលុបអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរ នៅភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្ដកំពត
ភ្នំពេញ៖ ដើម្បីរក្សាតុល្យភាពនៃការអភិវឌ្ឍនិងការអភិរក្ស ក្រសួងរ៉ែ និងថាមពលបានបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណរ៉ែថ្មីបន្ថែមទៀតក្នុងតំបន់អភិរក្សព្រៃឡង់ មិនអនុញ្ញាតឱ្យមានការនាំចេញនូវផលិតផលរ៉ែថ្មសំណង់ និងតាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានសម្រេចលុបអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែថ្មកំបោរសម្រាប់ផលិតស៊ីម៉ង់ត៍ដែលមិនទាន់ធ្វើរោងចក្រ មានក្រឡាផ្ទៃ៤៦៣,៦ហិកតា នៅតំបន់ភ្នំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្ដកំពត ដើម្បីទុកជាកន្លែងសាសនា អេកូទេសចរណ៍ និងវប្បធម៌។ ក្រសួងបានគ្រប់គ្រងការទាញយកនិងការប្រើប្រាស់ធនធានរ៉ែឱ្យប្រកបដោយចីរភាព។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥។ ចំពោះវិភាគទានរបស់វិស័យរ៉ែក្នុងសេដ្ឋកិច្ចនិងសង្គម ទុនវិនិយោគក្នុងវិស័យរ៉ែក្នុងឆ្នាំ២០២៤ មានចំនួន៧៦៤,២លានដុល្លារអាមេរិក និងផ្ដល់ការងារដោយផ្ទាល់សរុបចំនួន១១,៣០៦នាក់ ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែកើនឡើងដល់ប្រមាណ៩០លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ ស្មើនឹង១៥០ភាគរយធៀបច្បាប់ថវិកា និង១៧០ភាគរយធៀបឆ្នាំ២០២៣ ដែលចំណូលមានប្រមាណ៦៥,៤លានដុល្លារអាមេរិក។ បានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសហគមន៍…
ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោកស្រី Meloney C. Lindberg ប្រធានអង្គការមូលនិធិអាស៊ី (Asia Foundation) ប្រចាំកម្ពុជា
នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកស្រី Meloney C. Lindberg ប្រធានអង្គការមូលនិធិអាស៊ី (Asia Foundation) ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-មូលនិធិអាស៊ី (Asia Foundation) នៅកម្ពុជា រួមនឹងការពិភាក្សាពីយុទ្ធសាស្រ្ត និងផែនការសកម្មភាពអភិវឌ្ឍទេសចរណ៍កម្ពុជាតាមមធ្យោបាយថ្មី និងនវានុវត្ត គឺការប្រើប្រាស់ប្រព័ន្ធឌីជីថល។ Courtesy…
បច្ចុប្បន្ន មានរថយន្តអគ្គិសនីជាង២ពាន់គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ
មកទល់ពេលនេះ នៅកម្ពុជាមានរថយន្តអគ្គិសនីចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ២៣២៧គ្រឿង។នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ផន រឹម បានបង្ហោះឱ្យដឹងនៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ផន រឹម បានបញ្ជាក់ថា ក្នុងចំណោមរថយន្តអគ្គិសនី ២៣២៧គ្រឿង ដែលបានចុះបញ្ជីនៅក្រសួងសាធារណការនេះដែរ ក្នុងនោះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYDចំនួន ៧៩០គ្រឿងឈរលើកំពូលតារាង និងបន្តបន្ទាប់ដោយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនតូយ៉ូតាចំនួន ៤៤៣គ្រឿង, រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនTeslaចំនួន២៦៩គ្រឿង និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ ដោយឡែក លោកបានឱ្យដឹងទៀតថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៣ មានរថយន្តអគ្គិសនីចុះបញ្ជីចំនួន២០៣គ្រឿង ខណៈដែលរយៈពេលដូចគ្នានៅឆ្នាំ២០២៤…
កម្ពុជា-ឡាវ បើកកិច្ចពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៨
សម្ដេចធិបតី និងលោកស្រីអនុប្រធានរដ្ឋឡាវ បានបើកិច្ចពិភាក្សាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យអាទិភាពសំខាន់ចំនួន៨ ដើម្បីពង្រីកទំនាក់ទំនងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត។ កិច្ចពិភាក្សារវាងភាគីទាំងពីរ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ថ្លែងក្នុងជំនួបពិភាក្សានោះ លោកស្រីអនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបង្ហាញក្តីរីករាយ និងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងឡាវ និងកម្ពុជា ខណៈលោកស្រី ក៏បាន ថ្លែងអំណរគុណដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនឡាវ គ្រប់កាលៈទេសៈ។ ទន្ទឹមនឹងការលើកឡើងនេះ…