ព្រឹត្តិការណ៍ថ្មីៗ

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំក្រុមការងារ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់រដូវកាលបៃតង (Green Season) ប្រជាពលរដ្ឋចំនួន៤ភូមិ នៅឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥ ៩៤១បណ្ណ សណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយពីអាល្លឺម៉ង់ បានបើកសម្ពោធជាផ្លូវការនៅខេត្តព្រះសីហនុដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនារដូវកាលបៃតង (Green Season) សាលាវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ជាសាលាបណ្តុះបណ្តាលអ្នកឯកទេសវិជ្ជាជីវៈទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ចដំបូងគេក្នុងតំបន់ឆ្នេរសមុទ្រ ពិធីបរិច្ចាគឈាមរបស់ក្រសួងទេសចរណ៍ ក្រោមប្រធានបទ «ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ប្រពៃ»

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក Mohammed Al Qassim Country Manager របស់ក្រុមហ៊ុន Emirates Airline

នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Mohammed Al QassimCountry Manager របស់ក្រុមហ៊ុន Emirates Airline និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំកិច្ចពិភាក្សាទៅលើការពិនិត្យលទ្ធភាពចុះ MOU រវាងក្រុមហ៊ុន Emirates Airline និងក្រសួងទេសចរណ៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ព្រមទាំងជម្រាបជូនអំពីតួនាទីរបស់ក្រុមហ៊ុន Emirates Airline…

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោកជំទាវ Flerida Ann Camille P. Mayo (ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា

នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកជំទាវ Flerida Ann Camille P. Mayo (ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់បន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន និងពិនិត្យលទ្ធភាពរៀបចំ ឱ្យមានការចុះហត្ថលេខាលើកម្មវិធីនៃការអនុវត្តអនុស្សរណៈយោគយល់គ្នានេះ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋហ្វីលីពីន…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចតែងតាំងជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចតែងតាំងជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍។

សេចក្ដីជូនដំណឹង អំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា

ក្រសួងបរិស្ថាន សូមជូនដំណឹង អំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ០ ដល់ម៉ោង ១៦ រសៀល

សារៈសំខាន់នៃការការពារទិន្នន័យ ( Data Protection )

សារៈសំខាន់នៃការការពារទិន្នន័យ ( Data Protection ) ក្នុងយុគ្គសម័យឌីជីថល ទិន្នន័យពិតជាសារៈសំខាន់ខ្លាំងណាស់ចំពោះនីតិបុគ្គល រូបវន្តបុគ្គល និងស្ថាប័នរដ្ឋនានា ដែលទាមទាឲ្យមានការរក្សា និងការពារទិន្នន័យឲ្យមានសុវត្ថិភាពបំផុត។​ ទិន្នន័យគឺសំដៅលើឯកសារ រូបថត គណនីបណ្តាញសង្គម គណនីធនាគារ និងព័ត៌មានផ្ទាល់ខ្លួនជាដើម។ បច្ចុប្បន្នយើងសង្កេតឃើញថា ឧក្រិដ្ឋជនបច្ចេកវិទ្យាបានធ្វើការវាយប្រហារលើគ្រឹះស្ថាន សហគ្រាស ក្រុមហ៊ុន ស្ថាប័នរដ្ឋ​ និងជនរងគ្រោះក្នុងគោលបំណងលួចយកទិន្នន័យ និងគំរាមកំហែងយកប្រាក់ជាដើម។ ខាងក្រោមជាគន្លឹះចំនួន​ ០៤​ ក្នុងការការពារទិន្នន័យ៖ ១. ចាត់ថ្នាក់ប្រភេទទិន្នន័យដែលមាននៅក្នុងអង្គចងចាំឧបករណ៍ឌីជីថល ឬក្រដាសឯកសារជាដើម ដោយអនុវត្តគោលការណ៍ការពារទិន្នន័យស្របតាមលក្ខណៈស្តង់ដារបច្ចេកទេសដែលបានកំណត់ដោយអ្នកបច្ចេកទេសនៅក្នុងស្ថាប័ន…

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោក François SCHNOBELEN នាយកសាលាសណ្ឋាគារ និងទេសចរណ៍ Paul Dubrule

ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក François SCHNOBELEN នាយកសាលាសណ្ឋាគារនិងទេសចរណ៍ Paul Dubrule និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីរាយការណ៍សកម្មភាពសាលានាពេលកន្លងមក និងទិសដៅការងារឆ្នាំ២០២៥ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា។ ជាលទ្ធផលនៃកិច្ចជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សាលា ព្រមទាំងលើកទឹកចិត្ត និងគាំទ្រចំពោះការបណ្តុះបណ្តាល និងសហប្រតិបត្តិបន្តរបស់សាលាជាមួយនឹងក្រសួងទេសចរណ៍ ព្រមទាំងជម្រុញឱ្យមានការបណ្ដុះបណ្ដាលសម្រាប់សិស្សនិស្សិតពីតំបន់អាស៊ាន។ Courtesy…

ជំនួបពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ឯកឧត្តម Alvin Tan ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម វប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសិង្ហបុរី និងលោកស្រី Melissa Ow នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Alvin Tan ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសិង្ហបុរី និងលោកស្រី Melissa Ow នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី ដើម្បីពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សិង្ហបុរី។ On January 19, 2025, His Excellency HUOT Hak, Minister of…

ជំនួបសម្តែងការគួរសមរវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ លោកស្រី TINA JAMLUDDIN ប្រធានតំណាងប្រទេស នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC)

នារសៀលថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកស្រី TINA JAMLUDDIN ប្រធានតំណាងប្រទេស នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានផ្តោតសំខាន់លើការស្នើសុំការគាំទ្រ និងកិច្ចសហការបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ជំរុញការវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ចែករំលែកទិន្នន័យសម្រាប់ការអភិវឌ្ឍន៍យុទ្ធសាស្ត្រទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងឌីជីថល។ Courtesy call between His Excellency Minister…

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Omri Morgenshtern, នាយកប្រតិបត្តិក្រុមហ៊ុន AGODA ចូលជួបសម្តែងការគួរសម

ទីក្រុងចូហូ៖ នាល្ងាចទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តអនុញ្ញាតជូនលោក Omri Morgenshtern, នាយកប្រតិបត្តិក្រុមហ៊ុន AGODA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជំនួបនេះផ្តោតសំខាន់លើការចែករំលែកព័ត៌មាន ទិន្នន័យទាក់ទងនឹងទីផ្សារគោលដៅ ការអភិវឌ្ឍទេសចរណ៍ឌីជីថល កាrផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅលើកម្មវិធីរបស់ Agoda ដែលជាកម្មវិធីកក់សេវាកម្មទេសចរណ៍អនឡាញដ៏ល្បីល្បាញ និងការរៀបចំកញ្ចប់ទេសចរណ៍ និងការបញ្ចុះតម្លៃដ៏ទាក់ទាញនៅលើកម្មវិធីរបស់ Agoda ដើម្បីជំរុញលើកទឹកចិត្តទេសចរមកទស្សនាកម្ពុជា។ H.E. Huot Hak, Minister of Tourism,…

ព័ត៌មានថ្មីៗ